Header Ads


 

ប្រ​ត្តិ​នៃ​ទីក្រុង​អយុធ្យា អតីត​ខេត្ត​ខ្មែរ​នៅ​សម័យអង្គរ (​ភាគ ១)


ជាទូទៅ​អ្នក​ប្រវត្តិវិទូ​ថៃ និង​អឺរ៉ុប​ដែល​សរសេរ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ ពួកគេ​ភាគច្រើន​បាន​សន្និដ្ឋាន​ដោយ​ភ័ន្តច្រឡំ​ថា ទីក្រុង​អយុធ្យា ដែល​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ ១៣៥០ នៃ​គ​.​ស ដោយ​ព្រះបាទ​អ៊ូ​ថង​, ស្តេច​ថៃ​ដំបូង ដោយ​គ្រាន់តែ​សំអាង​លើ​ច្បាប់​ព្រះរាជ ពង្សាវតារ​ក្រុង​អយុធ្យា ដែល​លាយឡំ​ទៅដោយ​រឿងនិទាន ។​
​    ​ការសន្និដ្ឋាន​បែបនេះ ជាការ​ខុសឆ្គង​មួយ​ដោយ​មូលហេតុ​មួយចំនួន ដែល​យើង​នឹង​រៀបរាប់​ដូចខាងក្រោម​នេះ ។ ព្រោះ​វា​បាន​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា ។​
​បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង គេ​អាច​ទទួលស្គាល់ថា ៖ បុព្វបុរស​ខ្មែរ​ដែល​បានរស់នៅ​ក្នុង​តំបន់​នេះ បាន​មើលឃើញថា តំបន់​នេះ គឺជា​តំបន់​យុទ្ធសាស្ត្រ​ប្រកបដោយ​កិ​ត្យា​នុព​ល និង​វិបុលភាព​ដ៏ សំខាន់បំផុត ។ ដោយហេតុថា តាំងតែ​ដើម​សម័យ​ប្រវត្តិសាស្ត្រ ជាពិសេស សម័យ​នគរ​ភ្នំ តំបន់​នេះ​ជា​តំបន់​ឆ្លងកាត់​ដែល​ផ្សារភ្ជាប់​ទៅនឹង ទីក្រុង​នានា​មួយចំនួនទៀត និង​ចក្រភព​អង្គរ ដូច​វត្តមាន​របស់បុរាណ​វត្ថុ ជាស​ក្ខី កម្ម​ស្រាប់ ។ មួយវិញទៀត បុរាណវត្ថុ​ដែល​គេ​បាន​ជួបប្រទះ ក្នុង​តំបន់​នេះ ពុំមាន​លក្ខណៈ​ជាវ​ត្ថុ​សិល្បៈ​ថៃ​ឡើយ ហើយ​លើសពីនេះទៅទៀត មាន​អាយុកាល ច្រើនជាង​សិល្បៈ​ថៃ ។​
វត្ត​មហាយាន​ហ៊ុំព័ទ្ធ ប្រាសាទខ្មែរ ខ្មែរ​ធ្វើ​អំពី​ថ្មភក់​និង​បាយក្រៀម (​ថត ១៩៨៤)

​     ​ឧទាហរណ៍​ជាក់ស្តែង ការរកឃើញ​នូវ​ព្រះ​ពុម្ព​ខ្មែរ​ធ្វើ​អំពី​ដី​ដុត បែប​មហាយាន​ក្នុង​រាជ​របស់​ស្តេច​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ នៃ​គ​.​ស រវាង​ឆ្នាំ ១៩៧០ និង​១៩៨១ និង​សំណល់​ស្ថាបត្យកម្ម​ខ្មែរ ដែលជា​សិល្បៈ​ខ្មែរ ស្ថិតក្នុង​រចនា​ប័​ថ្ម​បាយ័ន ពី​ចុង​សតវត្សរ៍​ទី ១២ ដើម​សតវត្សរ៍​ទី ១៣ បង្ហាញ​បញ្ជាក់ថា នៅទីនេះ​បាន​ចាប់​ពន្លក​ក្រោយពី​ទទួល​ជ័យជំនះ​លើ​ខ្មែរ​ដោយ​កម្លាំង​អាវុធ ។ ពោលគឺ​ក្រោយពី​ជនជាតិ​ថៃ​បាន​ដណ្តើម បាន​ព្រះ​រាជធានី​នេះ​ពី​ខ្មែរ ។ ដូចនេះ​ចំពោះ​យើង ឆ្នាំ ១៣៥០ ពុំមែន​ជា​ឆ្នាំ​ដែល​ជនជាតិ​ថៃ​បាន​ស្ថាបនា​ទីក្រុង​អយុធ្យា​នោះទេ ក៏ប៉ុន្តែ​ជា​ឆ្នាំ​ដែល ខេត្ត​នេះ​បានប្រែក្លាយ​ទៅជា​ទឹកដី របស់​ថៃ​ដូច​មូល​ហេតុដែល​ទើបតែ​អធិប្បាយ​នេះ ។ នេះ​គឺ​មានន័យថា​ជនជាតិ​ថៃ​បាន​ច្បាំង​ឈ្នះ​ខ្មែរ ហើយក៏ បាន​កាន់កាប់​ខេត្ត​នេះ​ទៅ ដែល​ធ្លាប់ជា​មណ្ឌល​សេដ្ឋកិច្ច និង វប្បធម៌​ដ៏​សំខាន់ ។​
ចម្លាក់​ព្រះ​ពុទ្ធរូប​, ទ្វារបាល (​សារមន្ទីរ​ជាតិ​អយ​ធ្យា​, ថត ១៩៩៥)

