Header Ads


 

ស្រុក​ខ្មែរ​ចុង​ស​.​វ​ទី​១៩ ដើមទី​២០ តាមរយៈ​រូបភាព​​របស់លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (​ភាគ ១)


លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (១៨៥១-១៩១៧​នៃ​គ​.​ស​) អតីត​អធិបតីរង​ប្រចាំ​ក្រុងភ្នំពេញ និង​ខេត្ត​សម្បូ​ណ៍ (​កំពង់ធំ​) ពី​ឆ្នាំ ១៨៨៦ ដល់ ១៩១៣ បាន​មកដល់​ស្រុក​ខ្មែរ​ក្រោយពី​ការតាំង​អាណាព្យាបាល​បារាំង​លើ​កម្ពុជា នា​ឆ្នាំ ១៨៦៣ បាន​បន្សល់ទុក​នូវ​រូបភាព​ឯកសារ​មួយចំនួន​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​សង្គម​ វប្បធម៌​ខ្មែរ​នា​ចុង​ស​.​វ​ទី​១៩ និងដើម​ស​.​វ​ទី​២០​។
ឯកសារ​ទាំងនោះ​ រួមមាន រូបភាព និង របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ជនជាតិខ្មែរ និង​ខ្មែរ​ដើម​ភាគតិច នៅ​ខេត្តក្រចេះ ស្ទឹងត្រែង និង​សំណេរ​ដៃ​ដែលជា​ឯកសារ​រដ្ឋបាល​ជា​ភាសា​ខ្មែរ ព្រមទាំង​អត្ថបទ​ស្រាវជ្រាវ ឬក៏​ជាការ​បកប្រែ ដែល​ភាគច្រើន​មិនទាន់​បោះពុម្ព​នៅឡើយ​។
ក្រៅពី​ឯកសារ​ទាំងនោះ យើង​ក៏​ឃើញ​នៅមាន​វត្ថុ​សិល្បៈ​ព្រមទាំង​គំនូរ​លើ​កំណាត់​ក្រដាស មាន​ផាត់​ពណ៌ ឬ​ជា​ខ្មៅ​ស ដែល​យើង​នឹង​បង្ហាញ​នៅពេល​ខាងមុខ​ទៀត​។ សូម​រំ​ឮ​កថា លោក​អធិបតីរង​ខាងលើនេះ​បាន​សរសេរ​សៀវភៅ ឬ​អត្ថបទ​ស្រាវជ្រាវ​ជាច្រើន​ពាក់ព័ន្ធ​ទៅ​និង​ប្រវត្តិសាស្ត្រ​, សាសនា​, ទំនៀមទម្លាប់ (​ខ្មែរ និង​ខ្មែរលើ​), ក្បួនខ្នាត ច្បាប់ក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ (១៨៥១-១៩១៧)
​     ​សូមជម្រាបថា ឯកសារ​ដ៏​សម្បូរបែប​ខាងលើនេះ សព្វថ្ងៃនេះ ដែល​បាន​ក្លាយទៅជា​មូលនិធិ​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ត្រូវបាន​តម្កល់ទុក​នៅ​បណ្ណាល័យ​ក្រុង​អា​ឡាំង​សុង ប្រទេស​បារាំង​ដែលជា​ស្រុកកំណើត​របស់លោក​។ រីឯ​វត្ថុ​វប្បធម៌​វិញ ចំនួន​ជាច្រើន​រយ​មុខ ត្រូវបាន​តម្កល់ទុក​នៅ​សារមន្ទីរ​ខេត្ត​ខាងលើនេះ ដោយមាន​រូបយើង​ជា​អ្នករៀបចំ​ពិ​ពណ៌​សម្រាប់​មហាជន កាលពី​ឆ្នាំ ១៩៧៦ តាម​សំណើរ​របស់​សាលាក្រុង​អាឡាំងសុង។​
​ដោយ​សព្វថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា​យើង ក្រោយពី​សង្គ្រាម​មក គេ​មិនសូវឃើញមាន​ឯកសារ​ជា​រូបភាព ឬក៏​ជា​សំណេរ​ដៃ​ទាក់ទិន​ទៅនឹង​ស្ថានភាព​នៃ​ប្រទេស​ខ្មែរ​នា​ចុង​ស​.​វ​ទី​ ១៩ និង​ដើមទី​២០​ទេ ដូច្នេះហើយ​បានជា​យើង​បាន​យក​ឯកសារ​រូបភាព​ទាំង​នោះមក​ផ្សព្វផ្សាយ ជូន​ជា​ព័ត៌មាន​។ ម្យ៉ាងវិញទៀត ដោយសារតែ​សម្បត្តិ​វប្បធម៌​ទាំងនោះ ភាគច្រើន​មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ​នៅឡើយ ទើប​ថ្ងៃនេះ​យើង​មាន​សេចក្តី​រីករាយ សោមនស្ស​ក្រៃលែង នឹង​យក​បង្ហាញជូន​ខេមរជន​ជ្រាប​ជា​បន្តបន្ទាប់​។
