វិធីសាស្ត្រងាយៗកាត់បន្ថយចាយសល់ថ្ងៃ
ទៅណាមកណា តែងតែឮរឿងដាច់លុយរហូតពេលចុងខែទោះជាប្រាក់ខែតិច ឬច្រើនក៏ដោយ ពិសេសគឺបុរសៗតែម្ដងដែលនេះមិនខុសពាក្យចាស់ពោលថា “មួយរយមិនគ្រាន់មួយពាន់ក៏មិនគ្រប់”។ ពេលបើកប្រាក់ខែមកម្ដងៗអ្នកខ្លះគ្រាន់តែលៃសងថ្លៃជំពាក់គេពី ខែមុន ចង់អស់ពាក់កណ្ដាលបាត់ទៅហើយ។ ជាងនេះទៅទៀតនោះគឺ ឲ្យតែពេលបើកប្រាក់ខែគឺចិត្តរាងទូលាយជាងមុន ចាយមិនសូវគិតខ្វល់ដូចពេលជិតអស់លុយពីកាបូបឡើយ។ អីចឹង ត្រូវរៀនវិធីសាស្ត្រទប់ទល់ការចំណាយខ្លួនឯងទើបបាន។ ខាងក្រោមជាវិធីសាស្ត្រ ១ ដល់ ៧ ដែលអាចជួយដល់អ្នក៖
អាន៖ យកជីវិតចុងក្រោយធាក់កង់អូសរទេះជួយនិស្សិតក្រីក្រជាង៣០០នាក់ឱ្យទទួលបានការអប់រំ
១. វិភាគការចំណាយរបស់ខ្លួនឯងថា ច្រើនចំណាយទៅលើអ្វីច្រើនជាងគេ។
២.
ធ្វើម្ហូបញ៉ាំនៅផ្ទះឲ្យបានច្រើនជាងមុន មិនត្រូវ “អូខេ”
ឲ្យតែឮមិត្តភក្ដិបបួលនោះទេ។
ប្រសិនបើញ៉ាំកាហ្វេច្រើនដងក្នុងមួយថ្ងៃ
អាចកាត់បន្ថយបន្តិចម្ដងៗរហូតមកត្រឹមម្ដងក្នុងមួយថ្ងៃបានហើយ។
៣.
កាត់បន្ថយការចំណាយលើរឿងមិនសូមមានប្រយោជន៍ដូចជា
ចំណាយលើអ៊ីនធឺណិត ថ្លៃកាតទូរសព្ទច្រើនពេក
វាអាចធ្វើឲ្យអ្នកអស់ប្រាក់បន្តិចម្ដងៗដោយមិនដឹងខ្លួន។
៤. បើអ្នកចំណាយលើការទៅ Gym
ដើម្បីហាត់ប្រាណ
សាកល្បងរកវិធីសាស្ត្រហាត់ប្រាណថ្មីដែលមិនចំណាយដូចជា រត់
ឬអាវ៉ង់ដោយខ្លួនឯងជំនួសវិញ។
៥. បើធ្វើដំណើរនៅកន្លែងជិតអ្នកធ្វើដំណើរដោយថ្មើរជើងជាជាង ការប្រើយានជំនិះដែលចាក់សាំង។
៦.
ការបន្ថយការប្រើប្រាស់អគ្គិសនីក្នុងផ្ទះដូចជា
មិនត្រូវមើលទូរទស្សន៍ច្រើនពេក
ហើយពេលឈប់ប្រើឧបករណ៍អ្វីមួយត្រូវបិទ។ ចេះបិទ-បើកភ្លើង
ពេលចេញ-ចូលឲ្យបានត្រឹមត្រូវ។
៧. កាត់បន្ថយការដើរ Shopping
ទិញខោអាវថ្លៃៗដែលអ្នកមិនសូវបានពាក់ប្រចាំថ្ងៃច្រើននោះ។
បើធ្លាប់តែយកខោអាវទៅឲ្យគេបោកអ៊ុត
ព្យាយាមបោកដោយខ្លួនឯងវិញ។
ធ្វើតាមការណែនាំខាងលើ ១ ខែសាកមើល៍ ហើយប្រៀបធៀបខ្ទង់ចំណាយរបស់អ្នកនឹងខែមុនៗថា ថយ ឬនៅតែកើនទៀត?
ធ្វើតាមការណែនាំខាងលើ ១ ខែសាកមើល៍ ហើយប្រៀបធៀបខ្ទង់ចំណាយរបស់អ្នកនឹងខែមុនៗថា ថយ ឬនៅតែកើនទៀត?
http://news.sabay.com.kh
Post a Comment