ហេតុផលចំនួន៧បញ្ជាក់ថា ហេតុអ្វីបានជាអ្នកដទៃជឿជាក់ ចូលចិត្ត និង គោរពអ្នក?
ហេតុផលចំនួន៧បញ្ជាក់ថា ហេតុអ្វីបានជាអ្នកដទៃជឿជាក់ ចូលចិត្ត និង គោរពអ្នក?

១) ស្មោះត្រង់
លោកអ្នកមិនពិបាកយល់នោះឡើយ ព្រោះពាក្យ "ស្មោះត្រង់” នេះជាគុណសម្បត្តិរបស់មនុស្សល្អ។ បុគ្គលណាក៏ដោយដែលមានភាពស្មោះត្រង់ទាំងខ្លួនសម្រាប់ខ្លួនឯង ជាពិសេសសម្រាប់អ្នកដទៃរមែងមានការជឿជាក់ និង ឲ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។
២) គោរពពាក្យសន្យា
ការសន្យាស្មើនឹងបំណុល ដែលមានន័យថា លោកអ្នកត្រូវតែបំពេញការសន្យារបស់លោកអ្នកទៅកាន់អ្នកណាម្នាក់ ដែលលោកអ្នកបានសន្យាកន្លងមក។ ជាទូទៅ នៅពេលដែលពាក្យសន្យារបស់លោកអ្នកត្រូវបានគោរពជាទៀងទាត់ ជាពិសេសនៅក្នុងការទំនាក់ទំនងទាំងការងារក្តី ស្នេហាក្តី ឬ អ្វីៗផ្សេងក្រៅពីនេះក្តី មិនត្រឹមតែទទួលបានភាពជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការឲ្យតម្លៃ និង ស្រឡាញ់រាប់អានគ្រប់ទិសទី។
...៤ ចំណុចជួយធ្វើឲ្យជីវិតលោកអ្នកមានភាពរីករាយជានិច្ច...
៣) ទទួលស្គាល់កំហុសរបស់ខ្លួន
គ្មានអ្នកណាម្នាក់នៅលើលោកយើងនេះល្អឥតខ្ចោះនោះឡើយ ហេតុដូច្នេះកំហុសរមែងកើតមានជាមួយលោកអ្នកប្រចាំថ្ងៃ។ ទោះបីជាបែបនេះក្តី បុគ្គលដែលគេចាត់ទុកថា នឹងទទួលបានភាពជឿជាក់ ចូលចិត្ត និង ការគោរពពីអ្នកដទៃក៏ជាបុគ្គលដែលមានទំនូលខុសត្រូវលើកំហុសរបស់ ខ្លួនផងដែរ ពោលគឺជាបុគ្គលដែលមិនគេចវេស ឬ ការដាក់កំហុសលើអ្នកដទៃដោយគ្មានហេតុផលនោះទេ។
៤) គោរពពេលវេលា
បុគ្គលដែលគោរព និង ឲ្យតម្លៃពេលវេលា ជាគុណសម្បត្តិដ៏គួរឲ្យកោតសរសើរមួយទៀតរបស់បុគ្គលដែលសមនឹងទទួល បានការគោរព និង ការចូលចិត្តពីសំណាក់មនុស្សនៅជុំវិញខ្លួន។ នៅក្នុងបរិបទទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសលើការងារ លោកអ្នកគួរតែជាអ្នកដែលយកចិត្តទុកដាក់នឹងការងារ ចេះគ្រប់គ្រងពេលវេលា ដាក់គម្រោង ផែនការ ឬ កិច្ចការនានារបស់ខ្លួនតាមពេលវេលាដែលបានកំណត់ មិនយឺតយ៉ាវ ឬ រកលេសផ្សេងៗដែលនាំឲ្យខាតបង់ប្រយោជន៍របស់ខ្លួន។
៥) ប្រើភាសាសមរម្យទៅកាន់អ្នកដទៃ
ស្ថាប័នណាក៏ដោយដែលមានបុគ្គលិក ឬ អ្នកគ្រប់គ្រងនិយាយភាសាដោយហ្មត់ចត់ មិនគំរោះគំរើយដល់អ្នកដទៃ អាចចាត់ទុកថា ស្ថាប័ននោះមានមនុស្សល្អម្នាក់ជាគ្រាប់ពូជបណ្ដុះភាពស្និទ្ធស្នាល និង ភាពរីករាយនៅក្នុងទីតាំងរបស់ខ្លួនហើយ។ មិនថា ភាសានេះនិយាយទៅកាន់អតិថិជនក្តី ក្រុមការងារទាបខ្ពស់ក្តីនៅក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ នេះជាវាជាចំណែកមួយធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា បុគ្គលនោះជាមនុស្សចិត្តត្រជាក់គួរឲ្យចង់រាប់អានបំផុត។
...៨ ចំណុចប្រែក្លាយអ្នកពីមនុស្សមិនចូលចិត្តស្តាប់ ទៅជាអ្នកស្តាប់ដ៏ពូកែ...
៦) ចូលចិត្តដោះស្រាយជម្លោះដោយសន្តិវិធី
ផ្ទុយពីមនុស្សមួយចំនួនដែលចូលចិត្តយកកំហឹងទល់កំហល់ បុគ្គលដែលជាទីស្រលាញ់ចូលចិត្ត គួរឲ្យជឿជាក់ និង ការគោរពពីអ្នកដទៃ គឺជាបុគ្គលដែលចូលចិត្តយកការចរចាដោះស្រាយជម្លោះដោយសន្តិវិធី ឬ អហិង្សាជាធំ។ ប្រការដែលត្រូវមានលក្ខណៈសម្បត្តិដ៏ពិសេសនេះក៏ដោយសារបុគ្គល ប្រភេទនេះយល់ថា ដំណោះស្រាយសន្តិវិធីនឹងមិនធ្វើឲ្យបាត់បង់មិត្តភាព និង អាចរក្សានូវសេចក្តីថ្លៃថ្នូររបស់ខ្លួនគ្រប់កាលៈទេសៈបាន។
៧) កសាងមិត្តភាពកាន់តែច្រើនឡើង
ពាក្យថា"ខ្លួនទីពឹងខ្លួន” មិនមែនមានន័យថា លោកអ្នកត្រូវតែរស់នៅដោយឯកឯង មិនប្រស្រ័យទំនាក់ទំនងអ្នកដទៃដូចគេនិយាយថា "ក្បាលអ្នកណាសក់អ្នកហ្នឹង!” នោះឡើយ។ តាមពិតទៅ ភាពជាបុគ្គលគួរឲ្យគោរព ចូលចិត្ត និង ជឿជាក់ពីអ្នកដទៃ បានយល់ច្បាស់ថា ការបង្កើនមិត្តភាព ពោលគឺការកសាងទំនាក់ទំនងជាមួយមនុស្សថ្មីៗកាន់តែច្រើនឡើង នឹងជួយធ្វើឲ្យអាជីពការងាររបស់ខ្លួនទទួលបានជោគជ័យ។ នេះជារឿងមួយមិនអាចប្រកែកបាន ហើយប្រការដែលមានអ្នករាប់អានច្រើន ប្រៀបដូចជាមានអាវុធពិសេសមួយជួយឲ្យលោកអ្នកប្រឡូកក្នុងសង្គម បានកាន់តែច្រើនដែរ៕
http://www.thebnews.com/news/6001/
Post a Comment