Header Ads


 

ភាព​បរាជ័យ​ទាំង ៣ ​បង្កប់​ដោយ​មេរៀន​ជោគជ័យ​ ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​ដើម្បី​អភិវឌ្ឍ​ខ្លួន



១) ភាព​បរាជ័យ​ដែល​អាច​ការពារ​បាន

ការ​បរាជ័យ​បែប​នេះ​ជា​ការ​បរាជ័យ​ដែល​អ្នក​អាច​ព្យាករណ៍​ទុក​ជា​មុន ប៉ុន្តែ​បែរ​ជា​មិន​អាច​ការពារ​បាន ដោយ​វា​នឹង​ក្លាយ​ជា​ភាព​បរាជ័យ​អាក្រក់​បំផុត ហើយ​វា​តែង​កើត​ឡើង​នៅ​ពេល​ដែល​សហគ្រិន​មិន​បាន​អនុវត្ត​នូវ​វិធី​ដ៏​ល្អ មិន​បាន​ប្រើ​មនុស្ស​ដែល​មាន​ទេពកោសល្យ ឬ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់ចត់​។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ចំពោះ​ភាព​បរាជ័យ​ដែល​អ្នក​អាច​រារាំង​បាន នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​វិភាគ​ឲ្យ​បាន​ជ្រៅ ទៅ​លើ​ចំណុច​ខ្សោយ​របស់​អ្នក និង បន្ត​សកម្មភាព​សម្រាប់​ពេល​អនាគត។

២) ភាព​បរាជ័យ​ដែល​មិន​អាច​គេច​រួច

ភាព​បរាជ័យ​បែប​នេះ​តែង​កើត​ឡើង​ក្នុង​ស្ថានភាព​ស្មុគស្មាញ​ និង ជាប់​ពាក់ព័ន្ធ​ក្នុង​កត្តា​ជា​ច្រើន។ ហើយ​នេះ​ក៏​ជា​បញ្ហា​ ដែល​កើត​មាន​ជា​រឿយៗ​ក្នុង​បញ្ហា​ធ្លាក់​ថ្លៃ​ប្រេង ដែល​គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​ឡើយ។ មេរៀន​ដែល​អ្នក​គួរ​រៀន​សូត្រ​ក្នុង​ចំណុច​មួយ​នេះ គឺ​ការ​បង្កើត​ប្រព័ន្ធ​មួយ​ ដើម្បី​ព្យាយាម​ចាប់​យក​នូវ​ចំណុច​តូចៗ​នៃ​បញ្ហា ដែល​បង្ក​ឡើង​ដោយ​កត្តា​ស្មុគស្មាញ​ជា​ច្រើន និង ទទួល​យក​វិធាន​ការ​នៃ​ការ​កែ​ប្រែ មុន​ពេល​ដែល​វា​ក្លាយ​ជា​រឿង​ធំ​ និង បំផ្លាញ​ក្រុមហ៊ុន​របស់​អ្នក។

៣) ភាព​បរាជ័យ​បង្ក​ឡើង​ដោយ​ចេតនា

នេះ​ជា​ភាព​បរាជ័យ​ល្អ​បំផុត​របស់​មនុស្ស វា​កើត​ឡើង​លឿន និង​មិន​ចំណាយ​ដើម​ទុន​ច្រើន។ ការ​បរាជ័យ​ប្រភេទ​នេះ​ បាន​ផ្តល់​នូវ​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​បង្ហាញ​ ពី​កំហុស និង វិធី​មិន​ត្រឹមត្រូវ​ក្នុង​ពេល​ពិសោធន៍​សាកល្បង​ ដែល​អាជីវកម្ម​និមួយៗ​ត្រូវ​ការ​ដក​ពិសោធន៍​លើ​ផលិត​ផល​ឬ សេវា​កម្ម​របស់​ខ្លួន​ជា​មុន​សិន មុន​ប្រកាស​ជា​ផ្លូវ​ការ​ជូន​ដល់​សាធារណៈ​ជន។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​វា​ដំណើរ​ការ​ល្អ អ្នក​ត្រូវ​បន្ត​ធ្វើ​វា ប៉ុន្តែ​ប្រសិន​បើ​វា​ដំណើរ​ការ​មិន​ល្អ អ្នក​ត្រូវ​ផ្អាក​សិន ឬ ត្រលប់​ក្រោយ ដើម្បី​រៀប​ចំ​សាជាថ្មី​ម្តង​ទៀត។

http://www.thebnews.com/news/1119.html

No comments

Powered by Blogger.