Header Ads


 

២០ ចំណុច ដើម្បី​ធ្វើ​ឲ្យ​កូន ក្លាយ​ជា​ក្មេង​ល្អ​



១. បង្រៀន​កូន​ឲ្យមាន​ទំនួលខុសត្រូវ​

២. បង្រៀន​កូន​ឲ្យ​ចេះ​សុំ​ទោស ពេល​គេ​ធ្វើ​មិន​ត្រូវ​
៣. ញ៉ាំ​បាយ​ជុំ​គ្នា​ជាមួយ​កូន​រាល់ថ្ងៃ
៤. ស្រឡាញ់​កូន​ឲ្យ​ស្មើគ្នា ប៉ុន្តែ ត្រូវ​ចង​ចាំ​ថា ពួកគេ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​
៥. កុំ​ដាក់​ងារ​ឲ្យ​កូន​
៦. លេងសើច ឬ​ធ្វើ​ឡប់ៗ​ដើម្បី​កូន ពីព្រោះ​កូន​ក្មេង ចូលចិត្ត​ការសប្បាយ​ណាស់​
៧. ស្តាប់​កូន​ឲ្យបាន​ច្រើន​
៨. កុំ​ប្រៀបធៀប​កូន ជាមួយនឹង​កូន​អ្នក​ដ៏​ទៃ​ឲ្យសោះ​
៩. ជំរុញ​ឲ្យ​កុមារ គិត​អំពី​អនាគត​របស់​គេ​
១០. ដាក់​ទូរទស្សន៍​នៅ​បន្ទប់ទទួលភ្ញៀវ ហើយ​មើល​ជាមួយគ្នា មិន​ត្រូវ​ដាក់​ក្នុង​បន្ទប់​គេង​ឡើយ​


១១. បង្រៀន​កូន​ឲ្យមាន​ទម្លាប់​ល្អ ដូចជា ការ​ដុសធ្មេញ ការ​សម្អាតផ្ទះ ការរៀបចំ​ទុកដាក់​របស់របរ​ជា​ដើម​
១២. នាំ​គេ​ដើរលេង​កន្លែង​ប្លែក​ឲ្យបាន​ច្រើន ដូចជា សារៈមន្ទីរ សាលារៀន អាង​ហែល​ទឹក បណ្ណាល័យ និង​សួនច្បារ​ជាដើម​
១៣. ឲ្យ​កាដូ ដើម្បី​ជា​ការលើកទឹកចិត្ត ពេល​គេ​ធ្វើ​អ្វីមួយ​បានល្អ​
១៤. អ្វី​ដែល​ជា​ស្នាដៃ​របស់​គេ អ្នក​ត្រូវ​តាំង​នៅក្នុង​ផ្ទះ ឲ្យបាន​ល្អ ដើម្បីឲ្យ​គេ​មាន​មោទនភាព ចំ​ពោះ​ខ្លួនឯង​
១៥. ណែនាំ​កូន​អ្នក ឲ្យ​មិត្តភក្តិ ឬ​ដៃគូ​រកស៊ី​អ្នក​បាន​ស្គាល់​ផង​
១៦. ផ្តល់​ជម្រើស​ឲ្យបាន​ច្រើន សម្រាប់​គេ​សម្រេចចិត្ត​
១៧. ឲ្យ​កូន​ជួយ​ការងារ​ផ្ទះ​ខ្លះៗ ដូចជា សម្អាត​ផ្ទះ រៀបចំ​កន្លែង​ញ៉ាំ​បាយ ប្រមូល​ខោ​អាវ​ជាដើម​
១៨. ឱប​កូន​រាល់ថ្ងៃ​
១៩. ទុក​ទូរស័ព្ទ​ចុះ ពេល​អ្នក​លេង​ជាមួយ​គេ​
២០. ត្រូ​ចង​ចាំ​ថា គេ​ជា​ក្មេង ដូច្នេះ មិន​ត្រូវ​ខឹង ឬ​វាយ​គេ​ឡើយ ពេល​ធ្វើ​អ្វីមួយ​ខុសឆ្គង​៕

http://www.health.com.kh/newdetail.php?newid=16469

No comments

Powered by Blogger.