ប្រយោគមួយឃ្លាដ៏សាមញ្ញរបស់មហាសេដ្ឋីមានជាងគេនៅចិនលោក Jack Ma បង្ហាញពីរបៀបស្វែងរកសេចក្ដីសុខនៅកន្លែងធ្វើការ

អ្វីដែលធ្វើឱ្យលោកកាន់តែទទួលបានការចាប់អារម្មណ៍ និងចង់រៀនសូត្រពីមហាសេដ្ឋីរូបនេះ គឺសម្ដីដ៏មានអត្ថន័យដែលលោកបានថ្លែង ឬសរសេរជាសាធារណៈម្ដងម្កាល។
...មូលហេតុ សំខាន់ៗនៅពីក្រោយភាពជោគជ័យរបស់លោក Jack Ma ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅចិន...
កាលពីថ្ងៃអង្គារ លោកបានសរសេរនៅក្នុង blog របស់លោកជាប្រយោគសាមញ្ញមួយឃ្លាខ្លីបង្ហាញពីរបៀបស្វែងរក សេចក្ដីសុខក្នុងចិត្ត ឬសុភមង្គលនៅកន្លែងធ្វើការ។
លោកបានសរសេរដូច្នេះថា ៖ «ឥរិយាបថរបស់អ្នក នឹងធ្វើឱ្យអ្នកធ្វើកិច្ចការដោយក្ដីសប្បាយរីករាយ»។ លោកចង់បង្ហាញមនុស្សពីរប្រភេទគឺ ក្រុមមនុស្សដែលស្វែងរកសេចក្ដីសុខទោះបីធ្វើការងារនៅក្នុង លក្ខខណ្ឌមិនល្អ និងមួយក្រុមទៀត គឺតែងតែមានអារម្មណ៍មិនសប្បាយចិត្តពាក់ព័ន្ធនឹងការងាររបស់ ពួកគេ»។ លោកបានពន្យល់បន្ថែមទៀតថា ៖«តាមពិតទៅ ការងារល្អមួយ គឺមិនមែនជាការងារអ្នកឈប់ពីការងារមុន និងចេញទៅស្វែងរកអាថ្មីនោះទេ តែវាគឺជាអ្វីមួយដែលអ្នកស្វែងរកឱ្យឃើញនៅពេលដែលអ្នកកំពុង ធ្វើការងារអ្វីមួយ»។ លោកចង់មានន័យថា ការងារអ្វីក៏ដោយ បើយើងចេះស្វែងរកចំណុចដែលយើងស្រលាញ់ នោះវានឹងក្លាយជាការងារល្អ និងជំរុញឱ្យជោគជ័យជាមិនខាន។
គិតត្រឹមថ្ងៃពុធ តម្លៃភាគហ៊ុននៃក្រុមហ៊ុន Alibaba បានស្ទុះឡើងបន្តទៀត ហើយរហូតមកដល់ពេលនេះបានធ្វើឱ្យក្រុមហ៊ុន Alibaba មានទ្រព្យសម្បត្តិសរុបប្រមាណ ៥០០ពាន់លានដុល្លារ៕
http://thebnews.com/news/5838/
Post a Comment