Header Ads


 

មូលហេតុ​ទាំង៥បណ្តាល​ឲ្យ​​​គម្រោង​ការងារ​អាជីវកម្ម​របស់​អ្នក​បរាជ័យ


មូលហេតុ​ទាំង ៥ ធ្វើ​ឲ្យ​​​គម្រោង​ការងារ​​​​ក្នុង​អាជីវកម្ម​របស់​អ្នក​បរាជ័យប្រភព៖​ msmsoftware
ហេតុ ​អ្វី​បាន​ជា​​មាន​គម្រោង​ការងារ​​អាជីវកម្ម​មួយ​ចំនួន​បរាជ័យ និង មួយ​ចំនួន​ទៀត​ជោគជ័យ? នេះ​ជា​​សណួរ​មួយ​ដែល​ពិបាក​ឆ្លើយ​បំផុត ត្បិតអី​ក្រុមហ៊ុន​នីមួយ​ៗតែង​មាន​គម្រោង​ ឬ យុទ្ធសាស្ត្រ​ដោះស្រាយ​​​​បញ្ហា​​ ឬ​ការងារ​​​​​អាជីវកម្ម​​ទៅ​តាម​​លទ្ធភាព​រៀងៗ​ខ្លួន។ ​​បើ​សិន​ជា​​​អ្នក​ជា​ម្ចាស់​គម្រោង​​ណាមួយ​អាច​រក​ឃើញ​​​គន្លឹះ​​ដោះស្រាយ ​បញ្ហា​​នេះ​បាន វា​ជា​រឿង​មួយ​ល្អ​​ប្រសើរ​បំផុត។ ប៉ុន្តែ​បើ​ចម្លើយ​អវិជ្ជមាន​មែន​នោះ បញ្ហា​​នឹង​កើត​ឡើង​ជាក់ជា​មិនខាន។ យ៉ាងណាមិញ គន្លឹះ​ចំនួន ៥ ខាងក្រោម​នេះ​អាច​ជួយ​ឲ្យ​​សហគ្រិន​នានា មាន​ប្រសិទ្ធភាព​​​ដោះស្រាយ​បញ្ហា​ក្នុង​ការ​អនុវត្ត​គម្រោង​អាជីវកម្ម​​ របស់​ខ្លួន​ឲ្យ​ជោគជ័យ​បាន។

១) ការ​​កំណត់​ពេល​វេលា​ (Set a Timeline)

រាល់​គម្រោង​ការងារ​​របស់​អ្នកតែង​មាន​ពេលវេលា​កំណត់​មួយ​យ៉ាង​ជាក់​លាក់​ថា ​ តើ​អ្នក​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ការងារ​របស់​អ្នក​នៅ​ពេល​ណា? និង បញ្ចប់​​ទៅ​វិញ​នៅ​ពេល​ណា? អ្នក​ត្រូវ​​​​ធានា​ថា ពេល​វេលា​ដែល​រៀបចំ​ឡើង​​ ទាំង​នេះ​ត្រូវ​មាន​ភាព​ច្បាស់លាស់​និង ​សុក្រឹត​បំផុត​​សម្រាប់​​ការ​អនុវត្ត ​បើ​មិន​ដូច្នេះ​ទេ​គម្រោង​ការងារ​របស់​អ្នក​មិន​អាច​សម្រេច​បាន​​ជា​ ផ្លែផ្កា​នោះ​ឡើយ។ រឿង​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ​ទន្ទឹម​​គ្នា​ន​នេះ​ ​​នោះ​គឺ​ថា បើ​អ្នក​ចំណាយ​ប្រាក់​ច្រើន​ហួស​ពី​គម្រោង​ចំណាយ​ដែល​បាន​គ្រោង​ទុក ​មានន័យ​ថា គម្រោង​ការងារ​​របស់​អ្នក​ក៏​បាន​បរាជ័យ​រួចស្រេច​​ហើយ​ដែរ។ ​​​ដើម្បី​ជៀសវាង​បញ្ហា​ទាំង​នេះ អ្នក​ត្រូវ​​អនុវត្ត​គម្រោង​ណា​ដែល​ចាំបាច់ ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ឲ្យ​ស្រប​តាម​ការ​ បរិច្ឆេទ​ដែល​បាន​កំណត់។

...វិធី​៧​យ៉ាង​ជួយ​លោក​អ្នក​ឲ្យ ​នឹក​ឃើញ​គំនិត​ប្រសើរ​ៗ! ​​​...


