Header Ads


 

ខែ ឆ្នាំ កំណើត​បង្ហាញ​ពី​ចរិត​ និង​ ជោគ​ជតា​របស់​អ្នក

ខែ​ឆ្នាំ​កំណើត​របស់​ប្រិយ​មិត្ត​មិន​ត្រឹម​តែ​សំខាន់​ចំពោះ​អត្តសញ្ញាណ​របស់​អ្នក​ទេ​ តែ​ក៏​អាច​ដឹង​ពី​ជោគ​ជតា​របស់​អ្នក​ដែរ ដោយ​គ្រាន់​តែ​ចាំ​ថា ​អ្នក​កើត​ឆ្នាំ​សត្វ​អ្វី និង ខែ​ណា​ប៉ុណ្ណោះ។

ចង់​ដឹង​ថា ​តើ​ខែ ​ឆ្នាំ​ កំណើត ​របស់​អ្នក​ បង្ហាញ​អ្វី​ខ្លះ ​ពី​ជោគ​ជាតា​ និង​ ចរិត​របស់​អ្នក​យ៉ាង​ណា​ខ្លះ​? សូម​អាន​នូវ​ក្បួន​តម្រា​ជតារាសី​ ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​ហោរា​សាស្ត្រ​​


-អ្នក​ដែល​កើត​ឆ្នាំ​ជូត

ខែ ៥-៦-៧
កណ្ដុរ​មាស​សប្បុរស​សុទ្ធ​ ធាតុ​ទឹក​ក្នុង​ទន្លេ​ជា​សត្វ​កណ្ដុរ​ពាំ​កែវ​ មាន​បុណ្យ​វាសនា។

ខែ ៨-៩​-១០
កណ្ដុរ​តូច​ៗ​ធាតុ​ទឹក​ដែល​មនុស្ស​អាស្រ័យ​ចរចា​មិន​ពិត តែ​ចិត្ត​បុណ្យ។

ខែ ១១-១២-១
កណ្ដុរ​ខ្មោច​ ធាតុ​ទឹក​ក្នុង​ព្រៃ​ រក​ស៊ី​ចិញ្ចឹម​ជីវិត​លំបាក​ចិត្ត​ខ្លាំង។

ខែ​ ២-៣-៤
កណ្ដុរ​នៅ​តាម​វាល​ស្រែ​ធាតុ​ទឹក​ស្ទឹង​ ជា​កណ្ដុរ​ភ្នែក​ធំ​នឹង​មាន​កូន​ច្រើន​តែ​ចិត្ត​បុណ្យ។

-អ្នក​ដែល​កើត​ឆ្នាំ​ឆ្លូវ

ខែ ៥-៦-៧
គោ​ព្រៃ​ ធាតុ​ដី​ឆ្អិន​ ជា​គោ​ឡើង​ក​កាត់​ពូជ ច្រើន​ចិត្ត​អាក្រក់​ លំបាក​ប្រើ​ ចិត្ត​ រឹង កាល​នៅ​ពី​តូច​ល្អ។

ខែ ៨-៩-១០
គោ​ស្រុក​ ធាតុ​ដី​ស្ងោរ ចរចា​មិន​ពិត​ប្រាកដ​ ចិត្ត​ក្លាហាន។

ខែ ១១ ១២ ១
គោ​ស្គាំង​ស្គម​ធាតុ​ដី​ភ្នំ​ ជា​គោ​នៅ​ក្នុង​រោង​ រក​ស៊ី​លំបាក​ តែ​ចិត្ត​បុណ្យ។

ខែ ២-៣-៤
គោ​ឧសភរាជ ធាតុ​ដី​លាប​ជង្រុក​ ឧត្ដម​ល្អ​និង​មាន​ទ្រព្យ​ច្រើន។

-អ្នក​ដែល​កើត​ឆ្នាំ​ខាល

ខែ ៥-៦-៧
ខ្លារខិន​ ជា​ធាតុ​ឈើ​ស្ងួត​ ជា​ខ្លា​អារក្ស​ទឹក​ចិត្ត​ស្មោះ​ត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​​ទុក្ខ​ព្រួយ។

