Header Ads


 

កត្តា​៨ យ៉ាង​ដែល​អាច​បន្ត​បំផ្លាញ​អាជីព​ការងារ​របស់​លោក​អ្នក​នៅ​​ឆ្នាំ ២០១៥​​នេះ


រូបតំណាង​ប្រភព៖​ tofugu
សម្រាប់ ​ឆ្នាំ​ ២០១៥ ដែល​នឹង​ចូល​មក​ដល់​ពេល​ឆាប់ៗ​ខាងមុខ​នេះ តើ​ប្រិយមិត្ត​បាន​ត្រៀម​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​អាជីព​ការងារ​របស់​​​លោក​ អ្នក? ការងារ​របស់​លោក​អ្នក​​​ពេញ​មួយ​ឆ្នាំ ២០១៤ នេះ​​អាច​នៅ​ខ្វះ​​ចន្លោះ​ក្នុង​ចំណុច​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក ​ផ្ទាល់ ឬ កត្តា​ផ្សេង​ទៀត។ ហេតុដូច្នេះ ​ជៀសវាង​​កុំ​ឲ្យ​បញ្ហា​ទាំង​នេះ​កើត​មាន​ច្រំដែល សាក​ពិនិត្យ​លើ​ចំណុច​ទាំង​៨ ខាងក្រោម​នេះ ថា​តើ​មាន​ចំណុច​ណា​មួយ​ដែល​លោក​អ្នក​នៅ​មាន?​​​​

១) មាន​ជំងឺ​ច្រើន

គ្រុនពោះវៀន ឈឺក្រពះ ឧស្សាហ​ឈឺក្បាល ស្ពឹក ​ និង ជំងឺ​ទូទៅ​ផ្សេង​ទៀត សុទ្ធតែ​​ប៉ះពាល់​អាជីព​ការងារ​របស់​អ្នក ព្រោះ​​ថា​វា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​បំពេញ​ការងារ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ ​ឡើយ​។ បើ​មាន​ជំងឺ​ទាំង​នេះ​ គួរតែ​​ឆាប់​ព្យាបាល​ឲ្យ​ជាសះស្បើយ​ភ្លាម​ទៅ ហើយ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ពិសារ​អាហារ​ឲ្យបាន​ត្រឹមត្រូវ ជា​ពិសេស​ គឺ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។

២) អសកម្ម​ក្នុង​ការ​បង្កើន​ទំនាក់ទំនង
​​​​​​ទំនាក់ទំនង​​ គឺ​ជា​ចំណុច​អាទិភាព​មួយ​ទៀត​​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ ព្រោះ​ថា​វា​អាច​​ជួយ​ឲ្យ​​អាជីព​ការងារ​​របស់​​​អ្នក​ជោគជ័យ​គ្មាន​ដែន​ កំណត់។ ក្រុម​គ្រួសារ មិត្តភក្ដិ បុគ្គល​ជោគជ័យ និង មនុស្ស​ផ្សេងៗ​ទៀត​​​នៅ​ជុំវិញ​ខ្លួន​អ្នក ​សុទ្ធតែ​​បុគ្គល​អាច​​ជួយ​បង្ហាញ​ផ្លូវ​ ​ផ្តល់​គំនិត​ល្អៗ និង ​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​បាន​ឲ្យ​​កាន់តែ​ទូលំទូលាយ​ជាង​មុន។ ផ្ទុយ​ទៅវិញ បើ​អ្នក​អសកម្ម​​ក្នុង​រឿង​នេះ អ្នក​ក៏​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​នោះ​ដែរ។

៣) ភាព​សង្ស័យ

ភាព​សង្ស័យ​​ដូច​ជា​ មិន​ដឹង​ថា ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា? មិន​ដឹង​គោលដៅ​ជា​អ្វី? ឬ សង្ស័យ​ថា ការងារ​ឬ ការ​សម្រេចចិត្ត​ដែល​​ត្រូវ​ធ្វើ​មិន​ដឹង​ថា ជោគជ័យ​ឬ អត់? ទាំង​នេះ​សុទ្ធតែ​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​ដូច​ទូក​ កណ្តាល​ទន្លេ​មិន​ដឹង​កោះ​ត្រើយ។ ដំណោះស្រាយ​ដ៏​ល្អ អ្នក​គួរ​កំណត់​គោលដៅ​ដែល​ត្រូវ​ទៅ មាន​ទំនុកចិត្ត​​លើ​ខ្លួន​ឯង និង កំណត់​ឲ្យ​ឃើញ​​ឫសគល់​នៃ​បញ្ហា​ផ្សេងៗ​ទើប​អ្នក​អាច​ស្វែង​រក​​យុទ្ធសាស្ត្រ ​ដ៏​មាន​ប្រសិទ្ធភាព​​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន។

...ធ្វើ​ដូចម្តេច​ដើម្បី​កម្ចាត់​ចោល​ភាព​មន្ទិល​​សង្ស័យ​​លើ​ខ្លួនឯង?...