២) ​បង្ហាញ​ក្រុម​ការងារ​ឲ្យ​យល់​ច្បាស់​ពី​គម្រោង​ការងារ​​របស់​អ្នក​ (Get everyone on the same page)
ការ​ពិត​មាន​កិច្ចការ​ជា​ច្រើន​ណាស់​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​ដែល​អ្នក ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន ហេតុដូច្នេះ​ រឿង​នេះ​អ្នក​មិន​អាច​ជៀស​ផុត​បាន​ពី​ការ​​បែងចែក​ការងារ​ និង​ទំនូល​ខុសត្រូវ​​លើ​ក្រុម​ការងារ​របស់​អ្នក​នោះ​ឡើយ។ ចុះ​បើ​ក្រុម​ការងារ​របស់​អ្នក​មិន​យល់​​ពី​អ្វី​ដែល​ជា​គម្រោង និង គោលដៅ​​របស់​អ្នក តើ​​ពួកគេ​អាច​សម្រេច​ផែនការ​នោះ​បាន​ជោគជ័យ​ដោយ​របៀបណា​ទៅ? ភារកិច្ច​ដ៏​សំខាន់​នៅ​ពេល​នេះ អ្នក​ត្រូវ​លើកឡើង​ពី​គម្រោង​ទាំង​នេះ​ឲ្យ​ក្រុម​ការ​ងារ​នីមួយៗ​បាន​យល់​ ច្បាស់​ពី​គម្រោង​និង គោលដៅ​របស់​អ្នក​ជា​មុន​សិន​ថា ​តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វី? អ្នក​ណា​ខ្លះ​មាន​ទំនូល​ខុសត្រូវ​លើ​​គម្រោង​​ថ្មី​នេះ? តើ​គម្រោង​ការងារ​​ថ្មី​នេះ​ត្រូវ​ដើរ​តាម​ផ្លូវ​មួយ​ណា? ហេតុ​អ្វី​បាន​ជា​ត្រូវ​ដើរ​លើ​គោលដៅ​នោះ? ជា​ករណី​ដ៏​ចាំបាច់​អ្នក​ត្រូវ​រៀបចំ​ ​របៀបវារៈ​សំខាន់ៗ​ជា​មុន មុន​នឹង​កោះ​ប្រជុំ​ជួប​ពិភាក្សា​ជាមួយ​ពួកគេ​ក្នុង​ពេល​វេលា​ដ៏​ជាក់លាក់​ ណា​មួយ​ដែល​អ្នក​បាន​គ្រោង​ទុក។

៣) បើក​កិច្ចប្រជុំ​ជា​រៀងរាល់​សបា្តហ៍ (Hold Weekly Meetings)​
ដូច​អ្វី​​ដែល​បាន​លើកឡើង​នៅ​ចំណុច​ទី១ ស្រាប់​គឺ​ថា ការ​អនុវត្ត​គម្រោង​ការងារ​​​គឺ​ជា​រឿង​សំខាន់​ត្រូវ​ដើរ​ឲ្យ​ស្រប​តាម​ ពេលវេលា​ដែល​បាន​កំណត់​ឡើង ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន។ ប៉ុន្តែ​នេះ​​គ្រាន់តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ​ តែ​ការ​អនុវត្ត​មិន​​ប្រាកដ​ថា ​អាច​ធ្វើ​បាន​ដូច​​​ការ​គ្រោងទុក​១០០% នោះ​ឡើយ ពោល​គឺ​វា​តែងតែ​មាន​ឧបសគ្គ​ណា​មួយ ឬ ក៏​អ្នក​ដែល​មាន​ទំនូល​ខុសត្រូវ​អនុវត្ត​គម្រោង​ការងារ ​ទាំង​នេះ​មាន​ការ​ថ្លោះធ្លោយ​កន្លែង​ណា​មួយ។ ដូច្នេះ​ការ​កោះ​ប្រជុំ​​រៀងរាល់​សបា្តហ៍​គឺ​ជា​រឿង​សំខាន់​​ជា​មួយ​សមាជិក​ ​ក្នុង​ក្រុម​របស់​អ្នក​ដើម្បី​​ពិនិត្យ​មើល​លទ្ធផល​នីមួយៗ​​របស់​ពួកគេ​ថា តើ​ពួកគេ​បាន​អនុវត្ត​បាន​ដល់​កម្រិត​ណា? តើ​​លទ្ធផល​​នោះ​គ្រប់គ្រាន់​ហើយ​​ឬ​នៅ? ​តើ​អ្វី​ជា​មូលហេតុ​នាំ​ឲ្យ​គម្រោង​ការងារ ​នោះ​អនុវត្ត​មិន​បាន​ជោគជ័យ? ទាំង​នេះ​ជា​​​កម្មវត្ថុ​នៃ​​ការ​បើក​​កិច្ចប្រជុំ​នេះ​ដែល​ជា​ផ្នែក​មួយ​ ធ្វើ​ឲ្យ​ប្រសិទ្ធភាព​អនុវត្ត​​គម្រោង​ការងារ ទទួល​បាន​ជោគជ័យ​​​បាន​ដូច​​ការ​គ្រោង​ទុក។