ខែ ៨-៩-១០
ខ្លា​ត្រី ធាតុ​ឈើ​ស្ទន់ នឹង​បាន​កូន​មាន​បុណ្យ​ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។

ខែ ១១-១២-១
ខ្លា​ដំបង​ ធាតុ​ឈើ​ក្រអូប​ នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី​ ចរចា​ទៀង​ត្រង់​។

ខែ ២-៣-៤
ខ្លា​ស៊ី​មនុស្ស​ ធាតុ​ឈើ​លើ​កំពូល​ភ្នំ​ នឹង​មាន​បញ្ញា​ឈ្លាស​វៃ។

-អ្នក​ដែល​កើត​ឆ្នាំ​ថោះ​

ខែ​ ៥-៦-៧
ទន្សាយ​នៅ​ក្នុង​វង្ស​ព្រះ​ចន្ទ​ ធាតុ​ឈើ​ស្ងួត លុះ​ត្រា​តែ​លំបាក​ចិត្ត​ ទើប​បាន​ជា​អ្នក​ជា បើ​ជា​មនុស្ស​សុចរិត​ និង​មាន​បុណ្យ​វាសនា។

ខែ ៨-៩-១០
ទន្សាយ​ខ្វាក់​ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាង​ស្ដាំ​ផង ធាតុ​ឈើ​ស្ទន់​ នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ។

ខែ ១១-១២-១
ទន្សាយ​ស្គម​ស្គាំង​ ធាតុ​ឈើ​ក្រអូប ច្រើន​តែ​លំបាក​ចិត្ត​ និង​ឈឺ​ដៃ​ជើង​ គង់​បាន​ល្អ​ក្នុង​កាល​ជា​ខាង​ក្រោយ។

ខែ ២-៣-៤
ទន្សាយ​ដាំ​ដូង​ ធាតុ​ឈើ​ភ្នំ​ មាន​បញ្ញា​ឈ្លាស​វៃ ។

-អ្នក​ដែល​កើត​ឆ្នាំ​រោង

ខែ​ ៥-៦-៧
ពស់​នាគរាជ ធាតុ​ទង់​ហ្វ៊ា​ ធ្វើ​រាជការ​ល្អ មាន​ខ្ញុំ​កំដរ​ច្រើន​ សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។

ខែ ៨-៩-១០
ពស់​ថ្លាន់​ធំ​ធាតុ​មាស​រាគី នៅ​ពី​តូច​លំបាក​ចិត្ត ធំ​ឡើង​បាន​ល្អ។

ខែ ១១-១២-១
ពស់​វែក​ទ្រូង​រនាម ធាតុ​ស្ពាន់​ស​ ច្រើន​មើល​ងាយ​គេ​តែ​ចិត្ត​បុណ្យ។

ខែ ២-៣-៤
ពស់​ថ្លាន់​ភ្ញី ធាតុ​មាស​ទឹក​ដប់​ ជា​អ្នក​​ទៀង​ត្រង់​ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។

-អ្នក​ដែល​កើត​​ឆ្នាំ​ម្សាញ់​
ខែ​ ៥-៦-៧
ស្ដេច​ពស់​តូចៗ ធាតុ​ភ្លើង​អគ្គិសនី ច្រើន​តែ​ជា​មនុស្ស មាន​ចិត្ត​បុណ្យ។