៤) ភាព​ខ្ជិលច្រអូស​​​

នេះ​ជា​ចំណុច​អវិជ្ជមាន​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​អ្នក​ខក​ បំណង​​​មិន​អាច​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន។ ភាព​ខ្ជិលច្រអូស​នេះ ​គេ​មិន​ឃើញ​មាន​​នៅ​ក្នុង​ខ្លួន​បុគ្គល​ជោគជ័យ​នោះ​ឡើយ តែ​គេ​ឃើញ​ច្រើន​បំផុត​ចំពោះ​បុគ្គល​បរាជ័យ​វិញ។ បើ​អ្នក​​មិន​ចង់​ដើរ​លើ​ដាន​ជើង​មនុស្ស​បរាជ័យ​ទេ​នោះ គួរតែ​កម្ចាត់​ចោល​វា​ភ្លាមៗ​ទៅ​មុន​ឆ្នាំ​ថ្មី​ចូល​មក​ដល់។

៥) ភាព​ធ្វេសប្រហែស​

ភាព​ធ្វេសប្រហែស ឬ ការ​មិន​យកចិត្ត​ទុកដាក់ គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​មួយ​ទៀត​ ដែល​គេ​មើល​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​បុគ្គល​នោះ​​បាត់បង់​អ្វី​មួយ​ដោយ​មិន​ដឹង​ខ្លួន​ជា​ពិសេស​​ អាជីព​ការងារ​តែម្តង។ ការងារ​ក្តី ការ​សិក្សា​ក្តី នៅ​ក្នុង​ទំនាក់ទំនង​ក្តី បើ​អ្នក​មិន​យកចិត្ត​ទុកដាក់​ធ្វើ​វា​ដោយ​ហ្មត់ចត់ លទ្ធផល​របស់​វា​​​នឹង​ស្តែង​ឡើង​តែ​រឿង​អវិជ្ជមាន មិន​អាច​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ជា​ដុំកំភួន​នោះ​ឡើយ។

៦) គ្មាន​ការ​វិវត្ត​ទៅ​មុខ

អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ឲ្យ​សមត្ថភាព​របស់​អ្នក​កាន់តែ​ល្អ​ ប្រសើរ​ឡើង​ជា​​លំដាប់? ការ​​រៀនសូត្រ​ពី​អ្នកដទៃ​​ បណ្តុះបណ្តាល រៀន​ជំនាញ​ខ្លីៗ ស្រាវជ្រាវ បង្កើន​ទំនាក់ទំនង ទាំង​នេះ​សុទ្ធតែ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​កាន់តែ​មុត​ស្រួច បើ​មិន​ដូច្នេះ​ទេ គ្មាន​បដិវត្ត​ចំណេះដឹង​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ខ្លួន​អ្នកនោះ​ ទេ។​

៧) ឆាប់​ជឿជាក់​អ្នកដទៃ

ជា​ការ​ពិត អ្នក​បាន​រស់​នៅ​ដោយ​អាស្រ័យ​លើ​ការ​ទំនាក់ទំនង​ជា​មួយ​មិត្តភក្ដិ និង មនុស្ស​ថ្មីៗ​ជា​ច្រើន​ទៀត។ ប៉ុន្តែ ​ក្នុង​ចំណោម​បុគ្គល​ទាំង​នេះ មិន​​នឹង​អ្នក​ដាក់ចិត្ត​រាប់អាន និង ផ្តល់​ការ​ជឿជាក់​ អ្នក​ត្រូវ​​ស្គាល់​ចិត្តសាស្ត្រ​របស់​ពួកគេ​ឲ្យ​ច្បាស់​ជា​មុន​សិន។ ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​ភាសា​ទំនាក់ទំនង​ អ្នក​នឹង​អាច​ស្ដាប់ឮ​​សម្ដី​​​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន តែ​អ្នក​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​ មុន​នឹង​យល់​ស្រប ឬ បដិសេធន៍​​ទស្សនៈ​របស់​បុគ្គល​ទាំង​នោះ។ ​​​

៨) គ្មាន​ការ​ព្យាយាម ឆាប់​បោះបង់
មនុស្ស​ដែល​​​គ្មាន​ការ​ព្យាយាម ​ចូលចិត្ត​បោះបង់​នៅ​ពេល​បរាជ័យ បុគ្គល​នេះ​ក៏​មិន​អាច​សម្រេច​បាន​ភាព​ជោគជ័យ​ក្នុង​​អាជីព​ការងារ​របស់​​ ខ្លួន​​ដែរ។ អ្នក​ត្រូវ​យល់​ថា ការងារ​មិន​មែន​សុទ្ធតែ​ធ្វើ​ឲ្យ​​អ្នក​ជោគជ័យ​រហូត​នោះ​ទេ មាន​ពេល​ខ្លះ​​វា​ផ្តល់​លទ្ធផល​ដែល​មិន​​ដូច​​​បំណង​របស់​អ្នក។ ប៉ុន្តែ ​ទាំង​នេះ​​វា​ទាមទារ​ឲ្យ​អ្នក​​យកចិត្ត​ទុកដាក់​ធ្វើ​ដោយ​ការ​ព្យាយាម​ គ្រប់ពេល​ទើប​ឱកាស​ការងារ​​​ល្អៗ​អាច​កើត​មាន​ចំពោះ​អ្នក​បាន៕

http://www.thebnews.com/news/7468/

No comments

Powered by Blogger.