ខេត្តកោះកុង ក្នុងទស្សនៈសៀម
ខេត្តមួយទៀតនៃផែនដីខ្មែរដែលធ្លាប់ត្រូវបានប្រទេសសៀមកាន់កាប់ គឺខេត្តកោះកុងបច្ចុប្បន្ន។
សម័យកាលនោះ រាជការសៀម មិនមែនកាន់កាប់ទឹកដីនៃខេត្តកោះកុងបច្ចុប្បន្ននេះទាំងស្រុងនោះទេ ពោលគឺតែត្រឹមក្រុងកោះកុង (បច្ចុប្បន្នក្រុងខេមរភូមិន្ទ) និងភាគមួយផ្នែកទៀតតែប៉ុណ្ណោះ)។ កាលណោះរាជការសៀមបានផ្លាស់ហៅខេត្តនោះថា «បច្ចន្តគិរីខេត្ត ( ปัจจันตคิรีเขตร) »។
បច្ចន្តគិរីខេត្តសៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ស្តេចរាមាទី៥ (RAMA V) ហើយដែលជាខេត្តជាប់ប្រទល់ដែនសមុទ្រ មានភាពសំខាន់ដូចគ្នានឹងខេត្តចន្ទបុរី (จันทบุรี) និងខេត្តត្រាត (ตราด) ពីអតីតផងដែរ។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំងវិញព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខេត្តជយបុរី (លាវ អានថា សៃយៈប៊ុរី) និងខេត្តចម្ប៉ាស័ក នៅឆ្នាំ ១៩០៤។
បច្ចន្តគិរីខេត្តសៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ស្តេចរាមាទី៥ (RAMA V) ហើយដែលជាខេត្តជាប់ប្រទល់ដែនសមុទ្រ មានភាពសំខាន់ដូចគ្នានឹងខេត្តចន្ទបុរី (จันทบุรี) និងខេត្តត្រាត (ตราด) ពីអតីតផងដែរ។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំងវិញព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខេត្តជយបុរី (លាវ អានថា សៃយៈប៊ុរី) និងខេត្តចម្ប៉ាស័ក នៅឆ្នាំ ១៩០៤។
តាំងពីដើមមក កោះកុង គឺជាទឹកដីរបស់ខ្មែរ តែរហូតមកដល់សម័យកាលដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាត។
នៅឆ្នាំ១៨៥៥ ព្រះបាទចមក្លៅចៅយូហួ បានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រ ដើម្បីឲ្យក្លាយជាក្រុងជាប់សមុ្រទផ្នែកខាងកើតរបស់សៀម ដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសខ្មែរ និងប្រទេសយួន។
ហេតុដែល ព្រះរាជទានកោះកុងថា បច្ចន្តគិរីខេត្ត គឺដើម្បីឲ្យជួននឹងក្រុង ប្រចួបគីរីខ័ន្ធ (ประจวบคีรีขันธ์) ដែលស្ថិតនៅភាគខាងលិចរបស់សៀម ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។ តមកនៅឆ្នាំ១៨៩២ បារាំងចាប់ផ្ដើមប្រើទាហានបង្ខំសៀមដោយលើកកងទ័ពមកដេញទាហានសៀមឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនសៀមមានបញ្ហាទ្វេឡើង។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ មានកើតវិបត្តិនៅឯមាត់ទន្លេចៅប្រាយ៉ា ទូកចម្បាំងរបស់បារាំងបានចូលមកដល់តំបន់ការពាររបស់សៀម និងរហូតដល់ក្រុងទេពមហានគរ (បាងកក)។ បារាំងបានដាក់ឱសានវាទឲ្យសៀមប្រតិបត្តិតាមនាថ្ងៃទី២០ កក្កដា ដោយទុកពេលឲ្យ៤៨ម៉ោង ចំណែកឯខាងសៀមវិញបានឆ្លើយតបនៅថ្ងៃទី២២ ខែកក្កដា តែមិនបានបំពេញបំណងរបស់បារាំងទេ ហេតុដូចនេះនាថ្ងៃទី២៤ ខែកក្កដា បារាំងក៏បានប្រកាសផ្ដាច់ទំនាក់ទំនងផ្នែកការទូតជាមួយសៀម។
ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី២៦ ខែកក្កដា បារាំងក៏បានបញ្ជូនមេបញ្ជាការជើងទឹកតំបន់ខាងកើតឲ្យព័ទ្ធឡោមឈូងសមុទ្រសៀម ចាប់តាំងពីហ្លេមចៅលាយ (แหลมเจ้าลาย) រហូតដល់បរិវេណហ្លេមក្របាំង (แหลมกระบัง) និងនៅថ្ងៃទី២៩ ខែកក្កដា បារាំងក៏បានប្រកាសបិទឡោមឈូងសមុទ្រសៀមជាលើកទី២ ដោយពង្រីកបន្ថែមបរិវេណកោះសាម៉េត រហូតដល់ហ្លេមលិង (แหลมลิง) ដែលជាហេតុធ្វើឲ្យសៀមត្រូវទទួលយកឱសានវាទរបស់បារាំង។