ខែ ៨-៩-១០
ពស់​វែក​ដំ​បូក​ ធាតុ​ភ្លើង​គប់​ ចិត្ត​រឹង​ហើយ​មាន​បញ្ញា​ច្រើន។

ខែ ១១-១២-១
ពស់​វែក​ស្រងែ ធាតុ​ភ្លើង​ក្នុង​ថ្ម​ ចិត្ត​បុណ្យ​ តែ​ច្រើន​មើល​ងាយ​គេ។

ខែ ២-៣-៤
ពស់​ស្លឹក​ឈើ ធាតុ​ភ្លើង​ក្នុង​កែវ ចិត្ត​បុណ្យ​នឹង​បាន​ជា​ធំ។

-អ្នក​ដែល​កើត​ឆ្នាំ​មមី

ខែ​ ៥-៦-៧
អស្វរាជ (ស្ដេច​សេះ) ធាតុ​ភ្លើង​អគ្គិសនី មាន​បញ្ញា​ច្រើន​ ចិត្ត​បុណ្យ។

ខែ ៨-៩- ១០
សេះ​ទាល់​ច្រក ធាតុ​ភ្លើង​គប់ ច្រើន​តែ​ចិត្ត​អ្នក​លេង ខុស​ព្រោះ​តែ​មាត់។

ខែ ១១-១២-១
សេះ​មនុស្ស​ចិញ្ចឹម​ ធាតុ​ភ្លើង​ក្នុង​ថ្ម​ និង​មាន​ទ្រព្យ​សម្បត្តិ​ តែ​មិន​សូវ​ថ្កុំថ្កើង។​

ខែ ២-៣-៤
សេះ​ខ្ចក​ជើង​ ធាតុ​ភ្លើង​ក្នុង​កែវ​នឹង​បាន​យស​ស័ក្ដិ​ធំ​ដុំ​ ឬ បាន​ជា​សេដ្ឋី។

-អ្នក​ដែល​កើត​ឆ្នាំ​មមែ

ខែ​ ៥-៦-៧
ពពែ​រក​ស៊ី​ដាច់​សង្វែង ធាតុ​ទង់ហ៊ា​ ច្រើន​តែ​ចូល​ចិត្ត​រៀន​ ចំណេះ​វិជ្ជា​រក​ស៊ី​ ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ស្វែង​រក​លាភ​បាន​ដោយ​កម្រ។

ខែ ៨-៩-១០
ពពែ​អ្នក​ស្រុក​ចិញ្ចឹម​ ធាតុ​មាស​រាគី​ច្រើន​តែ​បាន​ទទួល​​សេចក្ដី​ទុក្ខ​ព្រួយ។

ខែ ១១-១២-១
ពពែ​ខ្ចក​ជើង​ ធាតុ​ស្ពាន់​ស ច្រើន​តែ​ឈឺ​ដៃ​ជើង​ ទឹក​ចិត្ត​ក្លាហាន មាន​សតិ​បញ្ញា​ល្អ​ណាស់។

ខែ ២-៣-៤
ពពែ​ឧកញ៉ា​ចិញ្ចឹម​ ធាតុ​មាស​ទឹក​ដប់​ចិត្ត​ទន់​ ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ មាន​ធន​ធាន​ច្រើន។

-អ្នក​ដែល​កើត​ឆ្នាំ​វក​

ខែ​ ៥-៦-៧
ស្វា​ពោធិ​សត្វ​ ធាតុ​ដែក​ទន់​ ចិត្ត​សុភាព​ទន់​ភ្លន់​ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​នៅ​ពេល​ក្រោយ។

ខែ ៨-៩-១០
ស្វា​ព្រៃ​ ធាតុ​មេ​ដែក​ ចិត្ត​ស្មោះ​ត្រង់​នឹង​បាន​ជា​ធំ។

ខែ ១១-១២-១
ស្វា​ព្រៃ ស្មសាន​ធាតុ​ដែក​ល្អ​ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន។

ខែ ២-៣-៤
ស្វា​ព្រាហ្មណ៍​ចិញ្ចឹម​លំបាក​ ធាតុ​ដែក​ថែប មាន​ចិត្ត​បុណ្យ ចរចា​ទៀង​ត្រង់។

