Header Ads


 

គុណសម្បត្តិ​គ្រឹះ​ដើម្បី​ក្លាយ​ជា​អ្នក​មាន


 មនុស្សភាគច្រើនតែងតែចង់ដឹងថា ដើម្បីក្លាយទៅជាសេដ្ឋី
គេត្រូវមានអ្វីខ្លះ? មានដើមទុនធំឬមាសរាប់គីឡូ? មានបក្ស
ពួកខ្សែស្រឡាយ? មានសញ្ញាប័ត្រខ្ពស់? បើយើងពិចារណា
តាមឧទាហរណ៍ដ៏ងាយ  សម្រាប់បងប្អូនខ្មែរយើងដែលរួច
រស់ផុតពីសម័យ ប៉ុលពត កាលឆ្នាំ ១៩៧៩ យើងនឹងឃើញ
ថា បងប្អូនយើងសម័យនោះ សល់តែជីវិត និងបាតដៃទទេ
ដូចៗគ្នា (ទោះបីអ្នកខ្លះមានសេសសល់បន្តិចបន្តួច តែក៏មិន
មានច្រើនអ្វីប៉ុន្មានដែរ)។ លុះពេលយើងប្រៀបធៀបអ្នកទាំង
នោះក្នុងសម័យសព្វថៃ្ង  យើងក៏បានឃើញយ៉ាងប្រត្យក្សថា ឋានៈជីវភាពរបស់គាត់មានការប្រែប្រួលខុសៗគ្នា។
យើងសង្កេតឃើញថា ពេលដែលចាប់ផ្តើមប្រកបរបររកស៊ី
មនុស្សម្នាក់ៗមិនបានគិតដូចគ្នានោះទេ។ អ្នកខ្លះសុំប្រាថ្នា
​ឲ្យ​បានត្រឹមតែមានប្រាក់ចាយសមរម្យល្មម នោះក៏ជាការ
គ្រប់គ្រាន់ហើយ ខ្លះទៀតប្រាថ្នាសុំឲ្យបានច្រើនបន្តិច ដើម្បី
​បានដើរលេងទៅក្រៅប្រទេស  ឬ ខ្លះទៀតក៏ប្រាថ្នាឲ្យខ្លួន
ក្លាយទៅជាសេដ្ឋី ដែលមានចាប់តាំងពីសេដ្ឋីថ្នាក់ធម្មតា
​រហូត​ដល់អភិមហាសេដ្ឋីអីអញ្ចឹងទៅ។