៤) ដាស់តឿន​​បុគ្គល​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​​ក្នុង​គម្រោង​​ការងារ​របស់​អ្នក​ (Key Players in Project)
នេះ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន​ ព្រោះ​ថា​បើ​អ្នក​ចង់​ឲ្យ​គម្រោង​​ការងារ​របស់​អាច​អនុវត្ត​បាន​យ៉ាង​រលូន ហើយ​គ្មាន​អ្នកណា​ម្នាក់​គេចវេស​ អ្នក​ត្រូវ​ដាស់តឿន​​បុគ្គល​សំខាន់ៗ​ដែល​ជា​ក្បាល​ម៉ាស៊ីន​ក្នុង​គម្រោង​​ ការងារ​របស់​អ្នក​បង្ហាញ​ពី​​ជំហរ និង សមត្ថភាព​​របស់​ពួកគេ​លើ​កិច្ចការ​​នោះ។ យ៉ាងណា​មិញ អ្នក​ត្រូវ​តែ​ឈាន​ជំហាន​ទៅមុខ​បន្តិច​​ដឹកនាំ​កិច្ចការ​នេះ​​ដើម្បី​ធ្វើ​ ជា​គំរូ​​ដល់​ពួកគេ បើ​មិន​ដូច្នេះ​ទេ​ភាព​រអាក់រអួល​ច្បាស់​ជា​​កើត​មាន​​ជាក់​ជា​មិន​ខាន។ ការ​ផ្ញើរ​អ៊ីមែល សូរស័ព្ទ ឬ ទំនាក់ទំនង​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ជា​ប្រក្រតី គឺ​បាន​ដើរ​តួនាទី​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​ការ​ក្រើនរំឮក​ដល់ ពួកគេ ត្បិតអី​វា​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​បុគ្គល​​ទាំង​នោះ​មាន​​​ទំនួល​ ខុសត្រូវ និង ​ផ្តល់​ពេលវេលា​សមស្រប​សម្រាប់​​អនុវត្ត​គម្រោង​ការងារ​​នោះ​​បាន​យ៉ាង​ ទៀងទាត់។

...ហេតុ​អ្វី​បាន​ជា​សហគ្រិន​ត្រូវ​​​​ត្រៀម​ខ្លួន​​​ទទួល​យក​ភាព​បរាជ័យ ជាជាង​ភាព​​ជោគជ័យ?...


៥) ​ការ​ធ្វើ​ឲ្យ​មាន​​តម្លាភាព​​នៅ​ពេល​​អនុវត្ត​គម្រោង​ការងារ​ (Promote Transparency)​​​​​​
នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ការងារ​​របស់​អ្នក​រមែង​តែង​មាន​ព័ត៌មាន​ល្អ និង អាក្រក់​​នៅ​ពេល​ដំណាល​គ្នា​នេះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​កាន់តែ​ខិតខំ​ប្រឹងប្រែង និង មាន​​កម្លាំង​ចិត្ត​​បំពេញ​ការងារ​របស់​អ្នក​បន្ថែម​ទៀត​នោះ​គឺ​ត្រូវ​ធ្វើ​ ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ការ​រួម​ចំណែក​របស់​ពួកគេ​មិន​ត្រូវ​បាន​មើល​រំលង។ តើ​អ្វី​ទៅ​ដែល​អ្នក​អាច​ជំរុញ​ឲ្យ​មាន​តម្លាភាព​មួយ​នៅ​ទី​នេះ​បាន? ការ​បង្ហាញ​ថា គម្រោង​ការងារ​​ថ្មី​នេះ​ជា​ការងារ​របស់​ពួកគេ ឬ ដោយ​និយាយ​ថា ពួកគេ​ម្នាក់​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​គម្រោង​ថ្មី​នេះ នោះ​ហើយ​ជា​ចំណុច​រសើប​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ និង មាន​ជំនឿ​ជឿជាក់​ដើម្បី​បំពេញ​កិច្ចការ​នោះ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​លើក​មុខ​ក្រុម​ការងារ​ម្នាក់ ហើយ​ដាក់​កំហុស ឬ ​ដាក់​បន្ទុក​លើក​បុគ្គលិក​ផ្សេងៗ​ទៀត​ដោយ​មិន​ស្មើ​ភាព ទី​បំផុត​អ្នក​ក៏​មិន​ត្រូវ​ស្តាយ​ក្រោយ​ដែរ​នៅ​ពេល​ដែល​គម្រោង​របស់​អ្នក​ បរាជ័យ៕

http://www.thebnews.com/news/4861/

No comments

Powered by Blogger.