-អ្នក​ដែល​កើត​ឆ្នាំ​រកា

ខែ​ ៥-៦-៧
មាន់​អ្នក​ស្រុក​ចិញ្ចឹម​ធាតុ​ដែក​ទន់​ នៅ​ពី​តូច​លំបាក​ចិត្ត​ ចិត្ត​ទន់​និង​ចិត្ត​បុណ្យ​ បើ​ស្រី​ច្រើន​តែ​ខ្សត់​ស្វាមី។

ខែ ៨-៩-១០
មាន់​ព្រៃ​ធាតុ​មេដែក​​មាន​បុណ្យ និង​មាន​បញ្ញា​តែ​មាន​ចិត្ត​កំណាច​ឃោរឃៅ។

ខែ ១១ ១២ ១
មាន់​ខ្មោច​ ដើរ​ចរ​ច្រប់​អារ៉ប់​ ធាតុ​ដែក​ល្អ​ មិន​សូវ​មាន​បញ្ញា​ ច្រើន​តែ​ទទួល​ សេចក្ដី​លំបាក​ តែ​ចិត្ត​បុណ្យ។

ខែ ២-៣-៤
មាន់​ពោធិ​សាត់​ ធាតុ​ដែក​ថែប​ មាន​ទ្រព្យ​ និង​មាន​បញ្ញា​ ចូល​ចិត្ត​រៀន​ចំណេះ​វិជ្ជា​ល្អ​ណាស់​ហោង។

-អ្នក​ដែល​កើត​ឆ្នាំ​ច

ខែ​ ៥-៦-៧
សុនខ​មនុស្ស​ចិញ្ចឹម​ ធាតុ​ដី​ឆ្អិន​នៅ​តូច​លំបាក​ចិត្ត​ច្រើន គ្រា​ក្រោយ​បាន​ល្អ​ឡើង​វិញ។

ខែ ៨-៩-១០
សុនខ​ដេញ​សត្វ​មាន​ម្ចាស់​ចិញ្ចឹម​ ធាតុ​ដី​ស្ងោរ​ចរចា​ទៀង​ត្រង់​ មាន​បុណ្យ​បញ្ញា​ច្រើន។

ខែ ១១-១២-១
ឆ្កែ​ចចក​ ធាតុ​ដី​ដំបូក​ ចិត្ត​ក្លាហាន​ ហើយ​ជា​អ្នក​កសាង​ជាតិ​។

ខែ ២-៣-៤
សុនខ​កណ្ដាល​ផ្សារ​ ធាតុ​ដី​លាប​ជង្រុក​ ចិត្ត​ហ៊ាន​ល្មម​ចិញ្ចឹម​ខ្លួន​បាន។

-អ្នក​ដែល​កើត​ឆ្នាំ​កុរ

ខែ​ ៥-៦-៧
ជ្រូក​មន្ត្រី​ចិញ្ចឹម​ ធាតុ​ទឹក​ទន្លេ​ មាន​បុណ្យ​នឹង​បញ្ញា​ច្រើន។

ខែ ៨-៩-១០
ជ្រូក​គេ​ចិញ្ចឹម​ ក្នុង​ទ្រុង​ ធាតុ​ទឹក​ មនុស្ស​អាស្រ័យ​ មាន​បុណ្យ​និង​មាន​សេចក្ដី​ទៀង​ត្រង់។

ខែ ១១-១២-១
ជ្រូក​អង្គែ​ស៊ី​ធាតុ​ទឹក​ក្នុង​ព្រៃ​ ចិត្ត​បុណ្យ​ចរចា​ពាក្យ​ពេចន៍​ខ្ជាប់​ខ្ជួន។

ខែ ២-៣-៤
ជ្រូក​ព្រៃ​ពាំ​កែវ​ធាតុ​ទឹក​ក្នុង​ស្ទឹង​ ចិត្ត​បុណ្យ​ល្អ​ណាស់​ហោង។


http://news.sabay.com.kh/article/426877

No comments

Powered by Blogger.