កាលបើយើងពិចារណាអំពីការអប់រំផ្លូវចិត្តរបស់យើងតាំងពីតូចៗមក យើងតែងតែសង្កេតឃើញថា មជ្ឈដ្ឋាន​ជុំវិញ
​ខ្លួន ការអប់រំបីបាច់ថែរក្ថា បានបំពាក់បំប៉នយើងមកខាងផ្លូវអវិជ្ជមានជាច្រើនធ្វើឲ្យយើងយល់ច្រឡំថា សេដ៌្ឋី គឺជា
សិទ្ធិរបស់អ្នកដទៃ មិនមែនជាសិទ្ធិរបស់យើងទេ ដូចក្នុងប្រយោគខ្លះដែលពោលថា មិនបាច់ស្រមើស្រមៃនាំតែខាត
ពេលគិតឥតប្រយោជន៍ទេ ឬ យើងគ្មានវាសនាទេកូន ឬក៏និយាយថា ត្រូវទទួលស្គាល់ការពិតផង...  ដែលសុទ្ធតែ
ជាប្រយោគជំរុញឲ្យយើងត្រូវចុះចាញ់មុនប្រយុទ្ធនោះឯង។
គឺដោយសារតែបរិយាកាសអវិជ្ជមានទាំងឡាយនោះហើយ ដែលជាឧបសគ្គដ៏សំខាន់  រារាំងទប់ស្កាត់យើងឲ្យគិត
និងប្រព្រឹត្តអ្វីៗតាមបែបផែនដដែលៗ តាមតែអ្វីដែលធ្លាប់ធ្វើពីមុនមកដូច្នោះទៅ។  ជាច្រើនដងណាស់ ដែលមាន
អ្នកដទៃបានប្រាប់ដល់អ្នកថា មិនបាច់ខំស្រមើស្រមៃធ្វើអីទេ ឯងត្រូវទទួលស្គាល់ការពិតផង!...?  ហេតុនេះហើយ
ទើបមានមនុស្សដ៏តិចតួចប៉ុណ្ណោះ ដែលអាចលោតផ្លោះរបងចូលទៅដល់ពិភពរបស់សេដ្ឋីបាន។
តើដោយហេតុអស្ចារ្យអ្វីទៅ?  គឺគ្មានហេតុអស្ចារ្យអ្វីដែលមនុស្សសាមញ្ញធម្មតាធ្វើមិនបាននោះទេ...  គ្រាន់តែអ្នក
ទាំងអស់នោះគេមិនព្រមទទួលយកពាក្យបណ្តាសាអវិជ្ជមានរបស់មជ្ឈដ្ឋានជុំវិញនេះ ដូចបងប្អូនត្រកូល រ៉ៃត៍ ដែល
និយាយថា មេឃមិនមែនជាកម្មសិទ្ធិរបស់ពួកបក្សាបក្សីឯងទាំងអស់ទេ!... មនុស្សា​ក៏​មាន​សិទ្ធិ​លើ​មេឃ​ដូច​ពួក​ឯង​
ដែរ!។
គឺ​ដោយ​ប្រយោគ មិន​ទទួល​យក​បណ្តាសា នេះហើយដែលធ្វើឲ្យមនុស្សផលិតយន្តហោះបានប្រើរហូតមក
ដល់សព្វថៃ្ងនេះ។
គ្រប់ការប្រកួតកីឡាផ្សេងៗ គ្រប់អាជីវកម្មផ្សេងៗ គ្រប់សមរភូមិសង្រ្គាម... បើយើងទទួលស្គាល់ការចុះចាញ់ឬមួយ
បើយើងគ្មាន ជំនឿ ថានឹងឈ្នះទេនោះយើងពិតជាចាញ់ដោយមិនបាច់សង្ស័យឡើយ។
ការក្លាយខ្លួន​ទៅជាអ្នកមានឬជាមហាសេដ្ឋីក៏ដូច្នោះដែរ  អ្នកចាំបាច់ត្រូវតែមានពាក្យមួយម៉ាត់នៅក្នុងវិញ្ញាណរបស់
ខ្លួន គឺពាក្យថា ជំនឿ នេះឯង។
ស្តាប់ទៅវាហាក់ដូចជាងាយពេក គ្រាន់តែជឿវាមានទៅពិបាកស្អី? តែសុំកុំយល់ច្រឡំនឹងពាក្យជឿនៅលើបបូរមាត់
ជាមួយនឹងពាក្យ ជឿនៅក្នុងវិញ្ញាណ ពីព្រោះការគ្រាន់តែឆ្លើយថាជឿ ពុំមែនចប់រឿងនោះទេ។  អ្នកត្រូវរកឲ្យឃើញ
វិធី​អ្វីដែលនាំឲ្យខ្លួនមានជំនឿយ៉ាងពិតប្រាកដ។ មហាសេដ្ឋីធំៗជាច្រើនចាប់ផ្តើមដោយការជឿជាក់ថា ថៃ្ងណាមួយ
ពួកគេត្រូវតែក្លាយជាអ្នកមាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។  អ្នកត្រូវធ្វើឲ្យមានជំនឿថា ខ្លួននឹងអាចក្លាយទៅជា
សេដ្ឋីបានដោយងាយ ងាយជាងអ្វីដែលអ្នកគិតទៅទៀត។
តាមពិត មានឱកាសល្អៗជាច្រើនកើតឡើងចំពោះលោកអ្នកជារៀងរាល់ថៃ្ង គ្រាន់តែអ្នកចេះតែបណ្តោយឲ្យវាបាន
ត្រឹមតែឆ្លងកាត់ រួចហើយក៏ឲ្យរបូតចេញទៅវិញដោយមិនបានធ្វើឲ្យវាកើតជារូបជារាងឡើង។

http://www.mindbooks.com.kh

No comments

Powered by Blogger.