Header Ads


 

អាច៌កំបាំងប្រាសាទបុរាណដ៏អឆ្ឆរិយ និង ស័ក្តិសិទ្ធបំផុត ប្រាសាទព្រះគោ


រមណី​ដ្ឋាន​ប្រាសាទ​ព្រះគោ ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរ   អាចធ្វើដំណើរដល់
ទីនោះ​តាម​ទូក ​ ដោយ​ឆ្លងកាត់​ទន្លេ សេកុង ​​និង​​ទន្លេមេគង្គ​​ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា ​​មាន​​ទឹក​​ហូរ
​​ខ្មួលខ្មាញ់។ ប្រសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ  ​​ដ៏មាន​សារៈសំខាន់​​នៃ​​ ខេត្តស្ទឹង
ត្រែង​​ដែល​​ត្រូវបាន  ​​កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី៦-៧    ​​ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ ​​សម្រាប់
​ឧទ្ទិស​ចំពោះអាទិទេព   ​​ក្នុង​សាសនា​​ព្រាហ្មណ៍ប្រាសាទ​ព្រះគោ​​ ត្រូវ​បានកសាងឡើង​ក្នុង​រចនា
បថឥដ្ឋក្រហម​ និង ​ថ្មបាយក្រៀម។ ​​​​​​នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែ   តួព្រះវិហារ  ដែលមាន
បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ។

ចំណែក​​ ផ្នែក​​ដទៃ​ទៀត​​ដែល​មាន​​ប្រាសាទ​​ជា ​ ​ច្រើន​​ត្រូវ​បាន​​កសាង​​ជុំវិញ​​ព្រះវិហារ​​ត្រូវ​បាន​​រលំ
ដួល​​បាក់បែក​​ អស់ហើយ​។ មាន​​ផ្នែក ​​ជា​ច្រើន​​នៃ​​តួប្រាសាទ​​ដែល​​ត្រូវ​​បាន​​រលំ​ធ្លាក់​និង​ នៅរាយ
ប៉ាយ ជុំវិញទីនោះហើយ  នៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់  ខ្លោងទ្វាធំពីរ
ដែលបានបន្សល់ទុកទ្រង់ទ្រាយ  គ្មានបាក់បែកលើកលែងតែធ្នឹម និង  គ្រឹះខាងក្រោម ត្រូវបាន
កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។ នៅខាងមុខប្រាសាទ   មានបដិមារូបព្រះគោ និង
មានរូបមេគោមួយដ៏ធំសក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឲ ប្រជាជនកម្ពុជាជំនាន់
ក្រោយបានហៅប្រាសាទនេះថា "ប្រាសាទព្រះ គោ" ។

នៅ ​ផ្នែក​ខាងកើត​​នៃ​រូបបដិមាករ​ព្រះគោ​ដែលមានទំហំ១០មការ៉េ​សម្រាប់លេងវាយខែល​​ដែល
ជា​​ល្បែង​ប្រជាប្រិយ​ខ្មែរ​​មួយ​  ​តែង តែ​​លេង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវចូលឆ្នាំខ្មែរ​ដែលមាន​រយៈ
ពេល ៤ថ្ងៃ ​និង​បីយប់​ហើយ​ជា​ធម្មតា​ល្បែងប្រជាប្រិយ​នេះ​ត្រូវបាន​គេលេង​ក្នុង​ពេលរសៀល។
ល្បែងវាយខែល​ជា​ល្បែងប្រជាប្រិយ​របស់ជនជាតិ ភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់
ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ដូចជា
ខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ។ ផ្នែកនៃប្រាសាទព្រះគោ បានស្ថិតនៅក្នុងឃុំ
ថាឡា ស្រុកថាឡាបូរិវ៉ាត់ ដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

 

http://camnews.com.kh/News/Detail/

No comments

Powered by Blogger.