៣សំនួរសួរទៅកាន់ខ្លួនឯងដើម្បីរកឲ្យឃើញពីមូលហេតុធ្វើឲ្យអ្នកក្លាយជាបុគ្គលជោគជ័យ
១) តើរឿងអ្វីដែលធ្វើឲ្យខ្ញុំកង្វល់ខ្លាំងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាន?
មានរឿងជាច្រើនដែលដែលអាចធ្វើឲ្យអ្នកកង្វល់ចិត្ត ជាពិសេសនៅពេលនរណាម្នាក់និយាយរឿងមួយដែលបង្ហាញថាអ្នកជាមនុស្សខ្ជិល ឬ ជាមនុស្សមិនសំខាន់ ប្រហែលជាអាចធ្វើឲ្យអ្នកផ្ទុះកំហឹងភ្លាមៗ។ កំហឹងដែលផ្ទុះឡើងរបស់អ្នកជាសញ្ញាចង្អុលបង្ហាញថាអ្នកកំពុងខិតចូលចិត្តនូវការលើកទឹកចិត្តមួយដ៏សំខាន់ ចំពោះរឿងដែលអ្នកមិនយល់ច្បាស់ពីមុន។ រាល់កំហឹងក្នុងខ្លួនអ្នកសុទ្ធតែជារឿងបង្កឲ្យអ្នកមិនសប្បាយចិត្ត។ តែអ្នកត្រូវដឹងថារាល់អ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត អាចជារឿងរ៉ាវដែលឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងច្រើន ហើយវាក៏ជាពន្លឺដើម្បីបំភ្លឺផ្លូវសម្រាប់ឲ្យអ្នកដើរទៅមុខផងដែរប្រសិនបើអ្នកមានឆន្ទៈក្នុងការទទួលយកវា។
២) ពេលដែលនៅពីកុមារតើអ្វីធ្វើឲ្យខ្ញុំសប្បាយចិត្តជាងគេ?
ដូចទៅនឹងរឿងដែលមិនសប្បាយចិត្តចំពោះអ្នកដែរ ភាពសប្បាយចិត្តបំផុតរបស់អ្នកក៏ជាកត្តាដើម្បីជំរុញទឹកចិត្តរបស់អ្នកផងដែរ។ ប៉ុន្តែប្រសិនបើអ្នកសួរសំនួរដដែលនេះទៅកាន់មនុស្សដទៃអ្នកប្រហែលជាអាចទទួលបានចម្លើយដ៏ច្រើនសម្បូរបែប។ តែបើអ្នកសួរសំនួរជាក់លាក់ទាក់ទងនឹងរឿងកាលពីកុមារភាព អាចធ្វើឲ្យអ្នកកាន់តែមានភាពរីករាយយ៉ាងខ្លាំង ដែលអ្នកនឹងចង់ឲ្យវាកើតឡើងម្ដងទៀត ដែលវាក៏ជាកត្តាជួយបង្កើតចំណង់ជាក់លាក់ណាមួយទៀតរបស់អ្នកទៅថ្ងៃមុខមិនថាវាជារឿងអ្វីនោះទេ តែវានឹងជារឿងដែលជំរុញឲ្យទទួលបាននូវអ្វីដែលចង់បាន។
៣) តើខ្ញុំនឹងមានអារម្មណ៍ដូចម្ដេច ប្រសិនបើខ្ញុំបរាជ័យ?
ប្រសិនបើអ្នកបាននិយាយថា អ្នកបានព្យាយាមអស់ពីសមត្ថភាពហើយក្នុងការធ្វើវា នោះអ្នកនឹងអាចទទួលយកនូវការបរាជ័យនោះ។ ផលវិបាកផ្លូវចិត្តនៃការទទួលបរាជ័យ អាចនឹងជាសញ្ញាមួយគ្រប់គ្រាន់ដែលបង្ហាញថាអ្នកអាចនឹងយកឈ្នះវាវិញបាននៅពេលខាងមុខ។ ការមិនមិនភាពស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសាជាថ្មី នោះអ្នកនឹងអាចជួបនូវទុក្ខលំបាក ដែលជៀសពុំរួច តែអ្នកអាចយកបទពិសោធន៍ដែលធ្លាប់ជួបប្រទះមកដោះស្រាយ ដើម្បីត្រួសត្រាយផ្លូវដើររបស់អ្នក។
http://www.thebnews.com/news/926.html
Post a Comment