តើរង្វង់មុខទាំង ៦ មួយណាជារបស់អ្នក ?
រង្វង់មុខខាងក្រោម អាចប្រាប់ថាអ្នកជា មនុស្សបែបណា ? តើអ្នកពិត ជាដូចអ្វី ដែលបានបកស្រាយ ប៉ុន្មានភាគរយ?
១. រង្វង់មុខ រាងបេះដូង
មនុស្សទាំងឡាយណា ដែលមានរង្វង់មុខ រាងបេះដូង ភាគច្រើនជាមនុស្ស ដែលមានឧត្តមគតិខ្ពស់, មានភាពយុត្តិធម៌ និង មានបុគ្គលិកលក្ខណៈ ជាម្តាយ ដែលមានន័យថា ជាមនុស្សដែល មានក្តីសណ្តោសមេត្តាករុណា ។ ពួកគេទាំងនោះ ភាគច្រើនជាមនុស្ស ផ្អែមល្ហែម, មានភាពកក់ក្តៅ, ត្រេកត្រអាល និង មានភាពរ៉ូមែនទិច ។ ពួកគេអាចប្រើ ទេពកោសល្យរបស់ពួកគេ ទៅជាការងាររបស់ពួកគេ ហើយក៏មានសំណាង ក្នុងរឿងប្រាក់កាស ផងដែរ ដូច្នេះពួកគេ មិនសូវជួបបញ្ហា ប្រាក់កាសយូរទេ ។

២. មុខជ្រុង (ថ្គាមខ្លា)
មនុស្សដែលមាន ទំរង់ជ្រុងភាគច្រើន ជាមនុស្សដែលមាន ភាពស្វាហាប់, មានមហិច្ចតា និង និយាយច្រើន ។ ពួកគេខ្លាំងខាង អនុវត្តន៍ និង ធ្វើការសំរេចចិត្ត ។ ពួកគេមាន រាងកាយរឹងមាំ, មានបំណងប្រាថ្នាខ្ពស់, មិនងាយចុះចាញ់ អាចនិយាយបានថា ពួកគេក៏ជាប្រភេទ មនុស្សរឹងរូសផងដែរ ។ ពួកគេជា អ្នកដឹកនាំ ដ៏រឹងមាំ ហើយពួកគេមានទំនោរ ទៅខាងលេងកីឡា ប៉ុន្តែក៏ជាមនុស្ស ដែលច្រឡោតខឹងផងដែរ ។

៣. មុខស្រួច
មនុស្សដែលមាន ទំរង់ស្រួច ជាមនុស្សដែល សកម្ម, ស្វាហាប់, ប៉ុន្តែខ្វះការអត់ធ្មត់ ហើយក៏ឆាប់ខឹងផងដែរ ។ មនុស្សជំពូកនេះ មានទំនោរទៅរកខាង អ្នកច្នៃប្រឌិត, អ្នកនិពន្ធរឿង ជាដើម ។ ពួកគេអាច ជំរុញអ្នកដទៃ និង អាចផ្តល់ដំបូន្មានល្អដល់អ្នកដទៃផងដែរ ។ ពួកគេមិន សមធ្វើ ជាអ្នកជំនួញទេ ។

៤. មុខមូល
មនុស្សដែលមានមុខមូល ភាគច្រើនជាមនុស្ស ដែលមានការចាប់អារម្មណ៍ ទៅលើមនុស្សជាច្រើន ហើយជាការពិតណាស់ ពួកគេចុះសំរុង ជាមួយមនុស្សជាច្រើន បានយ៉ាងងាយ ។ មនុស្សដែលមានមុខមូល ក៏ជាមនុស្សដែល គួរអោយស្រលាញ់ និង មើលទៅក្មេងផងដែរ ។ ពួកគេជាមនុស្ស ដែលយកចិត្ត ទុកដាក់ចំពោះអ្នកដទៃ, មានមនោសញ្ចេតនា, ចិត្តទន់, ស្មោះត្រង់, រួសរាយ, ដែលស្រួលនិយាយគ្នា ហើយក៏មានមហិច្ឆតា ខ្ពស់ផងដែរ ។ ពួកគេជាមនុស្ស ដែលអាចជឿទុកចិត្តបាន ។ ពីព្រោះតែ ពួកគេជាមនុស្ស ដែលងាយចុះសំរុង ជាមួយមនុស្សម្នា ដូច្នេះការងារ ល្អសំរាប់ពួកគេ គួរតែជា អ្នកលក់, បម្រើសេវាកម្មអតិថិជន, រឺការងារណាដែល តំរូវអោយមាន ទំនាក់ទំនង ជាមួយមនុស្ស ។
៥. មុខវែង
មនុស្សដែល មានទំរង់មុខវែង ជាមនុស្សឆ្លាត និង មានទេពកោសល្យ ហើយក៏មានរសនិយម ដ៏ល្អផងដែរ ។ មនុស្សជំពូកនេះ ចេះស៊ូទ្រាំណាស់ ។ ពួកគេភាគច្រើន ជាមនុស្សម៉ឺងម៉ាត់ និង មានជំនឿចិត្ត យ៉ាងមុតមាំ ។ ពួកគេក៏ជាមនុស្ស ដែលទន់ភ្លន់ផងដែរ ប៉ុន្តែនៅពេលដែល ពួកគេខឹង ពួកគេនឹង ក្លាយជាមនុស្ស ដ៏អាក្រក់ ។ ពួកគេពូកែខាងគិត និង អនុវត្តន៍ ហើយក៏ប្រហែលជា មានទំនាក់ទំនងល្អ នៅក្នុងសង្គមផងដែរ ។

៦. មុខរាងមូលពងក្រពើ
មនុស្សដែលមាន ទំរង់មុខរាងពងក្រពើ ភាគច្រើន ជាមនុស្សដែល ពោរពេញទៅដោយ មន្តស្នេហ៍, ភាពទន់ភ្លន់, មានប្រាជ្ញាវៃឆ្លាត, ប៉ិនប្រសប់ នោះហើយជាមូលហេតុ ដែលពួកគេទទួលបាន ពេញចិត្តពីអ្នកដទៃ ហើយជាញញឹកញាប់ ក៏ទទួលបានការជួយ ពីអ្នកដទៃផងដែរ ។

បញ្ជាក់៖ នេះគ្រាន់តែ ជាកំណត់សំគាល់ ទៅលើមនុស្ស ភាគច្រើនតែប៉ុណ្ណោះ មិនចាត់ទុកថា ត្រូវគ្រប់មនុស្សនោះទេ ៕
http://www.rosemag.net/320
Post a Comment