​     ​តាមពិត ខេត្ត​អយុធ្យា​គឺជា​ខេត្ត​មួយ​របស់​ចក្រភព​ខ្មែរ​ដែល​ត្រូវ​បានប្រសូត​ឡើង​ តាំងតែ​សម័យមុន​អង្គរ​ម្ល៉េះ ហើយ​ខេត្ត​នេះ​ត្រូវបាន អភិវឌ្ឍន៍​រហូតដល់​សម័យអង្គរ ដែលជា​សម័យកាល​មួយ​ដ៏​រុងរឿង​ថ្កុំថ្កើង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។ សូម​ជម្រាប​ផងដែរ​ថា ក្នុង​បរិបទ​នេះហើយ ដែល​ខេត្ត​នេះ​ត្រូវ​បានទទួល​ការយកចិត្ត​ទុក ដាក់​ពី​អាជ្ញាធរ​ខ្មែរ ជាពិសេស​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ។ តួយ៉ាង ស្តេច​អង្គ​នេះ បាន​ពង្រីកពង្រឹង​អំណាច​របស់​ទ្រង់​ដោយមាន ការសាងសង់​អ​រោ​គ្យ​សាលា ឬ​មន្ទីរពេទ្យ​ដ៏​ធំ​មួយ ជា​ភ​ស្ថុ​តាង​ស្រាប់ ដែល​ក្រោយមក​បាន ក្លាយទៅជា​វត្ត​មហា​ថ៉ា​ត របស់​ថៃ ។
​មួយវិញទៀត គប្បី​ត្រូវ​ជ្រាបថា លក្ខណៈ​នៃ​ព្រះពុទ្ធសាសនា​នៅក្នុង​តំបន់​អយុធ្យា​នា​សម័យ​នោះ បើ​យោងតាម​ការសិក្សា​វិភាគ ប្រហែល​ជាមាន​ប្រភព​មកពី​ប្រទេស​ទី​បេ ។ សូមជម្រាបថា កត្តា​ជា​សត្យានុម័ត ដែល​បានផ្តល់​លទ្ធភាព​នៃ​ការ​លេចធ្លោ​នៃ​អយុធ្យា គឺ​ភូមិ សាស្ត្រ​តំបន់​ដែល​ប្រកបដោយ​អំណោយផល​ធម្មជាតិ រួមផ្សំ​នឹង​ធនធាន​គ្រប់​ប្រភេទ ខាង​សម្ភារៈ និង​បញ្ញាញាណ ។​
បំណែក​សសរ​ពេជ្រ​ពុំទាន់​ឆ្លាក់​រួច និង សន្លឹក​សីមា​តុបតែង​កំពូល​ប្រាសាទ នៅ​សារមន្ទីរ​ជាតិ​នៅ​អយុធ្យា (​ថត ១៩៧៥)​

​     ​មិនគួរ​ឲ្យ​សង្ស័យ​ឡើយ នៅលើ​ទឹកដី​ខ្មែរ​នេះ ក៏ដូចជា​នៅលើ​ទីតាំង​ផ្សេងៗ​នៃ​ចក្រភព​កម្ពុ​ទេស ហេតុដែល​សិល្បៈ​ខ្មែរ​នា​សម័យនេះ មាន​លក្ខណៈ​ជា​មហាយាន គឺ​បណ្តាលមកពី​ស្តេច​ជ័យ​វរ្ម័នទី​៧ ទ្រង់​បាន​ឈ្វេង​យល់ថា លទ្ធិ​សាសនា​នេះ ដែលមាន​ការប្រើ​មន្តអាគម​គាថា ពុំ​ធ្លាប់មាន​ពីមុនមក អាចជា​មធ្យោបាយ​មួយ​ដ៏​ស័ក្តិសិទ្ធិ​ជាទីបំផុត ដើម្បី​ផ្សះផ្សារ​ជាតិ និង​ធ្វើ​ឲ្យ​ជនជាតិខ្មែរ​មាន​ជំនឿ​លើ​វាសនា​ខ្លួន​ឡើងវិញ ។ គឺ​ក្នុង​បរិបទ​នេះហើយ​បានជា​ស្តេច​អង្គ​នេះ បាន​ស្ថាបនា​មន្ទីរពេទ្យ​មួយ​នៅ​ទីនោះ ដែល​ក្រោយមក​ក៏បាន​ក្លាយ​ទៅ ជា​ចេតិយ៍​វត្ត​មហា​ធាតុ ថៃ​បច្ចុប្បន្ន ។ ក៏ប៉ុន្តែ​ជា​អកុសល ទីក្រុង​អយុធ្យា​ក៏​ដូច​ព្រះ​ចេ​តី​យ​នេះ​ត្រូវបាន​កងទ័ព​ភូមា​ដុតបំផ្លាញ នៅ​ចុង​ស​.​ត ទី ១៨ ហើយ​បន្ទាប់មក ព្រះរាជ​ធានី​ថៃ​ក៏បាន​ផ្លាស់​ទីតាំង​ទៅ​តំបន់​បាងកក​សព្វថ្ងៃនេះ ដែលមាន​ចម្ងាយ​ប្រមាណ​ជា ៥៣ គីឡូ​ពី​ព្រះរាជ​ធានី​ចាស់ ។

http://www.cen.com.kh

No comments

Powered by Blogger.