សម្រង់សម្តី ៥ ឃ្លាដែលបុគ្គលជោគជ័យចូលចិត្តនិយាយប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ
១) ខ្ញុំមិនអាចធ្វើគ្រប់រឿងបានទេនៅថ្ងៃនេះ ប៉ុន្តែខ្ញុំអាចធ្វើបានមួយក្នុងចំណោមរឿងទាំងនោះ
នៅពេលដែលអ្នកមានគម្រោង នៅពេលដែលអ្នកមានទិសដៅ នៅពេលដែលអ្នកមានគំនិត តើអ្នកណាជាអ្នកខ្វល់ជួសអ្នក? ដូច្នេះអ្នកមិនទទួលបានអ្វីទាំងអស់បើត្រឹមតែគិត តែអ្នកនឹងទទួលវាបាននៅពេលអ្នកចាប់ផ្ដើមធ្វើវានៅពេលដែលអ្នកជ្រើសរើសបានគម្រោងមួយ បានទិសដៅមួយបានគំនិតមួយ ដែលនេះជាជំហានតូចមួយសម្រាប់អ្នកទៅកាន់ភាពជោគជ័យ។
២) ខ្ញុំនឹងធ្វើរឿងអ្វីដែលអ្នកដទៃគ្មានឆន្ទៈក្នុងការធ្វើ
ជារឿយៗរឿងមួយដែលសាមញ្ញ ខុសប្លែកពីគេ គឺជារឿងដែលមនុស្សមួយចំនួនបដិសេធដើម្បីធ្វើវា ដូច្នេះអ្នកអាចជ្រើសរើសរឿងណាមួយដែលមនុស្សមិនចង់ធ្វើ ដោយវាអាចជារឿងសាមញ្ញនិងតូចហើយគ្មានបញ្ហាទេថាវានឹងក្លាយទៅជាអ្វី នៅពេលដែលអ្នកបន្តធ្វើវានៅចុងក្រោយអ្នកអាចទទួលបានផ្លែផ្កាមួយដែលខុសពីគេ។
៣) ខ្ញុំពេញចិត្តស្ដាប់នូវអ្វីមួយដែលអ្នកដទៃមិនពេញចិត្តស្ដាប់
មានការងារមួយចំនួនទាមទារឲ្យមានការខិតខំប្រឹងប្រែងជាងជំនាញ ការបង្ហាញកាយវិការបត់បែនតាមកាលៈទេសៈ និង ការនិយាយពាក្យអគុណ ទៅកាន់នរណាម្នាក់ដែលមិនចូលចិត្តនិយាយអគុណក្នុងពេលធ្វើការ ការញញឹមរាក់ទាក់ និងប្រើពាក្យសមរម្យក្នុងការទាក់ទងគ្នាទៅវិញទៅមក យូរៗទៅមនុស្សនៅជុំវិញអ្នកនឹងផ្តល់ការគោរពចំពោះអ្នក ដោយអ្នកអាចក្លាយជាមនុស្សគំរូដល់អ្នកដទៃផ្សេងទៀតផង។
៤) ខ្ញុំនឹងស្តាប់ឲ្យបាន ១០ ដងច្រើនជាងការនិយាយ
មនុស្សដែលមានជំនឿចិត្តពិតប្រាកដលើខ្លួនឯងច្រើនជាមនុស្សមិនសូវនិយាយច្រើននោះទេ ដូច្នេះអ្នកមិនគួរនិយាយច្រើនដើម្បីឲ្យខ្លួនឯងសប្បាយចិត្តនោះទេ ព្រោះនៅពេលដែលអ្នកនិយាយ គ្មាននរណាម្នាក់សប្បាយចិត្តស្ដាប់អ្នកនោះទេ ។
៥) ខ្ញុំនឹងព្យាយាមធ្វើឲ្យបានប្រសើរបំផុត
មនុស្សគ្រប់រូបសុទ្ធតែមានបទពិសោធន៍ក្នុងជីវិតដែលធ្វើឲ្យមិនសប្បាយចិត្ត ហេតុដូចនេះយើងត្រូវប្រាប់ខ្លួនឯងថាយើងនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ទាំងការនិយាយស្តី សកម្មភាព ការដូលហើយចេះក្រោកឈរឡើងវិញ។ មនុស្សជោគជ័យមិនដែលរំពឹងថាធ្វើអ្វីមួយបានល្អឥតខ្ចោះពេកនោះទេ ប៉ុន្តែគ្រាន់តែពួកគេគិតថាពួកគេអាចធ្វើវាបានល្អប្រសើរជាងអ្នកដទៃប៉ុណ្ណោះ។
http://www.thebnews.com/news/919.html
Post a Comment