Header Ads


 

ល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្លក់​


ល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្លក់ ជា​ល្បែង​មួយ​សម្រាប់​មនុស្ស​ជំទង់ៗ ឬ​ចំណាស់ៗ ដែល​ត្រូវ​ការលេង​ក្នុង​វេលា​ថ្ងៃ នៅពេល​មាន​បុណ្យទាន ពេល​មង្គលការ ពេល​ចូលឆ្នាំថ្មី ឬក៏​ពេលទំនេរ ។​
​    ​ល្បែង​នេះ​គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ។​
​    ​គោះពញ្លក់​មាន​អ្នកលេង​តែ​ម្នាក់​, ឯ​ទះ​ពញ្លក់​មាន ២ នាក់ ។​
​     ​របៀប​គោះពញ្លក់​= មុន​ដំបូងបង្អស់ អ្នកលេង​គេ​អង្គុយ​ពែនភ្នែន លើកដៃ​ប្រណម្យ​សំពះ​គ្រូ ឬ​សំពះ​ព្រះ ហើយ​លាដៃ​ទាំងសងខាង ហាមាត់​ចំហ ដៃ​ឆ្វេង​ទះ​ថ្ពាល់​ស្ដាំ ដើស្ដាំ​ទះ​ថ្ពាល់​ឆ្វេង ញាក់​ចិញ្ចើម ក្ត​ក់ ៣ ដង ងាកចុះ​ងាកឡើង ហើយ​ចេះតែ​ក្តក់​ឲ្យ​ឮ​ប៉ែសៗ​តៗ​ទៅ តាម​ចង្វាក់​គោះ ៥ ថ្នាក់ គឺ​ទី ១ គោះ​ដៃ​,​ទី​២ គោះ​ថ្ពាល់​,​ទី​៣ គោះ​ក្រោម​ចង្ការ​,​ទី​៤ គោះ​ពោះ​,​ទី​៥ គោះ​ភ្លៅ​ទាំងសងខាង ។​
​លុះ​គោះ​គ្រប់​ទាំង ៥ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ មកវិញ សាចុះសាឡើង​រឿយៗ ដើម្បី​ឲ្យ​ពួក​អ្នកទស្សនា កើត​សេចក្ដី​រីករាយ សប្បាយ​ជា​កំសាន្ត ។​
​    ​របៀប​ទះ​ព​ញ្លក់​= មាន​សកម្មភាព ដូច​រូបភាព​នេះ​:
​     ​ល្បែង​នេះ​ដំបូងបង្អស់ អ្នកលេង​គេ​អង្គុយ​ពែនភ្នែន ទល់មុខ​គ្នា​ពីរ​នាក់ ដៃ​ទាំង​បួន​ផ្គុំ​គ្នា រួច​ហូត​ចេញ​ពី​គ្នា​មក​វិញ​ ទើប​ទះដៃ​ខ្លួនឯង​មួយ​ផូង​ម្នាក់ ទះ​ភ្លៅ​ខ្លួនឯង​ទាំងសងខាង វិល​មក​ទះដៃ​រៀង​ខ្លួនឯង​ម្ដង​មួយ​ផូង​ទៀត ទើប​លូក​ដៃ​ស្ដាំ​ទៅ​ទះ​ផ្ទប់​គ្នា​ទៀត ។ គេ​ធ្វើ​តែ​របៀប​នេះ​ឲ្យ​រឹតតែ​ញាប់​ឡើងៗ នរណា​ភាន់​ដៃ​ទះ​មិនទាន់ គេ​ទុក​ជា​ចាញ់ ។ បែបនេះ​គេ​ហៅថា ‹​ពញ្លក់​ញី​› រីឯ​ពញ្លក់​ឈ្មោល គេ​សង្ខេបជាង​នេះ គឺ​ទះ​ភ្លៅ​តែម្ដង​ដំបូង​ប៉ុណ្ណោះ លុះ​លំដាប់​តៗ​ទៅ គ្មាន​ទះ​ភ្លៅ​ទៀត​ទេ ។​
​ល្បែង​នេះ រាប់​ចូល​ក្នុង​ពិធី​ហាត់ប្រាណ​បាន ដែល​នាំឲ្យ​ដៃមាន​សាច់ដុំ ឲ្យដៃ​រហ័សរហួន នឹង​ភ្នែក​វៃ​ចេះ​សង្កេត​ហេតុការណ៍​ផ្សេងៗ ៕​

http://www.cen.com.kh

No comments

Powered by Blogger.