Header Ads


 

តើ​អ្វី​ជា​កត្តា​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​?



មិន​ខ្វល់​ថា​គំនិត​នៃ​ភាពជោគជ័យ​របស់​អ្នក​គឺជា​អាច​ធ្វើ​វិស្សមកាល​គ្រប់​ ពេល​ដែល​អ្នក​ចង់ ឬ​មាន​ការគាំទ្រ​ពី​ក្រុម​គ្រួសារ​អ្នក​ឡើយ ប៉ុន្តែ​វា​មាន​ចំនុច​បី​ជា​មូលដ្ឋាន​ដែល​អ្នក​អាច​ធ្វើ​អោយ​ប្រាកដ​ថា​មុខ​ ជំនួញ​របស់​អ្នក​អាច​ធ្វើអោយ​អ្នក​ដល់​គោលដៅ​បាន​។

​អ្នក​កំពុង​ ស្ថិត​នៅក្នុង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ដ៏​តូច​មួយ និង​ប្រហែលជា​ក្នុង​ក្រុមហ៊ុន​ដែល​មាន​មនុស្ស​ធ្វើការ​តែម្នាក់ឯង​ដែរ​មើលទៅ ​។ ប្រហែល​ជា​អ្នក​គឺជា​អ្នកផ្តល់​ប្រឹក្សា​ឯករាជ​ម្នាក់​ជាមួយ​ក្រុម​គ្រួសារ​ ដ៏​ធំ​មួយ​ដើម្បី​អាច​គាំទ្រ​អ្នក​បាន​ដូច​ជា​ខ្ញុំ​អញ្ជឹង​ដែរ​។ ឬ​ប្រហែល​ជា​អ្នក​មាន​បុគ្គលិក ២០​នាក់ ហើយ​អ្នក​កំពុងតែ​ស្វះស្វែង​រក​ការរីកចម្រើន​បន្ថែម​ទៀត​។ មិន​ខ្វល់​ថា​អ្នក​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ អ្នក​ទំនងជា​មាន​ចក្ខុវិស័យ​មួយ​ចំនួន​នៃ​អ្វី​ដែល​អ្នក​ចង់​អោយ​វា​នោះ​ ទទួលបាន​ជោគជ័យ​។ សំណួរ​សួរថា ការរស់នៅ​ប្រកបដោយ​ជីវិត​ដែល​មាន​លុយកាក់​សម្បូរ​សប្បាយ​គឺជា​អ្វី​ទៅ​?

​ តើ​វា​ត្រូវ​ចំនាយ​ពេល​ធ្វើ​វិស្សមកាល​ដែល​ទេ​គ្រប់​ដែល​អ្នក​ចង់​រំសាយ​ អោយអស់​ពី​ការព្រួយបារម្ភ​របស់​អ្នក​? ប្រហែល​ជា​ជា​គ្រាន់តែ​ធ្វើអោយ​អ្នក​ដឹង​ថា​អ្នក​ចង់​ទិញ​សៀវភៅ​មួយ​ក្បាល​ នៅ​បណ្ណាគា​ដើម្បី​អាន​ដោយ​មិន​ចាំបាច់​ត្រួតពិនិត្យ​តុល្យភាព​លុយ​របស់​ អ្នក​ជាមុនសិន​ទេ​។ ឬ​ប្រហែល​ជា​មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​បង់លុយ​យឺតយ៉ាវ​ របស់​អតិថិជន​ព្រោះ​អ្នក​បាន​បន្ត​មុខ​ជំនួញ និង​លុយ​គ្រប់គ្រាន់​ក្នុង​ធានា​គា​ដើម្បី​ប៉ះប៉ូវ​នូវ​រាល់​បញ្ហា​ដែល​កើត​ មាន​របស់​អ្នក​រួចទៅហើយ​។ យើង​សុទ្ធតែ​បាន​ថ្លឹងថ្លែង​រឿង​ទាំងអស់នេះ​តាមរបៀប​ខុសៗ​គ្នា​ដោយ​អាស្រ័យ​ ទៅលើ​អ្វី​ដែល​យើង​តែងតែ​ធ្លាប់ប្រើ​, របៀប​ដែល​យើង​ធ្វើ​អោយ​វា​រីកចម្រើន និង​អ្វី​ដែល​មាន​សារៈសំខាន់​ចំពោះ​យើង​ក្នុងពេល​បច្ចុប្បន្ន​។

