ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ
ភ្នំជីសូរ គឺជាភ្នំធម្មជាតិមួយដ៏ស្រស់ត្រកាល សម្បូរទៅដោយទេសភាពបៃតង និង ខ្យល់អាកាស
បរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
នៅលើកំពូលភ្នំជីសូរ មានប្រាសាទបុរាណដ៏ចំណាស់មួយ ដ៏ស្រស់ស្អាតជាមួយនឹងទេសភាពដ៏
ស្រស់បំព្រង អមជាមួយនឹងម្លប់ឈើត្រជាក់ សងខាងជណ្តើរឡើង ដែលមាន ជណ្តើរ ៤១២កាំ
សំរាប់អ្នកចង់ធ្វើដំណើរឡើងលើកំពូលភ្នំដោយថ្មើរជើង។ ចំណែកនៅខាងកើត មានផ្លូវសម្រាប់
បើកបរឡើងទៅលើកំពូលភ្នំតែម្តង។
នៅលើកំពូលភ្នំនេះគឺមានសំណង់និងប្រាសាទចាស់ៗដែលមានតាំងពីដើមសតវត្សទី១១ ដែល
បានសាងសង់ឡើង ដោយព្រះបាទសូរ្យវរ្ម័នទី១ (កិត្តិនាមសម័យអង្គរ) ប្រាសាទនេះតូច ប៉ុន្តែ
មានរចនាប័ទ្មធ្វើពីថ្មបាយក្រៀម និង ថ្មភក់ ដ៏ប្រណិត និង គួរឲ្យស្ញប់ស្ញែងរបស់ខ្មែរ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
http://camnews.com.kh
Post a Comment