មុននឹងលាឈប់ពីការងារ ត្រូវសួរខ្លួនឯង ១០ សំនួរនេះសិន!
ជាទូទៅបុគ្គលិកមួយដែលចង់លាឈប់ពីការងារអាចមានសុទិដ្ឋិនិយមច្រើនលើកន្លែងការងារថ្មី។ ក៏ប៉ុន្តែមានសំនួរមួយសួរថា តើការជ្រើសរើសការងារនៅកន្លែងថ្មីពិតជាដំណោះស្រាយដ៏ល្អ១០០% ដែរឬទេ? តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីស្វែងរកការងារថ្មីមួយ ឬ ក៏មានមហិច្ឆតាចង់បើកអាជីវកម្មមួយដោយខ្លួនឯង?
ការលាឈប់ពីការងារគឺជាការសម្រេចចិត្តដ៏ធំមួយ និង មានទិដ្ឋភាពជាច្រើនដែលលោកអ្នកកួរពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។ ទាំងនេះ លោកអ្នកត្រូវស្វែងរកចំណុចវិជ្ជមាន និង អវិជ្ជមានដែលលោកអ្នកកំពុងជួបក្នុងកន្លែងការងាររបស់អ្នក ឬ អាចជួបនៅកន្លែងការងារថ្មី។
ហេតុដូច្នេះហើយ នៅទីនេះ លោកអ្នកត្រូវសាកសួរខ្លួនឯងនូវសំនួរសំខាន់ៗចំនួន ១១ ខាងក្រោមនេះដើម្បីឲ្យប្រាកដថា លោកអ្នកពិតជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារនៅកន្លែងផ្សេង។
១)តើអ្វីទៅជាបញ្ហាដែលកំពុងកើតមាននៅក្នុងការងាររបស់អ្នកនៅពេលនេះ?
២) តើអ្នកចង់បានអ្វីសម្រាប់អាជីពការងាររបស់អ្នក? តើអ្វីទៅជាគោលដៅចុងក្រោយរបស់អ្នក?
៣) តើការងារអ្វីទៅដែលធ្វើឲ្យអ្នកសប្បាយចិត្តបំផុត? តើអ្វីទៅជាមហិច្ឆតាពិតប្រាកដរបស់អ្នក?
៤) តើអ្នកមានគម្រោងដើម្បីស្វែងរកការងារថ្មីហើយឬនៅ? តើអ្នកចង់បានការងារអ្វីនៅកន្លែងថ្មី?
៥) តើអ្នកនឹងចំណាយពេលប៉ុន្មានដើម្បីស្វែងរកការងារថ្មី? តើនេះជាពេលដ៏ល្អមួយដែរឬទេដើម្បីស្វែងរកការងារថ្មី? តើអ្នកអាចរកប្រាក់ចំណូលថ្មីបាននៅពេលណា?
៦) តើអ្នកមានស្ថិរភាពហិរញ្ញវត្ថុហើយឬនៅ? តើអ្នកមានលុយគ្រប់គ្រាន់សម្រាប់ចាយវាយនៅពេលដែលអ្នកកំពុងស្វែងរកការងារថ្មីដែរឬទេ?
៧)តើរយៈពេលប៉ុន្មានហើយដែលអ្នកបានធ្វើការនៅកន្លែងការងារបច្ចុប្បន្ន? តើអ្នកទទួលបានបទពិសោធន៍ច្រើនដែរឬទេពីការងារនេះ? រវាងការងារកំពុងធ្វើ និង ការងារថ្មី តើណាមួយល្អជាង?
៨) តើស្ថានភាពធ្វើដំណើរទៅកន្លែងការងាររបស់អ្នកល្អដែរឬទេ?
៩) តើការងាររបស់អ្នកការប្រឈមមុខខ្លាំងដែរឬទេ? មានការប្រកួតប្រជែងទេ?
១០) តើអ្នកនឹងមានឱកាសទទួលបានការអភិវឌ្ឍអាជីពរបស់អ្នកដែរឬទេនៅកន្លែងការងារបច្ចុប្បន្ន?តើការងាររបស់អ្នកមានការអភិវឌ្ឍប្រកបដោយស្តង់ដារដែរឬទេ?
១១) តើហេតុផលនៃការចាកចេញ ឬ មិនចាកចេញរបស់អ្នកដោយសាររឿងមនោសញ្ចេតនា ឬ បញ្ហាការងាររបស់អ្នក?
http://www.thebnews.com/news/18684/
Post a Comment