Header Ads


 

ដើរ​ឲ្យ​មានបី ស្រដី​ឲ្យ​មាន​បួន


ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ត្រូវ​យល់​ដឹង​អំពី​មជ្ឈដ្ឋាន​ជុំ​វិញ និង​ចេះ​ប្រើ​ពាក្យ​សំដី​ឲ្យ​ត្រូវ​តាម​កាលៈ​ទេសៈ។ មនុស្ស​ស្គាល់​កាលៈ​ទេសៈ​តែង ជាទី​រាប់​អាន​នៃ​អ្ន​ក​នៅ​ជុំ​វិញ​ខ្លួន។ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ឬ​ធ្វើការ​នៅ​កន្លែង​ណា​មួយ គេ​ត្រូវ​ស្វែង​យល់​អំពី​មនុស្ស​បី​ពួក គឺ​ថ្នាក់​លើ ថ្នាក់​កណ្តាល និង​ថ្នាក់​ក្រោម និង​ចេះ​ប្រើ​ពាក្យ​សំដី​ត្រូវ​តាម​ថ្នាក់​នីមួយៗ​និង​ត្រូវ​តាម​ពេល​វេលា។
ដើរ​ឲ្យមាន​បី សំដៅ​លើ​ការ​ចេះ​សម្រប​តាម​មជ្ឈដ្ឋាន​ទាំង​បី ពោល​គឺ​ចំពោះ​មនុស្ស​ថ្នាក់​លើ (ចៅ​ហ្វាយ​នាយ ឬ​អ្នក​មាន​ធន​ធាន​ច្រើន) យើង​ត្រូវ​គោរព​​​ប្រណិប័តន៍​តិ​ឲ្យ​លោក​ទុក​ចិត្ត​ ដើម្បី​ងាយ​ស្រួល​យើង​គោរព​ពឹង​ពាក់​ទៅ​ថ្ងៃ​ក្រោយ ចំពោះ​មនុស្ស​ថ្នាក់​កណ្តាល (ឋានៈស្មើ​នឹង​យើង) យើង​ត្រូវ​រាប់​អាន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​មាន​អាសន្ន​​អ្នក​នោះ​ឯង​ជា​អ្នក​​មក​ជួយ​យើង​ និង​ចំពោះ​មនុស្ស​ថ្នាក់​ក្រោម (អ្នក​ក្រោម​បង្គាប់ ឬ​សក្តិ​ទាប​ជាង​យើង) យើង​ត្រូវ​ចេះ​រាប់​អាន​និង​ផ្តល់​រង្វាន់​ដើម្បី​ងាយ​ស្រួល​ប្រើ​នៅ​ពេល​ ក្រោយ។
ស្រដី​ឲ្យ​មាន​បួន សំដៅ​លើ​ការ​ចេះ​និយាយ​ឲ្យ ​ត្រូវ​កាលៈ​ទេសៈ (១)​ចេះ​និយាយ​សរសើរ​គេ (២)ចេះ​និយាយ​ជំទាស់ (៣)ចេះ​និយាយ​ឲ្យ​គេ​យល់ និង​(៤)​ចេះ​និយាយ​សម្រប​តាម​គេ។ ប្រភព​ពី​ស្វាគមន៍​កម្ពុជា។ រូបភាព​ពីហ្វេសប៊ុក​ស្ត្រីខ្មែរ។

No comments

Powered by Blogger.