សញ្ញាបង្ហាញថា សរីរាង្គខ្វះទឹក
ទឹកនោមពណ៌ដិត កន្ត្រាក់សាច់ដុំ ថយចុះភាពយឺយាររបស់ស្បែក វិលមុខ... អាចជាសញ្ញាបង្ហាញថា សរីរាង្គត្រូវខ្វះទឹក ។
-ស្ងួតមាត់
ប្រសិនអ្នកមានអារម្មណ៍ស្ងួតមាត់ គឺនោះជាសញ្ញាបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើន ។
-ទឹកនោមពណ៌ដិត
ទឹកនោមពណ៌ដិត និងក្លិនខ្លាំងក៏ត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយថា អ្នកត្រូវបំពេញបន្ថែមទឹកឲ្យសរីរាង្គ ។
-អស់កម្លាំង
សរីរាង្គត្រូវខ្វះទឹកនឹងនាំដល់ស្ថានភាពអស់កម្លាំង ដូច្នេះចូរធានាទទួលទានទឹកគ្រប់បរិមាណចាំបាច់សម្រាប់១ថ្ងៃៗ ។
-ឃ្លាន
អារម្មណ៍ស្រេកអាចត្រូវច្រឡំជាមួយ
អារម្មណ៍ឃ្លាន ។ អ្នកគិតថា ខ្លួនកំពុងឃ្លាន
តែជាក់ស្តែងគឺសរីរាង្គប្រកាសសញ្ញាអ្នកត្រូវទទួលទានទឹក ។
-ស្ងួតស្បែក
ស្បែកត្រូវការទឹកដើម្បីរក្សាកម្រិតសំណើម ។ បាតុភូតស្បែកស្ងួត ឬពងរបកជាសញ្ញាព្រមានអ្នកត្រូវទទួលទានទឹកឲ្យគ្រប់ ។
-វិលមុខ
បាត់បង់ទឹកអាចធ្វើឲ្យអ្នកមានអារម្មណ៍
វិលមុខ ស្រវាំងភ្នែក ។
សញ្ញាមួយក្នុងចំណោមសញ្ញាសំខាន់ៗរបស់វិលមុខដោយសារបាត់បង់ទឹក
គឺអ្នកត្រូវស្រវាំងភ្នែក ធេងធោងពេលក្រោកឈរលឿនពេក ។
-កន្ត្រាក់សាច់ដុំ
បាត់តុល្យភាពអគ្គិសនីវិភាគ
អូសបន្លាយអាចនាំដល់ស្ថានភាពរមួលក្រពើ ឬកន្ត្រាក់សាច់ដុំក្នុង
និងក្រោយពេលហ្វឹកហាត់ ដោយសារបាត់បង់ទឹក ។
-ថយចុះភាពយឺតយាររបស់ស្បែក
លទ្ធភាពយឺតយាររបស់ស្បែកនឹងថយចុះ
ដោយសារបាត់បង់ទឹក ។
ប្រសិនស្បែកក្រវិលត្រឡប់មកធម្មតាវិញក្រោយពេលត្រូវខ្វាច
នោះជាសញ្ញាមួយបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើន ។
-ទល់លាមក
បាត់បង់ទឹកធ្វើឲ្យពោះវៀនធំប្រឹងរក្សាទឹក ធ្វើឲ្យលាមកប្រែជារឹង និងស្ងួត ។
-ឈឺមួយចំហៀងក្បាល
សរីរាង្គត្រូវបាត់បង់ទឹកអាចនាំដល់ស្ថានភាពឈឺមួយចំហៀងក្បាល ។ នេះអាចជាសញ្ញាបង្ហាញថា អ្នកត្រូវទទួលទានទឹកច្រើនជាង ៕
http://ksn-news.com
Post a Comment