ទម្លាក់ធ្វើការងារជោគជ័យចំនួន ៤ ពីសហគ្រិនវ័យក្មេងដែលអ្នកគួររៀនសូត្រតាម
១) សួរសំនួរមកកាន់ខ្លួនមុនពេលចូលគេង
ជារៀងរាល់យប់មុនពេលគេង អ្នកគួរសាកល្បងសួរសំនួរទាំងនេះមកកាន់ខ្លួនឯងសាកមើល ថាអ្នកអាចផ្តល់ចម្លើយឲ្យខ្លួនឯងដូចម្ដេចខ្លះ? ប្រសិនបើខ្ញុំរស់នៅ ជារៀងរាល់ថ្ងៃ ជាមួយវិធីដដែលៗដែលខ្ញុំធ្វើប្រចាំថ្ងៃ តើអនាគតរបស់ខ្ញុំ នឹងទៅជាយ៉ាងម៉េច? អ្នកត្រូវចាំថាអនាគតរបស់អ្នកគឺ អ្នកជាអ្នកសម្រួចជារៀងរាល់ថ្ងៃរាល់ពេលរបស់អ្នក។
២) ចំណាយពេលធ្វើដំណើររៀងរាល់ចុងសប្ដាហ៍ ដើម្បីមើលឃើញពីទិដ្ឋភាពជុំវិញអ្នក
ការចំណាយពេលធ្វើដំណើរ នៅរៀងរាល់ចុងសប្តាហ៍ ជាទម្លាប់មួយអាចជួយឲ្យអ្នកកាត់បន្ថយស្ត្រេស និង អាចលុបបំបាត់ចោលនូវគំនិតស្មុគស្មាញ របស់អ្នក នាពេលប៉ុន្មានថ្មីដើមសប្តាហ៍ ព្រោះការធ្វើដំណើរកម្សាន្តក៏ជាប្រភេទនៃរបៀបធ្វើសមាធិអារម្មណ៍ផងដែរ។
៣) ប្រើសំនួរដើម្បីរកការរិះគន់ ពីមនុស្សដទៃ
ក្នុងវិស័យបច្ចេកវិទ្យាភាគច្រើន គឺធ្វើឡើងតាមរយៈការបង្កើតថ្មី និង អភិវឌ្ឍបន្ថែម ហើយយុទ្ធសាស្ត្រសម្រាប់ដាំដុះឲ្យចេញជារូបរាងឡើង តាមរយៈការស្ទង់មតិ សួរដេញដោល ដើម្បីរកមតិជះត្រលប់មកវិញ ដើម្បីបំពេញកង្វះខាត។ ដូច្នេះដើម្បីអភិវឌ្ឍខ្លួន ឲ្យក្លាយជាបុគ្គលជោគជ័យ តាមរយៈការសួរដេញដោលអាចធ្វើឲ្យអ្នកទទួលរងនូវគំនិតនិង ទស្សនៈជាច្រើនពីមនុស្សជុំវិញខ្លួនអ្នក លើសកម្មភាពដែលអ្នកកំពុងធ្វើ។
៤) រៀបចំគោលដៅដែលត្រូវធ្វើប្រចាំសប្តាហ៍ និង ប្រចាំខែយ៉ាងហោចបីហើយទម្លាក់ចោលគោលដៅផ្សេងទៀត
មានរឿងច្រើនណាស់ដែលអ្នកត្រូវធ្វើ ដើម្បីធ្វើឲ្យល្អឡើងសម្រាប់អាជីវកម្ម និង ជីវិតរស់នៅរបស់ខ្លួន ហើយប្រសិនបើអ្នកព្យាយាមធ្វើវាឲ្យបានទាំងអស់ក្នុងពេលតែមួយប្រហែលជាមិនអាចទៅរួចនោះឡើយ។ ដូច្នេះអ្នកត្រូវចេះកំណត់គោលដៅដែលត្រូវធ្វើយ៉ាងហោចណាស់ ៣ ដែរ ហើយគោលដៅផ្សេងទៀត ត្រូវទម្លាក់ចោល ដែលនេះជាវិធីដើម្បីជួយឲ្យអ្នកសម្រេចបានគោលដៅរបស់អ្នកម្តងមួយជំហានៗ ទោះបីជាវាយូរទម្រាំដល់គោលដៅធំរបស់អ្នក តែអ្នកក៏មិនទទួលបានបរាជ័យធំនោះដែរ។
http://www.thebnews.com/news/1177.html
Post a Comment