Header Ads


 

អំពី​​ព្រះរាជជីវ​ប្រវតិ្ត​​​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្តម សីហមុនី


  • ព្រះរាជជីវ​ប្រវត្តិ
ព្រះករុណា​ព្រះ​បាទ​សម្ដេច ព្រះបរម​នាថ នរោត្តម សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ​នៅ​រាជធានី​ភ្នំពេញ​។ ទ្រង់​ជា​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​នរោត្តម​ សីហនុ និង​ព្រះមាតា​ព្រះនាម​ នរោត្តម​ មុនីនាថ សីហនុ។ ព្រះអនុជ​ព្រះ​អង្គ​ព្រះនាម នរោត្តម នរិន្រ្ទពង្ស (សោយទិវង្គត)។ ព្រះ​អង្គ​ជាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល បច្ចុប្បន្ន បន្ដ​រាជសម្បតិ្ត​ពី​ព្រះរាជបិតា។ ក្រៅពីភាសា​ជាតិ ព្រះករុណា ចេះ​ភាសាបារាំង ភាសាឆេក និង​ភាសា​អង់គ្លេស។

  • ព្រះរាជាភិសេក
បន្ទាប់​ពី​ព្រះ​បិតា​​​ សម្ដេច​​ព្រះ​​​ករុណា​​ព្រះ​បាទ​សម្តេច​ ព្រះ​នរោត្តម សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ក្នុង​​សំឡេង​ ៩ លើ​ ៩​ ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុងភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។
ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះ​ករុណា សម្តេច​​ព្រះ​បរម​នាថ នរោត្តម សីហមុនី សមាន​ភូមិ ជាតិ​សាសនា ខេតិយា ខេមរា​រ៉ុង​រឿង ពុទ្ធំ​ព្រា​ធិរា មហា​ក្សត្រ ខេម​រាជនា សមូហភា កម្ពុជៈ ឯករាជ្យ​រដ្ឋ បូរណសន្តិ សុភមង្គុលា សេរី​វិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅ​ក្រុង​​កម្ពុជា​ធិបតី”។
  • អំពីការ​សិក្សា
១៩៥៩-១៩៦២ ­ -សិក្សា​នៅ​សាលាបឋម​សិក្សា​នរោត្តម​​ វិទ្យាល័យ​ដេកាត ភ្នំពេញ កម្ពុជា។​
១៩៦២­ ១៩៦៧ ­ -សិក្សា​នៅ​សាលាបឋម​សិក្សា​ និង​មធ្យម​សិក្សា​ នៅវិទ្យាល័យប្រាត(ឆេកូស្លូវ៉ាគី)។
១៩៦៧­ ១៩៧១ -­ សិក្សា​ផ្នែក​សិល្បៈ របាំ­តូរ្យ​តន្រ្ដី­ ល្ខោន​ នៅវិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាត​
១៩៧០ – ­ មធ្យម​សិក្សា​បត្រ នៅ​ប្រាត (និទ្ទេស​ល្អណាស់)​
១៩៧១ -  ­ ជ័យលាភី​​ផ្នែក​របាំ​បុរាណ នៅវិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាត​
១៩៧១­ ១៩៧៥ – ­ សិក្សា​នៅសាកលវិទ្យាល័យ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្រ្តី​ប្រាត
១៩៧៥ – ­ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ នៃបណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្រ្តី ប្រាត​
១៩៧៥ – ­ ព្រះរាជនិពន្ធ​និក្ខេប​បទ​ស្ដីពី​ទស្សនៈ និងការ​គ្រប់​គ្រង​សាលា​សិល្បៈ​នៅកម្ពុជា
១៩៧៥­ ១៩៧៦ ­-ឧត្តមសិក្សា​ខាង​ផ្នែក​ភាព​យន្ដនៅសាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ
១៩៧៦­ ១៩៧៩ -­ជាប់​ក្រោម​ការ​ឃុំឃាំង​របស់​ខ្មែរក្រហម​ ជាមួយ​ព្រះរាជបិតា និង​ព្រះវររាជមាតា​ និង​ព្រះអនុជ សម្ដេច​នរោត្តម​នរិន្ទ្រៈពង្ស
១៩៧៩­-១៩៨០ ­ ព្រះលេខាផ្ទាល់​ ព្រះវររាជបិតា ក្នុង​ពេល​ព្រះអង្គ​គង់​ប្រថាប់​នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន
១៩៨១­-២០០០ ­សាស្រ្តាចារ្យ​ផ្នែក​របាំ​បុរាណ​ និង​ផ្នែក​គរុកោសល្យ​សិល្បៈនៅវិទ្យាស្ថាន​អភិរក្សMARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅ​ក្រុង​ប៉ារីស។​
១៩៨៤-­១៩៨៨ ­ ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង​ និង​ជា​អគ្គនាយក​ និង​ជា​នាយក​សិល្បៈ​នៃក្រុម​របាំ​បាលេ ” DEVA”
១៩៨៨- ១៩៩៣ ­អគ្គនាយក​ និង​ជា​នាយក​សិល្បៈ​ នៃសាជីវកម្ម​ខេមរភូមិន្ទភាពយន្ដ “ខេមរាភាពន្ដ”។ ព្រះករុណា នរោត្តម​ សីហមុនី​ ទ្រង់​បាន​បង្កើត​ស្នា​ព្រះហស្ថ​នូវ​ខ្សែភាព​យន្ដ​របាំ​បាលេ​ចំនួន​ពីរ​ រឿង​៖ ១. “ សុបិន្ដ ” ២. “ធាតុទាំង៤” ។​
១៩៩២-១៩៩៣ ­ជ្រើសតាំង​ជាឯកច្ឆន្ទ ជា​តំណាង​​អចិន្រ្ដៃយ៍​នៃ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ ដោយ​ក្រុមប្រឹក្សា​​ជាតិ​ជាន់​ខ្ពស់​នៃកម្ពុជា។​
១៩៩៣­-២០០៤ ­ ឯកអគ្គរាជទូត​វិសាមញ្ញ​ និងពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​
២០០៤ ­ សមាជិក​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសាបារំាង
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ­ ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង​ព្រះគោរម្យងារ​ជា ស្ដេចក្រុមឃុន​
ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០០៣ ­ព្រះមហាក្សត្រ​​ប្រោសប្រទាន​តែងតាំង ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​
ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៤ ­ព្រះមហាក្សត្រ​​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យងារ​ជាសម្ដេចព្រះបរមនាថ
ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០០៤ ­ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជសម្បត្តិ​ ជ្រើសរើស​ជាឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា។
គ្រឿង​ឥស្សរិយយស
ឥស្សរិយយស  ថ្នាក់​មហាសេរីវឌ្ឍន៍
ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍
មន្ត្រីធំនៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
មេដាយ​ប្រាក់​នៃ​ក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង។


http://news.sabay.com.kh

No comments

Powered by Blogger.