អាថ៌កំបាំងអាយុវែងនិងក្មេងជាងវ័យរបស់ជនជាតិជប៉ុន
ជនជាតិជប៉ុនអាវែងបំផុតពិភពលោក ពិសេសស្ត្រីជប៉ុនជានិច្ចកាលមើលទៅក្មេងជាងវ័យ ។ ខាងក្រោមនេះជាអាថ៌កំបាំងរបស់ពួកគេ ៖
-ទទួលទានអាហារស្រស់
នៅក្នុងផ្ទះបាយរបស់ជនជាតិជប៉ុន
អ្នកនឹងមិនរកឃើញចំណីអាហារកែច្នៃស្រាប់ ។
ពួកគេតែងទិញអាហារស្រស់រាល់ថ្ងៃ ។
ទម្លាប់ដណ្តាំស្លខ្លួនឯងរបស់ស្ត្រីជប៉ុនបានជួយគេយ៉ាងច្រើនក្នុង
បញ្ចៀសពីអាហារសម្បូរជាតិខ្លាញ់ ។
ពេលបាយរបស់ជនជាតិជប៉ុនសម្បូរទៅដោយត្រី ដូចជាត្រីធូណា
និងពពួកគ្រឿងសមុទ្រ វាផ្ទុកប្រូតេអ៊ីនច្រើន និងពុំមានថាមពលលើស ។
ត្រីពុំត្រឹមតែជួយបញ្ចៀសបានហានិភ័យកើតជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះ
ទេ តែនៅសម្បូរ Omega-3 ល្អបំផុតសម្រាប់ស្បែក ។
-មិនទទួលទានស្រា និងប្រើសារជាតិរំញោច
តាមការស្រាវជ្រាវរបស់ពួក
អ្នកវិទ្យាសាស្ត្រ នោះក្នុងចំណោមស្ត្រីជប៉ុន ១០០.០០០នាក់
ទើបមាន៦នាក់កើតជំងឺមហារីកសុដន់
អត្រានេះទាបជាងច្រើនប្រៀបនឹងបណ្តាប្រទេសផ្សេងៗ ។
មូលហេតុគឺដោយសារពួកគេមានរបៀបរបបរស់នៅល្អត្រឹមត្រូវ
មិនទទួលទានស្រា ចៀសឆ្ងាយពីសារជាតិរំញោច នឹងធ្វើចលនាជាប្រចាំ ។
-មិនទទួលទានតម ទទួលទានល្មម
របបទទួលទានសមស្រប ពុំសូវមានកាឡូរី
មានជាតិខ្លាញ់តិច...ធ្វើឲ្យអ្នកពុំចាំបាច់ទទួលទានតម
តែសរីរាង្គនៅតែមានសុខភាពល្អ ។ ជនជាតិជប៉ុនទទួលទានឆ្អែតល្មម
(មិនទទួលទានឆ្អែតពេក ទោះបីឆ្ងាញ់មាត់) និងច្រើនទទួលទានតែ ៨០%
លទ្ធភាពរបស់ខ្លួន ។
-រស់នៅស្ងៀមស្ងាត់
ពួកគេរក្សាជីវភាពរបស់ខ្លួនក្នុងភាព
ស្ងប់ស្ងៀម មិនស្ត្រេស សុទិដ្ឋិនិយម រីករាយ អធ្យាស្រ័យ
នោះក៏ជាវិធីមួយដើម្បីជីវិតសុខសាន្ត ។
-ដើរ
ជនជាតិជប៉ុនមានទម្លាប់ដើរ ។
រៀងរាល់ព្រឹកស្ត្រីជប៉ុនតែងដើរទៅផ្សារទិញអាហារស្រស់ៗមកចម្អិន
ដោយខ្លួនឯង ។
ពួកគេមិនជួលមនុស្សជួយធ្វើកិច្ចការផ្ទះតែធ្វើដោយខ្លួនឯងទាំងអស់
។
-ជឿជាក់ទៅលើវិធីព្យាបាលជំងឺធម្មជាតិ
ដូចជាដោយទឹករ៉ែ និងស្ទីម ។
ជនជាតិជប៉ុនប្រើអាហារដើម្បីធ្វើថ្នាំព្យាបាលជំងឺ ។
បណ្តាផលិតផលថែរក្សាស្បែករបស់ជប៉ុនសុទ្ធតែត្រូវបានចម្រាញ់ពី
ធម្មជាតិ ឬសារជាតិអ័រហ្គានិក ។
-មិនបង្កើតសម្ពាធធំឲ្យខ្លួន
មិនប្រណាំងប្រជែង គ្មានមហិច្ឆតា
រស់នៅសាមញ្ញ មិនបង្កើតសម្ពាធធំឲ្យខ្លួនជាវិធីមួយសម្រួលសរសៃប្រសាទ
ធ្វើឲ្យសរីរាង្គមិន "ហួសចំណុះ" ។
ជាមួយនឹងអាថ៌កំបាំងខាងលើ ជនជាតិជប៉ុនជានិច្ចកាលរក្សាបានសុខភាពល្អ និងមានអាយុវែងបំផុតពិភពលោក ៕
http://www.ksn-news.com
Post a Comment