បើចង់សម្រេចចិត្តប្រកបដោយប្រសិទ្ធភាព គន្លឹះទាំង៤នេះអាចជួយអ្នកបាន!
មុនពេលចេញជាសកម្មភាពអ្វីមួយ មនុស្សគ្រប់គ្នាតែងធ្វើការសម្រេចចិត្ត។ ការសម្រេចចិត្តខុស ធ្វើឲ្យសកម្មភាពដែលអ្នកធ្វើនោះខុស តែបើការសម្រេចចិត្តត្រូវវិញ សកម្មភាពដែលអ្នកធ្វើនោះ ប្រាកដជាចេញជាលទ្ធផលវិជ្ជមាន។ ដូច្នេះការសម្រេចចិត្តពិតជា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ជាពិសេស ក្នុងនាមជាអ្នកដឹកនាំតែម្តង។ ដូច្នេះ មុនពេលធ្វើការសម្រេចចិត្ត អ្នកត្រូវតែគិតគូរឲ្យបានល្អិតល្អន់ជាទីបំផុត ដើម្បីជៀសវាងបញ្ហាផ្សេងៗ។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលជួយឲ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព៖
១) សរសេរជម្រើសទាំងអស់ ដើម្បីប្រៀបធៀប (Write all your options for comparing )
ជាធម្មតាទេ ដើម្បីមុនពេលសម្រេចចិត្តធ្វើអ្វីមួយ អ្នកគួរតែបង្កើតជម្រើសឲ្យបានច្រើនសិន។ ការបង្កើតជម្រើសឲ្យបានច្រើននេះ អាចជួយឲ្យអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគិតគូរ និង ប្រៀបធៀបរកមើលថា មួយណាល្អជាងគេ បន្ទាប់មកធ្វើការសម្រេចចិត្តធ្វើវាតែម្តង។

២) បញ្ឈប់ការស្វែងរកភាពល្អឥតខ្ចោះ (Stop seeking perfection)
ការគិតគូរពិចារណាវែងឆ្ងាយ គឺពិតជាសំខាន់ក្នុងការសម្រេចចិត្តប្រកបដោយផលវិជ្ជមាន ប៉ុន្តែបើអ្នកសញ្ជឹងគិតដោយព្យាយាមរកឲ្យឃើញភាពល្អឥតខ្ចោះនោះ ក៏មិនអាចទៅរួចដែរ ព្រោះក្នុងលោកនោះ គ្មានរឿងបែបនេះឡើយ ហើយជាធម្មតាទេ វាតែងតែមានបញ្ហាខ្លះៗដែលមិនអាចជៀសរួច។ បើអ្នកចាំទាល់តែរកឃើញថា អ្វីៗល្អឥតខ្ចោះសិនទើបសម្រេចចិត្តនោះ វាអាចធ្វើឲ្យមានការយឺតយ៉ាវក្នុងការដាក់ចេញជាផែនការ ឬ សកម្មភាពការងារផ្សេងៗ។ អ្វីដែលសំខាន់ត្រង់ចំណុចនេះ គឺ គ្រាន់តែព្យាយាមគិតឲ្យបានម៉ត់ចត់ ហើយធ្វើការសម្រេចចិត្តជាមួយនឹងទំនួលខុសត្រូវខ្ពស់ នោះអាចនិយាយបានថា វាគឺជារឿងដ៏ប្រសើរមួយ។
៣) ត្រូវមានភាពឯករាជ្យលើខ្លួនឯង (Be independent)
ភាពឯករាជ្យ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ ព្រោះបើគ្មានភាពឯករាជ្យទេ ពួកគេមិនអាចធ្វើអ្វីដែលពួកគេចង់ធ្វើនោះឡើយ។ ដូច្នេះ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នោះ អ្នកត្រូវតែមានភាពម្ចាស់ការលើខ្លួនឯង ពោលគឺ ត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត ជាជាងធ្វើទៅតាមការបញ្ចុះបញ្ចូលរបស់អ្នកដទៃ។ មិនមែនមានន័យថា អ្នកមិនស្តាប់អ្នកដទៃនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអ្នកត្រូវមានជំហរច្បាស់លាស់ និង ស្គាល់យ៉ាងច្បាស់ពីគោលបំណងរបស់ខ្លួន ដើម្បីជៀសវាងធ្វើអ្វីៗទៅតាមតែគេ។

៤) ចេះទទួលស្គាល់កំហុស (Admit your mistakes)
គ្មាននរណាម្នាក់មិនធ្លាប់សាងកំហុសនោះទេ តែអ្វីដែលសំខាន់នោះ ថាតើចេះទទួលស្គាល់កំហុសនោះឬអត់។ ការទទួលស្គាល់កំហុស មានន័យថា អ្នកបានទទួលស្គាល់ថា វិធីដែលធ្វើកន្លងមកគឺមានបញ្ហា ដូច្នេះ ត្រូវការផ្លាស់ប្ដូរ ដើម្បីធ្វើឲ្យស្ថានការណ៍ប្រសើរឡើងវិញ។ ដូច្នេះ ការទទួលស្គាល់កំហុស អាចធ្វើឲ្យការសម្រេចចិត្តរបស់អ្នកល្អជាងមុន៕
http://www.thebnews.com/news/3810/
Post a Comment