​ ដូច្នេះ​ចូរ​ពិនិ​ចារណា​មើលថា តើ​យើង​អាចឈាន​ទៅ​ដល់​ភាពជោគជ័យ និង​ទទួលបាន​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង​បាន​ច្រើន​បំផុត​ដោយ​របៀប​ណា​ទៅ​។​

បន្ថយ​អំណះអំណាង​សេដ្ឋកិច្ច​ទៅលើ​មុខ​ជំនួញ​របស់​អ្នក​
​ នេះ​រឿង​នេះ​បើ​និយាយ​ទៅ​គឹ​វា​ស្រួល​ទេ តែ​អ្នក​ធ្វើ​ទេ​ទើប​ពិបាក​។ មាន​មធ្យោបាយ​បី​ប្រភេទ​ដែល​អ្នក​អាច​បន្ថយ​អំណះអំណាង​សេដ្ឋកិច្ច​លើ​ជំនួញ​ របស់​បាន ប៉ុន្តែ​វា​សុទ្ធតែ​ជា​រឿង​ពិបាក​ទាំងអស់​។ ទីមួយ ចូរ​ធ្វើខ្លួន​អោយ​ល្អ​បំផុត​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ ហើយ​អតិថិជន​របស់​អ្នក​ទំនងជា​នឹង​ឈរ​នៅ​ជាមួយ​អ្នក​បន្ត​ទៀត​ទោះបីជា​ ស្ថានភាព​លុយកាក​មាន​បញ្ហា​មិន​ល្អ​ក៏​ដោយ​។ ទី​ពីរ ចូរ​ផ្តល់នូវ​អ្វីមួយ​ដែល​មនុស្ស​ត្រូវការ ប៉ុន្តែ​វា​ជា​អ្វី​ដែល​គេ​មិន​អាចរ​កវា​បាន ឬ​របស់​នោះ​មាន​ការប្រកួតប្រជែង​តិចតួច​។ ម្យ៉ាងវិញទៀត អ្នក​អាច​ផ្តល់​អោយ​គេ​នូវ​ផ្កា​ខាត់ណា​ពណ៌​បៃតង​រស់ជាតិ​សូកូឡា​តែមួយ​គត់​ បាន ប៉ុន្តែ​បើសិនជា​គ្មាន​នរណា​ចង់បាន​វា​ទេ មានន័យ​ថា​អ្នក​នៅ​តែ​មិនទាន់​ទទួលបាន​ជោគជ័យ​ដដែល​។ ទី​បី ចូរ​ផ្តល់​អ្វីមួយ​ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​ទិញ​វា​មក​ប្រើ​ជានិច្ច​។ បើ​យើង​និយាយ​ចំពោះ​ស្រុក​គេ​វិញ មិន​ខ្វល់​ថា​ប្រជាជន​ក្រ​ប៉ុណ្ណា​នោះទេ ពួកគេ​នៅតែ​ត្រូវការ​ទៅ​ទិញ​អាហា​រញ៉ាំ​បាន​ជានិច្ច ដូច្នេះ​អ្នក​ប្រហែលជា​អាចរ​ក​របស់​នោះ​សម្រាប់​ពួកគេ​បាន​ហើយ​។

