អាន៥ចំណុចរបស់ Dalai Lama ដើម្បីដឹងពីអាថ៍កំបាំងនៅក្នុងខ្លួនរបស់លោកអ្នក
លោកអ្នកមួយចំនួនប្រហែលជាមិនទាន់បានស្គាល់ឈ្មោះពិតប្រាកដរបស់សម្តេចសង្ឃ Dalai Lama នៅឡើយទេ ដែលព្រះអង្គជាអ្នកដឹកនាំប្រទេសទីបេដ៏អស្ចារ្យម្នាក់ ហើយបានជួយប្រទេសនេះអោយរួចផុតពីអំណាច និងអាណានិគមរបស់ប្រទេសចិន។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកគំនិតមួយចំនួនរបស់សម្តេចសង្ឃ Tenzin Gyatso ដែលគ្រប់គ្នាតែងហៅងា Dalai Lama មកធ្វើការចែករំលែកទុកជាបទពិសោធន៍ពីលក្ខណៈសម្បិត្តនៃការដឹកនាំ៖
១. សេចក្តីសុខមិនមែនធ្លាក់មកពីលើមេឃទេ គឺយើងជាអ្នកបង្កើតវា៖ សេចក្តីសុខកើតឡើង ដោយការឲ្យនិយមន័យ និងការប្រតិបត្តិការផ្សេងៗគ្នារបស់បុគ្គលម្នាក់ៗ ហើយសេចក្តីសុខក៏មិនមែនអ្នកដទៃជាអ្នកបង្កើតអោយយើងនោះដែរ គឺយើងជាអ្នកបង្កើតវាដោយខ្លួនឯង។ ព្រោះវាជាការសំរេចចិត្តរបស់យើងម្នាក់ៗថា តើអ្វីទៅជាសេចក្តីសុខពិតប្រាកដសម្រាប់ជីវិត? ជិវិតមនុស្សម្នាក់ៗ គឺកើតមកមានចំណងចំណូលចិត្ត និងក្តីសុបិនផ្សេងៗពីគ្នា ម្លោះហើយពួកយើងមិនអាចរស់នៅ ដើម្បីបំពេញក្តីសុបិន និងរស់នៅជាមួយនឹងក្តីស្រមៃរបស់អ្នកដទៃបាននោះទេ គឺយើងត្រូវតែបង្កើតវាឡើងដោយខ្លួនឯង។
២. ក្តីសង្ឃឹមនៅកន្លែងងងឹតបំផុត រីឯគោលដៅនៅកន្លែងភ្លឺបំផុត៖ លោកអ្នកមិនត្រូវកាត់សេចក្តីថាពិភពលោកពិតជាអាក្រក់ និងងងឹតសូន្យសុងនោះទេ នៅពេលណាដែលលោកអ្នកទទួលការបរាជ័យ ឬបានជួបបញ្ហា។ ព្រោះលោកអ្នកក៏ត្រូវដឹងច្បាស់ផងដែរថា លោកអ្នកក៏អាចរកឃើញក្តីសង្ឃឹមបានដែរ នៅពេលលោកអ្នកបានជួបការបរាជ័យ និងបញ្ហាលំបាកបំផុត។ ក្តីសង្ឃឹមនោះហើយ ដែលវានឹងបង្រៀនលោកអ្នកឲ្យចេះតស៊ូព្យាយាមឈានចេញពីកន្លែងងងឹត ឆ្ពោះទៅរកកន្លែងភ្លឺបានតាមសេចក្តីបំណង និងអាចឲ្យលោកអ្នករកឃើញគោលដៅថ្មីដែលកំពុងតែរង់ចាំលោកអ្នកនៅខាងមុខថែមទៀតផង។
៣. ជោគជ័យអាស្រ័យលើអ្វីដែលលោកអ្នកបានលះបង់ដើម្បីសម្រេចវា៖ បើសិនជាលោកអ្នកចង់ដឹងថាលោកអ្នកទទួលបានជោគជ័យត្រឹមកំរិតណា លោកអ្នកត្រូវមើលថា តើលោកអ្នកបានលះបង់អ្វីខ្លះ ដើម្បីសម្រេចក្តីសុបិននោះ។ មនុស្សម្នាក់ៗមិនមែនសុទ្ធតែទទួលបាននូវភាពជោគជ័យលើគ្រប់កត្តាទាំងអស់នោះទេ ព្រោះមានអ្នកខ្លះត្រូវការលះបង់ពេលវេលា អ្នកខ្លះលះបង់មិត្តភក្តិ អ្នកខ្លះលះបង់ទ្រព្យសម្បត្តិ ឬមានអ្នកខ្លះអាចឈានដល់លះបង់ក្រុមគ្រួសារ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេក៏មានដែរ។ លោកអ្នកត្រូវចងចាំថា ភាពជោគជ័យពិតប្រាកដ គឺអាស្រ័យលើអ្វីដែលលោកអ្នកបានលះបង់ ដើម្បីសម្រេចវា មិនមែនអាស្រ័យលើអ្វីដែលលោកចេះតែអង្គុយស្រមៃនោះទេ។ ផ្ទុយទៅវិញ បើសិនជាលោកអ្នកលះបង់អ្វីមួយធំជាងក្តីសុបិនដែលលោកអ្នកចង់បាន នោះភាពជោគជ័យរបស់លោកអ្នកក៏គ្មានតំលៃទៀតដែរ។
៤. ការផ្លាស់ប្តូរមិនអាស្រ័យថាលោកអ្នក ក្មេង ឬចាស់ ធំ ឬតូច មាន ឬក្រ និងឆ្លាត ឬល្ងង់នោះទេ គឺវាអាស្រ័យថា តើលោកអ្នកចង់ផ្លាស់ប្តូរវា ឬអត់?៖ ប្រសិនបើលោកអ្នកគិតថាលោកអ្នកស្ថិតនៅវ័យក្មេង ឬកម្រិតមួយតូចតាច ក្រីក្រ ខ្វះខាត ដែលលោកអ្នកមិនអាចធ្វើការផ្លាស់ប្តូរអោយដូចអ្វីដែលលោកអ្នកចង់បាន ចូរលោកអ្នកសាកល្បងគេងក្នុងមុងជាមួយនឹងមូសមួយក្បាលសាកមើលទៅ ពេលនោះលោកអ្នកនឹងយល់ហើយថា សូម្បីតែមូសតូចមួយក្បាល ក៏អាចផ្លាស់ប្តូរដំណេករបស់លោកអ្នកបានដែរ។ បើមូសតូចមួយអាចផ្លាស់ប្តូរដំណេករបស់លោកអ្នកបាន រឿងអីដែលលោកអ្នកធំជាងមូសមិនអាចផ្លាស់ប្តូរខ្លួនឯង និងរឿងរ៉ាវនៅជុំវិញខ្លួនបាន? ការផ្លាស់ប្តូរវាមិនអាស្រ័យថា តើលោកអ្នកជានរណានោះទេ សំខាន់ត្រង់បេះដូង និងចិត្តរបស់លោកអ្នកថា តើលោកអ្នកចង់ធ្វើវា ឬអត់?
http://business-cambodia.com/site/contentdetail/1306
Post a Comment