ឧបសគ្គធំៗ៤យ៉ាងដែលបុគ្គលមានឥទ្ធិពលយកឈ្នះឲ្យបាន ខុសពីមនុស្សទូទៅ!
ដើម្បីក្លាយជាបុគ្គលជោគជ័យ ឬ មានឥទ្ធិពលបំផុតនោះ វាមិនមែនជារឿងងាយស្រួលនោះឡើយ។ មានឧបសគ្គរាប់មិនអស់ ដែលបុគ្គលប្រភេទនេះត្រូវប្រឈម ហើយត្រូវជំនះឲ្យបានជាដាច់ខាត ដើម្បីអាចរកឃើញផ្លូវទៅរកភាពជោគជ័យបាន។ ខាងក្រោមនេះ គឺជាបញ្ហា៤យ៉ាងដែលបុគ្គលមានឥទ្ធិពលបានជំនះឲ្យបានក្នុងមួយជីវិតរបស់ខ្លួន៖
១) ពួកគេក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ
រាល់បុគ្គលជោគជ័យ និង មានឥទ្ធិពលនៅលើពិភពលោកនេះ កម្រមាននរណាដេកទ្រមក់ណាស់។ ប៉ុន្តែផ្ទុយទៅវិញពួកគេ គឺជាមនុស្សដែលតែងងើបពីព្រលឹម ដើម្បីការងារមានប្រយោជន៍ជាច្រើន ដូចជា អាចហាត់ប្រាណ រៀបចំផែនការ និង ទទួលទានអាហារពេលព្រឹកជាដើម ខណៈមនុស្សជាច្រើនទៀតកំពុងដេកនៅលើគ្រែនៅឡើយ។ វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការក្រោកពីព្រលឹម ប៉ុន្តែដើម្បីភាពជោគជ័យ គឺត្រូវតែធ្វើជាដាច់ខាត។

២) ពួកគេទាមទារអ្វីដែល ខ្លួនចង់បាន
ប្រសិនបើអ្នក ធ្វើអ្វីមួយដែលខ្លួនមិនពេញចិត្ត វាមានន័យស្មើនឹង ការបរាជ័យក្នុងការសម្រេចគោលដៅ។ មនុស្សជោគជ័យជាច្រើន មិនដែលធ្វើអ្វីដែលបញ្ច្រាសការគិត ឬ អ្វីដែលខ្លួនចង់បាននោះឡើយ ពោលគឺពួកគេតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបាញ់ឆ្ពោះទៅរកគោលដៅនោះ បើទោះបីជាត្រូវប្រឈមនឹងបញ្ហារាប់មិនអស់ក្តី។ ប៉ុន្តែការព្យាយាមមិនបោះបង់បែបនេះហើយ ធ្វើឲ្យពួកគេអាចសម្រេចសេចក្តីប្រាថ្នារបស់ខ្លួននៅថ្ងៃណាមួយ។ មនុស្សដែលធ្វើអ្វីដែលគ្មានគោលការណ៍ច្បាស់លាស់ឬ ជាមនុស្សដែលគ្មានជំហរច្បាស់លាស់នោះ គឺគ្មានថ្ងៃរកតម្លៃនៃជីវិត និង ភាពជោគជ័យធំធេងបាននោះឡើយ។

៣) ពួកគេចូលចិត្តការអាន ជាជាងមើលទូរទស្សន៍
បុគ្គលិកជោគជ័យ ទាំងសេដ្ឋី និង បុគ្គលមានឥទ្ធិពល មិនសូវចូលចិត្តមើលទូរទស្សន៍ច្រើននោះទេ ប៉ុន្តែពួកគេចំណាយពេលដែលមាន លើការអាន ដូចជា អានសៀវភៅ និង កាសែតជាដើម។ បើទោះបីជា រវល់យ៉ាងណាក៏ដោយក៏អ្នកទាំងនោះ មិនដែលភ្លេចការអាននោះដែរ ពោលគឺយ៉ាងហោចណាស់ក៏អាន ៣០ នាទីក្នុងមួយថ្ងៃដែរ។

៤) ពួកគេមិនខ្វល់ថា អ្នកដទៃគិតយ៉ាងម៉េចនោះទេ
វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់ៗសុទ្ធតែមានគំនិតផ្សេងៗពីគ្នា។ ជាទូទៅ បុគ្គលដែលមានឥទ្ធិពល មិនដែលខ្វល់ ឬ ធ្វើអ្វីទៅតាមការគិតរបស់អ្នកដទៃនោះឡើយ ព្រោះពួកគេដឹងច្បាស់ថា គ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្សអ្នកដទៃបាន១០០ ភាគរយនោះឡើយ ដូច្នេះគួរតែធ្វើអ្វីដែលខ្លួនគិតថា ត្រឹមត្រូវ បើទោះបីជាអ្នកផ្សេងគិតថា វាមិនល្អក្តី។ នេះគឺជារឿងដែលពួកគេតែងជំនះ បើទោះបីជា មានការលំបាកក្តី៕

http://www.thebnews.com/news/16356/
Post a Comment