Header Ads


 

ក្រុមហ៊ុន​ស្រាវជ្រាវ​​របស់​អង់គ្លេស ​​​វិភាគ​ឃើញ​សក្ដានុពល​ ៧ ចំណុច​​របស់​សេដ្ឋកិច្ច​​​​កម្ពុជា​​នៅ​ពេល​បច្ចុប្បន្ន និង ពេល​អនាគត

ទីក្រុង​ភ្នំពេញ​ប្រភព៖​ www.flickr.com
ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Euromonitor International របស់​អង់គ្លេស​ដែល​ជំនាញ​ខាង​ស្រាវជ្រាវ និង​វាយ​តម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ទីផ្សារ​សម្រាប់​លក់​ផលិតផល​។ ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ដែល​ត្រូវ​ប៉ាន់​ជាង​គេ​ទាំង ២០ ប្រទេស​នៅ​ទូទាំង​ពិភពលោក។ មាន​ន័យ​ថា​នេះ​ជា​ឱកាស​ដ៏​ធំ​សម្រាប់​ការ​ធ្វើ​វិនិយោគ និង​បោះទុន​រក​ស៊ី។ ខាងក្រោម​នេះ​ជា​ទស្សនវិស័យ ៧ ចំណុច​ដែល​គូស​បញ្ជាក់​ថា​ហេតុ​អ្វី​ស្រុក​ខ្មែរ​មាន​សក្ដានុពល​ខ្លាំង​ខាង​វិនិយោគ​ពី​ក្រៅ​ស្រុក។

១) ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​រំពឹង​ថា នៅ​តែ​មាន​សន្ទុះ​ជា​បន្តបន្ទាប់​នៅ​ពេល​អនាគត
កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​ បាន​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ៦% ទៅ ៧% ក្នុង​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។ កំណើន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ តម្លៃ​ពលកម្ម​ថោក និង មាន​ទំនោរ​ទៅ​កាន់​ទីផ្សារ​វិនិយោគ​ទុន​មក​ពី​​ក្រៅ​ស្រុក​ដែល​មាន​ដូច​ជា​មហាយក្ស​ចិន​ជា​ដើម និង​ដៃគូ​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ ទាំង​នេះ​ជា​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ បន្ថែម​ពី​លើ​នេះ​ ​​ប្រទេស​កម្ពុជា​​​​មាន​សេដ្ឋកិច្ច​ចាយ​ប្រាក់​ដុល្លារ​​ដ៏​ធំ​មួយ​​នៅ​ក្នុង​តំបន់​ ដែល​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​​វិនិយោគិន​ទាំង​នោះ។

នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ ខាងមុខ​​គេ​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​ជា​មធ្យម​នឹង​មាន​កំណើន​ថេរ ៧%។ នេះ​គឺ​ជា​កាលានុវត្តនភាព ឬ បរិបទ​​មួយ​​សម្រាប់​ជំរុញ​ឲ្យ​វិស័យ​​សេវាកម្ម ការ​លក់រាយ អចលនទ្រព្យ ទេសចរណ៍ និង ពាណិជ្ជកម្ម​ទិញ​លក់​ជា​សាកល​មាន​កំណើន​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​នេះ។ យ៉ាងណាមិញ វិស័យ​​ទេសចរណ៍​គឺ​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​ដែល​ជា​​វិស័យ​ដ៏​មាន​សក្ដានុភាព​បំផុត​​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​នាំ​មក​នូវ​កំណើន​អភិវឌ្ឍ​លើ​វិស័យ​រមណីយដ្ឋាន និង បដិសណ្ឋារកិច្ច។

ប្រភពរូបភាព៖ skyscrapercity

២) កម្លាំង​ពលកម្ម​ដ៏​មាន​សក្ដានុពល​នៅ​​ក្នុង​ចំណោម​យុវជន​កម្ពុជា
នៅ​ក្នុង​ឆ្នាំ ២០១៣ កម្ពុជា​មាន​ចំនួន​ប្រជាជន​ជាង ១៥ លាន​នាក់​​ហើយ​ភាគ​ច្រើន​ជា​យុវជន​ដែល​មាន​​វ័យ​ ២៧ ឆ្នាំ។ ចំនួន​ប្រជាជន​នេះ​នឹង​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ១៧ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២០ ខាងមុខ។ នេះ​បាន​ផ្ដល់​ឱកាស​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ការ​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​ធំ​មួយ​សម្រាប់​យុវជន និង ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​​ទាំង​នោះ​។ យ៉ាងណាមិញ ដោយសារ​តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​រស់​នៅ​​តាម​ជនបទ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​តែ​ធ្វើ​ការ​កំណែទម្រង់​ផង​ដែរ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ចិរភាព​នៅ​ពេល​អនាគត។

ប្រភពរូបភាព៖ akp.gov.kh

៣) ការ​​អភិវឌ្ឍ​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​​ដើម្បី​កំណើន​សេដ្ឋកិច្ច​
កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មាន​កម្រិត​គឺ​ជា​បញ្ហា​ប្រឈមមុខ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ទោះបី​ជា​បែប​នេះ​ក្តី ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់ ​តាម​រយៈ​ការ​អភិវឌ្ឍ ជួសជុល កំណែលម្អ​​ឡើង​វិញ​​របស់​រដ្ឋាភិបាល និង ​ការ​កសាង​បណ្ដាញ​ផ្លូវ​ដែក​នៅ​ពេល​អនាគត។ ​នៅ​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​​បាន​អនុញ្ញាត​ឲ្យ​មាន​​​ការ​សាងសង់​​នូវ​គម្រោង​នានា​ដូច​ជា​រោងចក្រ​ផលិត​ថាមពល ការ​វិនិយោគ​លើ​វិស័យ​​ថាមពល​ដែល​​កើត​ឡើង​វិញ​​ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន និង កាត់​បន្ថយ​​ថ្លៃ​​ចំណាយ​លើ​ថាមពល​អគ្គិសនី​នេះ​ជូន​ប្រជាពលរដ្ឋ និង អ្នក​វិនិយោគ ព្រម​ទាំង​កំណែទម្រង់​លើ​វិស័យ​ច្បាប់​​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​អ្នក​វិនិយោគ​កាន់តែ​មាន​ទំនុក​ចិត្ត​ជាង​មុន។




















http://www.thebnews.com/news/16122/


No comments

Powered by Blogger.