Header Ads


 

ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ


ភ្នំជីសូរ គឺជាភ្នំធម្មជាតិមួយដ៏ស្រស់ត្រកាល សម្បូរទៅដោយទេសភាពបៃតង និង ខ្យល់អាកាស
បរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
នៅលើកំពូលភ្នំជីសូរ មាន​ប្រាសាទ​បុរាណដ៏ចំណាស់មួយ ​ដ៏​ស្រស់ស្អាតជាមួយនឹង​ទេសភាព​ដ៏
​ស្រស់បំព្រង  អមជាមួយនឹងម្លប់ឈើត្រជាក់  សងខាង​ជណ្តើរឡើង ដែលមាន ជណ្តើរ ៤១២​កាំ
សំរាប់អ្នកចង់ធ្វើដំណើរឡើងលើកំពូលភ្នំដោយថ្មើរជើង។ ចំណែក​នៅ​ខាងកើត មាន​ផ្លូវ​សម្រាប់
​បើកបរ​ឡើង​ទៅ​លើ​កំពូលភ្នំ​តែម្តង​។
នៅលើកំពូលភ្នំនេះគឺមាន​សំណង់និងប្រាសាទ​ចាស់ៗដែល​មាន​តាំងពីដើម​សតវត្ស​ទី​១១​ ដែល
បាន​សាងសង់​ឡើង  ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១  (​កិត្តិនាម​សម័យអង្គរ​)  ប្រាសាទ​នេះ​តូច ប៉ុន្តែ
​មាន​រចនាប័ទ្ម​ធ្វើ​ពី​ថ្ម​បាយក្រៀម និង​ ថ្មភក់​ ដ៏ប្រណិត និង គួរ​ឲ្យ​ស្ញប់ស្ញែងរបស់ខ្មែរ​៕
សូមទស្សនា រូបភាព ខាងក្រោម!!!



 

http://camnews.com.kh

No comments

Powered by Blogger.