​    ​យើង​ជឿជាក់ថា បើ​គ្មាន​ឯកសារ​រូបភាព​ទាំងនោះ គ្មាន​ស្នាដៃ​ស្រាវជ្រាវដ៏​សំខាន់ៗ​​របស់​អ្នកប្រាជ្ញ​ខាងលើនេះ​ ដែល​បាន​សរសេរ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ​នោះ យើង​ពិតជា​បាត់បង់​នូវ​ការចេះដឹង​មួយចំនួន​ស្តីពី​វប្បធម៌​ខ្មែរ​ពុំខាន ដែល​គេ​អាច​យកទៅ​ប្រើប្រាស់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខេ​មរ​វិជ្ជា​។ ឧទាហរណ៍ ថ្មីៗ​នេះ​មាន​អ្នកស្រាវជ្រាវ​ក្មេងៗ​ខ្លះ​ខាង​ខេ​មរ​វិជ្ជា​បានបង្ហាញ​ ជាសំខាន់​ពី​សំណេរ​ដៃ​ជា​ភាសា​ខ្មែរ និង​បារាំង​ទាំងនោះ ដែល​បាន​ក្លាយទៅជា​សម្បត្តិ​រប​ស់​ទីក្រុង​អា​ឡាំង​សុង នឹង​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​មួយចំនួន ស្តីពី​សង្គម​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង ដែល​គេ​ពុំ​ធ្លាប់​បានដឹង​ពីមុនមក គួរ​ឲ្យ​ចាប់អារម្មណ៍​។​
​    ​ដូច្នេះ តាមរយៈ​ការសិក្សា​ប្រៀបធៀប​រូបភាព​ឯកសារ​ទាំងនោះ ស្តីពី​ស្ថានភាព​សង្គម​ខ្មែរ​នា​ជំនាន់​នោះ ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន យើង​ក៏​អាច​ដឹងថា សង្គម​ខ្មែរ​​មានការ​វិវត្តន៍ និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ជា​ហូរហែ​មិន​ឈប់ឈរ គួរ​ឲ្យ​កត់សម្គាល់​។ សូម​រំ​ឮ​ក​នៅទីនេះ​ថា ចំពោះ​រូបភាព​ឯកសារ​ទាំងនោះ ថត​រវាង​ឆ្នាំ ១៨៩០-១៨៩៥ ដែល​សព្វថ្ងៃនេះ​បានក្លាយ​ទៅជា​ឯកសារ​ជា​ប្រវត្តិសាស្ត្រ លោក​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ បានមក មិនមែន​ដោយ​ភាពងាយស្រួល​ប៉ុន្មាន​នោះទេ​។ ក៏ប៉ុន្តែ​ដោយ​លោក​បាន​ជម្នះ​រាល់​ឧបសគ្គ ព្រមទាំង​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​យ៉ាង​សន្ធឹកសន្ធាប់ បើ​យោងតាម​កំណត់ហេតុ​របស់លោក នា​ចុង​ស​.​វ​ទី​១៩ និង​ដើម​ស​.​វ​ទី​២០​។​

១- ទិដ្ឋភាព​រួម​នៃ​ទីក្រុង​ភ្នំពេញ​
​វត្តភ្នំ​

​ព្រះបរមរាជវាំង​

​អគារ និង​លំនៅឋាន​

​វត្ត​

​មាត់ទន្លេ កំពង់ផែ​

​     ​សូមជម្រាបថា ដោយ​កត្តា​ពេលវេលា យើង​មិនអាច​ធ្វើការ​អធិប្បាយ​នូវ​ប្រវត្តិ​ពិស្តា​នៃ​រូបភាព​ឯកសារ​នីមួយៗ​ បានឡើយ​ ដូច្នេះ​សូមមេត្តា​អភ័យទោស​ផង​៕ 

http://www.cen.com.kh

No comments

Powered by Blogger.