ទាយចិត្តមនុស្ស តាមរយៈការថើប
ថើប អាចឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈ
និស្ស័យចិត្តរបស់អ្នកបាន។ បើអ្នកថើបមនុស្សដែលអ្នកស្រឡាញ់
មិនថាគូស្នេហ៍ ឬសាច់ញាតិ តើចូលចិត្តថើបត្រង់ណា?
-ថើបថ្ងាសៈ
ជាមនុស្សមានអារម្មណ៍ខ្លាំង តែក៏ជាមនុស្សស្រឡាញ់សន្តិភាព
ចូលចិត្តអភ័យទោសឲ្យអ្នកដទៃ ហើយក៏ត្រូវការរាប់អានពីអ្នកដទៃដែរ។
មានសមត្ថភាពយ៉ាងពិសេស ក្នុងការសម្តែងចេញ
និងមានទំនាក់ទំនងយ៉ាងល្អប្រពៃ។
-ថើបត្របកភ្នែកៈ ជាមនុស្ស
ត្រូវការសេចក្តីស្នេហាយ៉ាងខ្លាំងបំផុតអាចលះបង់អ្វីៗគ្រប់យ៉ាងបាន
ទាំងអស់ ដើម្បីសេចក្តីស្នេហា។ ប៉ុន្តែ ស្នេហារបស់អ្នក
ស្តែងចេញឲ្យឃើញតាមរូបភាពនៃភាពសាហាវ ជួនកាលធ្វើឲ្យគូស្នេហ៍គិតថា
អ្នកជាមនុស្សអាត្មានិយម។
-ថើបចុងច្រមុះ:ក្នុងភ្នែក
សម្ព័ន្ធមេត្រីសិចហាក់ដូចជាអ្វីដែលចាំបាច់សម្រាប់អ្នក
ចេះផ្តល់សារសំខាន់ដល់ចំណងមិត្តភាព
ភាពស្មោះត្រង់និងមានបំនងប្រាថ្នាយ៉ាងធំធេង ក្នុងរឿងស្នេហា
និងសិច ចូលចិត្តភាពសប្បាយៗ
ដែលនាំឲ្យមានការពិបាកក្នុងការកសាងមូលដ្ឋានគ្រឹះដ៏ប្រាកដ
ប្រជាក្នុងអាជីព និងដំណើរជីវិត។
-ថើបផ្ទៃមុខៈ
ជាមនុស្សផ្តល់ភាពសំខាន់ដល់សន្តិភាព លើសអ្វីៗទាំងអស់
ឯរឿងមិត្តភក្តិ ក៏សំខាន់ណាស់ដែរ ជាមនុស្សមិនងាយខឹង
មានសន្តានចិត្តល្អ មិនចូលចិត្តយករឿងរ៉ាវរបស់គេ
មកគិតនាំអំពល់ឡើយ។ ដូចនេះហើយ ទើបអាចរក្សាចំណងស្នេហ៍
បានយូរអង្វែង។
-ថើបបបូរមាត់ៈ ជាមនុស្សមានភាព
ស្មោះត្រង់ នៅពេលបានថើបបបូរមាត់គូស្នេហ៍ ចិត្តគិតសង្ឃឹមទុកថា
ស្នេហារបស់អ្នក គឺជាស្នេហាស្មោះឥតល្អៀង
ព្រមទាំងជាអ្នកប្រកាន់ក្រមសីលធម៌យ៉ាងតឹងរ៉ឹងទៀតផង។
-ថើប-កៈ
ធម្មជាតិនៃសេចក្តីស្នេហារបស់អ្នក មិនជាស្នេហាឋិតថេរយូរអង្វែងឡើយ
វានឹងរលាយបាត់ទៅវិញ នៅពេលណាមួយ។ ទោះបីអ្នកឈប់ស្រឡាញ់គូស្នេហ៍
ក៏នៅតែចង់ឲ្យគូស្នេហ៍ ស្រឡាញ់អ្នកដដែល នេះហៅថា មនុស្សអាត្មានិយម៕
Post a Comment