តែនៅព្រឹកឡើងបារាំងឆក់ឱកាសកំណត់បញ្ជាបន្ថែមទៀត ដោយប្រកាសរឹបអូសយកប៉ាកណាំ (មាត់ទឹក) និងក្រុងច័ន្ទបុរី ជាឈ្លើយ និងបង្គាប់ឲ្យសៀមដកចេញពីផ្នែកខាងឆ្វេងទន្លេមេគង្គថែមទៀត។ សៀមចាំបាច់ត្រូវយល់ព្រមដោយគ្មានវិធីជ្រើសរើស។ នៅពេលដែលសៀមប្រតិបត្តិតាមពាក្យបញ្ជានេះហើយ បារាំងក៏បានដកការព័ទ្ធឈូងសមុទ្រសៀមនៅថ្ងៃទី០៣ ខែសីហា វេលាម៉ោង១២ថ្ងៃត្រង់ តែការរឹបអូសយកប៉ាកណាំ និងក្រុងច័ន្ទបុរី នៅបន្តដដែល។
តមកមានការធ្វើសទ្ធិសញ្ញាបញ្ឈប់សង្គ្រាម ដោយមានសទ្ធិសញ្ញាមួយចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ១៨៩៣។ នៅក្នុងសទ្ធិសញ្ញានេះមានកំណត់ថា “រដ្ឋបាលបារាំងនិងបាននៅតាំងបន្តនៅក្រុងច័ន្ទបុរី រហូតការងារទាំងឡាយដែលមានចែងនៅក្នុងសិទ្ធិសញ្ញានេះត្រូវបានសម្រេចរួចរាល់…”។
បើទោះបីភាគីសៀមប្រតិបត្តិតាមចំណុចនានាដែលបារាំងបង្គាប់បញ្ជាគ្រប់យ៉ាងយ៉ាងណាក្ដី បារាំងក៏នៅមិនព្រមដកទាហាន និងនៅគ្រប់គ្រងក្រុងច័ន្ទបុរី អស់រយៈពេល១០ឆ្នាំ ដែលជាហេតុតម្រូវឲ្យមានធ្វើសទ្ធិសញ្ញាថ្មីមួយច្បាប់ទៀត គឺចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៣ ពេលនេះទើបបារាំងដកកម្លាំងចេញពីច័ន្ទបុរី តែបានចូលទៅកាន់កាប់ក្រុងត្រាត (Trad ៈ បារាំងហៅថា ក្រាត) និងបណ្ដាកោះទាំងឡាយនៅភាគខាងត្បូងនៃហ្លេមលិង និងរហូតទៅដល់កោះកុង។ ភាគីសៀមចាំបាច់ត្រូវប្រគល់ក្រុងត្រាត និងក្រុងបច្ចន្តគិរីខេត្តឲ្យដល់បារាំង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៤។
តំបន់ទាំងនេះត្រូវធ្លាក់លើការគ្រប់គ្រងរបស់បារាំង រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ទើបមានការឯកភាពធ្វើសទ្ធិសញ្ញាមួយច្បាប់ទៀតដែលឲ្យឈ្មោះថា “សទ្ធិសញ្ញារវាងសម្ដេចព្រះចៅផែនដីសៀម ជាមួយ ប្រស៊ីដេនត៍ហេងរីភីលីពបារាំង (Henri Philippe)” បារាំងទើបប្រគល់ក្រុងត្រាតមកសៀមវិញ តែភាគីសៀមត្រូវបាត់បង់ដែនដីខ្មែរផ្នែកខាងក្នុង (ដែលសៀមហៅថាមណ្ឌលបូព៌ា គឺក្រុងបាត់ដំបង (សៀមហៅព្រះដំបង) សៀមរាប និងសិរីសោភណ្ឌ (សៀមហៅស៊ីសុផុន) ជាការដោះដូរ តែប្រាកដថាក្រុងបច្ចន្តគិរីខេត្ត (កោះកុង) នេះ បារាំងមិនបានប្រគល់ឲ្យមកសៀមវិញទេ។
ការបាត់បង់ផែនដីកោះកុងនាសម័យនោះ ប្រវត្តិសាស្ត្រសៀមមិនមានចុះអំពីការបាត់បង់ដែនដីកោះកុងទេ ដោយចុះដោយរួមក្នុងករណីដែនដីខេត្តត្រាតប៉ុណ្ណោះ ព្រោះនៅខណៈនោះសៀមត្រូវការដែនដីខ្មែរភាគខាងលើខ្លាំងណាស់ គឺដែនដីឦសានខាងត្បូងបច្ចុប្បន្ន ដែលរួមមានអតីតខេត្តខ្មែរមួយចំនួនដូចជា សុីសាកេត-ស្រីស្លាកែត, សុរិន្ទ្រ, បុរីរម្យ ជាដើម ដោយមានកំណត់យកភ្នំដងរែកជាខ្សែកំណត់ព្រំដែន ដែលបារាំងក៏បានយល់ព្រម។
បើតាមពិតទៅឃើញថាសៀម បានបង្ហាញនូវប្រវត្តិសាស្ត្រមួយដែលគិតតែពីបាត់បង់ ជាក់ស្ដែងដូចជាតំបន់ខេត្តសៀមរាប បាត់ដំបង ជាដើម។ល។ ដែលក្នុងរជ្ជកាលព្រះករុណា ព្រះមហាក្សត្រសុវត្ថិ មុនីវង្ស ទ្រង់បានទាមទារឲ្យបារាំងទាមទារយកបណ្ដាខេត្តរបស់ខ្មែរទាំងនោះមកដាក់បញ្ជូលក្នុងផែនដីកម្ពុជាមកវិញ។
ក្នុងករណីនេះទៀតសោត បើមើលឲ្យឃើញច្បាស់ទៅការដែលសៀមប្រកាសថាបាត់បងក្រុងកោះកុង ឬបច្ចន្តគិរីខេត្តនោះគឺតាមការពិតខ្លួនមានមហិច្ឆិតាចង់គ្រប់គ្រងតំបន់ខ្មែរលើ គឺមានខេត្តសុីសាកេត-ស្រីស្លាកែត, សុរិន្ទ្រ, បុរីរម្យ ជាដើម ឯណោះទេ។
https://www.facebook.com/permalink.php?story_fbid=728826497239216&id=716236338498232
Post a Comment