​ប្រយ័ត្ន​ចំពោះ​ការកំណត់​តម្លៃ​អ្វី​ដែល​ពិសេសៗ​
​ ជា​ម្តងម្កាល ខ្ញុំ​ពិតជា​ត្រូវការ​បញ្ចុះតម្លៃ​ផលិតផល​របស់ខ្ញុំ​ដើម្បី​ទាក់​បាន​ អតិថិជន​ថ្មី ហើយ​ការ​ដែល​កំណត់​តម្លៃ​ពិសេស​ដើម្បី​ទទួលយក​អតិថិជន​សំខាន់ៗ​ទាំងនោះ​បាន​ ឆាប់​តាម​តែ​អាច​ធ្វើ​បា​បែបនេះ វា​ងាយ​ធ្វើអោយ​ខ្ញុំ​ឈាន​ទៅ​ដល់​ទីផ្សារ​ថ្មី​មួយ​ដែល​ខ្ញុំ​សឹងតែ​មិនទាន់ ​សាកល្បង​ពីមុន​ផង​។ ប៉ុន្តែ​ចូរ​ចាំ​ថា នៅ​ពេល​អ្នក​ផ្តល់​ផលិតផល “​ក​” មួយ​ដល់​អតិថិជន​ក្នុង​តម្លៃ​ថោក វា​ទំនងជា​មិន​ងាយ​នឹង​តម្លៃ​ថ្លៃ​ផលិតផល​នោះ​ម្តង​ទៀត​ឡើយ​។ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ជោគជ័យ ចូរ​ធ្វើ​ចិត្ត​អោយ​ទូលាយ​ចំពោះ​គោលនយោបាយ​កំណត់​តម្លៃ​របស់​អ្នក និង​ការ​បញ្ចុះតម្លៃ​ណា​ទាំងឡាយណា​ដែល​អ្នក​កំពុង​គិត​អំពី​វា​។ ខ្ញុំ​មិន​និយាយថា “​មិន​ដែល​ធ្វើ​វា​សោះ​” ទេ ព្រោះ​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី​ដែល​មិន​ ទាន់​មាន​ដៃគូរ​ប្រជែង​ជាមួយ​អ្នក​នៅ​ឡើយ ប៉ុន្តែ​ចូរ​យល់​ពី​ចំនួន​ដែល​អ្នកត្រូវការ​ដើម្បី​ជា​ប្រយោជន៍ និង​ជា​ការពិត​ចំពោះ​រឿង​នោះ​។

​ផ្តល់​នូវ​សេវាកម្ម​ដ៏​ឆ្លាត​វៃ​
​ ជា​ចុងក្រោយ​មិន​ត្រូវ​អោយ​អតិថិជន​កំណត់​សេវាកម្ម​អោយ​អ្នក​ធ្វើ​ចំពោះ​គេ​ នោះទេ​។ វា​គ្មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​បើសិនជា​អ្នកផ្តល់​តម្លៃ​ទីផ្សារ​ថោក​បំផុត ឬ​ថ្លៃ​បំផុត​នោះ​។ ហើយ​វា​ក៏​គ្មាន​អ្វី​ជា​បញ្ហា​ដែរ​បើ​អ្នក​ជា​មនុស្ស​ដ៏​ល្អ​បំផុត ឬ​គ្រាន់តែ​ជា​អ្នក​ផ្តល់​សេវាកម្ម​របស់​អ្នក ឬ​ផលិតផល​ក្នុង​តំបន់ ឬ​ទីផ្សារ​ទាំងមូល​។ ទោះបីជា​អ្នក​គិតថា អតិថិជន​ត្រូវការ​អ្នក​ច្រើនជាង​អ្នកត្រូវការ​ពួកគេ ចូរ​ផ្តល់​សេវាកម្ម​ដល់​ពួកគេ​ជានិច្ច​អោយ​ដូចជា​អ្នកត្រូវការ​ពួក​គេ​ ខ្លាំង​ចំពោះ​មុខ​ជំនួញ​អញ្ចឹង​ដែរ​។ អតិថិជន​របស់​អ្នកត្រូវការ​ដឹងថា ពួកគេ​គឺជា​របស់​សំខាន់​សម្រាប់​អ្នក ហើយ​រឿង​នោះ​អ្នក​ត្រូវតែ​ធ្វើ​ចំពោះ​ពួកគេ​ទៅតាម​សម្តត្ថភាព​របស់​អ្នក​បាន ​ល្អ​បំផុត​។ បើសិន​ជា​អ្នក​ចាប់ផ្តើម​បាត់​បង់គំនិត​នោះ​ហើយ ជោគជ័យ​ដែល​អ្នកនឹង​ទទួលបាន​ប្រហែល​ជា​រត់​ចោល​អ្នក​បាត់ទៅហើយ​៕

No comments

Powered by Blogger.