ខួង អភ័យវង្ស (Khuang Aphaiwong/ควง อภัยวงศ์)
ខួង អភ័យវង្ស (Khuang Aphaiwong/ควง อภัยวงศ์) : អតីតនាយករដ្ឋមន្រ្តីថៃ ដែលមានដើមកំណើតជាខ្មែរ???
............
នាមត្រកូលរបស់នាយ ខួង គឺ “អភ័យវង្ស” ជាត្រកូលដែលបន្តពូជពង្សពីការផ្សែផ្សំសញ្ជាតិសៀមនិងខ្មែរ រហូតមិនអាចញែកចេញពីគ្នាបាន។
............
នាមត្រកូលរបស់នាយ ខួង គឺ “អភ័យវង្ស” ជាត្រកូលដែលបន្តពូជពង្សពីការផ្សែផ្សំសញ្ជាតិសៀមនិងខ្មែរ រហូតមិនអាចញែកចេញពីគ្នាបាន។
ត្រកូលអភ័យវង្ស មានពូជពង្សដំបូងជាខ្មែរ ដែលបានចុះចូលជាមួយសៀម ហើយធ្លាប់បានគ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។
ក្នុងរយៈពេលជាងមួយសតវត្សរ៍វង្សត្រកូល អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ គឺចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ហើយខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។
ជនទីមួយដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ ហើយ ឈុំ អភ័យវង្ស ជាមនុស្សចុងក្រោយនៃត្រកូលអភ័យវង្ស ដែលបានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។
សូមបញ្ជាក់ថា តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណ និងចុងកាល់ ដោយប្តូរនិងខេត្តត្រាត និងតំបន់ដាចសេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។
តាំងពីការតវង្សត្រកូលមកពីជំនាន់ទី១ រហូតដល់ចុងជំនាន់ទី៥ ដែលជាការផ្សែផ្សំសញ្ជាតិសៀមនិងខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតមិនអាចញែកចេញពីគ្នាបានច្បាស់លាស់។
ខួង អភ័យវង្ស ជាកូនររបស់ ឈុំ អភ័យវង្ស ដែលបានកើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង ហើយបានទទួលមរណភាពនាថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៨ ក្នុងអាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ខួង អភ័យវង្ស ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ដែលបានបង្កើតឡើងនៅខែមេសា ឆ្នាំ១៩៤៦ ហើយដែលបច្ចុប្បន្នគណបក្សនេះដឹកនាំដោយ លោក អភិសិទ្ធិ វេជ្ជាជីវៈ (Abhisit Vejjajiva)។
ខួង អភ័យវង្ស ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង គឺលើកទី១ ចាប់ពីខែសីហា ឆ្នាំ១៩៤៤ ដល់ឆ្នាំ១៩៤៥ លើកទី២ ចាប់ពីខែមករា ឆ្នាំ១៩៤៦ ដល់ខែឧសភា ឆ្នាំ១៩៤៦ និងលើកទី៣ ចាប់ពីខែវិច្ឆិការ ឆ្នាំ១៩៤៧ ដល់ខែមេសា ឆ្នាំ១៩៤៨។ ខួង អភ័យវង្ស ក៏ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកដទៃទៀតរបស់ក្រុមគណៈរាស្ត្រសៀម ដែលបានធ្វើបដិវត្តផ្លាស់ប្ដូររបបរាជាធិបតេយ្យផ្ដាច់ការសៀម មកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញា នាឆ្នាំ១៩៣២។
ក្រៅពីនេះទៀត ខួង អភ័យវង្ស គឺជាអ្នកដែលបង្កើតក្រសួងគមនាគម ហើយក៏ធ្លាប់កាន់តំណែងជាច្រើនដូចជាអធិបតីក្រុមប្រៃសណីយ៍ទូរលេខ, រដ្ឋមន្ត្រីក្រសួងពាណិជ្ជ, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងក្សេត្រាធិការ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គ្រាមួយនៅពេលមានការបោះឆ្នោត នាយ ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិថៃ តែជាជនជាតិខ្មែរ។ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។
សូមអរគុណ!
Post a Comment