Header Ads


 

តារា​សម្ដែង​​អាមេរិក Joan Rivers ​ទទួល​អនិច្ចកម្ម​ទៅ​ហើយ​​មែន​ពិត​ តែ​បន្សល់​ទុក​​សម្ដី​​យ៉ាង​មាន​តម្លៃ​​៩​​​​ឃ្លា​ធ្វើ​ឲ្យ​ការងារ​​​​ជោគជ័យ​​

​​
លោក ស្រីប្រភព៖​ kontrolmag
លោក ​ស្រី Joan Alexandra Molinsky ឬ​ឈ្មោះ​ក្រៅ Joan Rivers ​គឺ​ជា​​តារា​សម្ដែង​ដ៏​ជោគជ័យ​​​មួយ​រូប​​ក្នុង​បេះដូង​ប្រជាជន​អាមេរិក​​​ ក្នុង​អំឡុង​ទសវត្ស​ទី​៦០ និង ៧០ ។ ក្នុង​អាយុ ៨១ ឆ្នាំ លោក​ស្រី​​ទើប​តែ​ទទួល​មរណភាព​​កាល​ពី​ថ្ងៃ​ទី៤ ខែ​​កញ្ញា​ ឆ្នាំ ២០១៤ នេះ​ប៉ុណ្ណោះ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី ក្នុង​នាម​ជា​អ្នក​សិល្បៈ​នៅ​​ពេល​កន្លង​មក​ លោក​ស្រី​បាន​បង្ហាញ​ពី​​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោកស្រី​ ជោគជ័យ​ក្នុង​ការងារ​សិល្បៈ ដែល​គេ​ឲ្យ​តម្លៃ​ថា មាន​សារសំខាន់​សម្រាប់​សហគ្រិន​ទាំងឡាយ។

ប្រិយមិត្ត​ជាទី​រាប់អាន ឥឡូវ​នេះ​ សូម​លោក​អ្នក​ស្វែង​​យល់​​​សម្តី​សំខាន់​ចំនួន​៨ របស់​លោក​ស្រី oan Rivers ដែល​ TheBNEWS ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម៖​​​​

១)​ ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់
លោកស្រី Joan Rivers បាន​​​ផ្តល់​ដំបូន្មាន​ថា ៖ « ខ្ញុំ​ពិត​ជា​សប្បាយរីករាយ​បំផុត​​ក្នុង​នាម​​ ជា​មនុស្ស​ដែល​ញៀន​នឹង​ការងារ។ អ្នក​ដែល​ជោគជ័យ​នឹង​ការងារ​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​ការងារ​បំផុត»។ អ្នកស្រី​បាន​បន្ថែម​ថា អ្នក​ស្រលាញ់​ការងារ​អាច​សង្កេត​​បាន​ដូច​ជា ​ទៅ​ធ្វើ​ការ​មុន​ម៉ោង ឬ ចេញ​ពី​ធ្វើ​ការ​យឺត​២ ម៉ោង​ក្រៅ​ម៉ោង​​សម្រាក​​​៥ ល្ងាច។

...អ្នក​មាន​ជំនាញ​លក់​ហើយ តែ​​អាជីវកម្ម​លក់​មិន​សូវ​ដាច់​ មក​ពី​មូលហេតុ​អ្វី?...

២) ត្រូវ​ហ៊ាន​បញ្ចេញ​ទស្សនៈ​របស់​អ្នក​ចេញ​មក​
អ្នកស្រី​បាន​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រូវ​ក្លាហាន​ឡើង ​ក្នុង​ការ​លើក​ឡើង​ពី​ទស្សនៈ​របស់​ខ្លួន​ ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​។ «ខ្ញុំ​ជោគជ័យ​ដោយសារ​ខ្ញុំ​បាន​​ក្លាហាន​លើកឡើង​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​នៅ ​ពេល​ដែល​អ្នកដទៃ​កំពុង​តែ​គិត»។ នេះ​ជា​ទស្សនៈ​របស់​អ្នក​ស្រី Joan Rivers ។


​៣) កុំ​បោះបង់​​ដោយសារ​ការ​បរាជ័យ

ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់​ដែល​ធ្លាប់​បរាជ័យ​រាប់​មិន​អស់​ក្នុង​ អាជីព​​ការងារ លោក​ស្រី Joan Rivers បាន​ផ្តល់​ដំបូន្មាន​ថា ៖ «ខ្ញុំ​បាន​បរាជ័យ​ជា​ច្រើន​ក្នុង​អាជីព​ការងារ​របស់​ខ្ញុំ។ វា​បរាជ័យ​​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ក្រោកឈរ​ឡើង​ដោយ​មិន​បោះបង់​ម្តង​ណា​ឡើយ​​ប្រឆាំង​ទៅ​ នឹង​ឧបសគ្គ​ទាំង​នោះ និង មនុស្ស​ជា​ច្រើន​ទៀត​ដែល​គិត​ថា ខ្ញុំ​មិន​អាច»។ ​​

៤) កុំ​និយាយ​ថា អ្នក​មិន​អាច​ធ្វើ​បាន
« ខ្ញុំ​ត្រូវ​និយាយ​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា អ្វីៗ​​មិន​ងាយស្រួល​ដូច​អ្នក​គិត​នោះ​ទេ។ វា​ត្រូវ​ការ​​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ឱកាស​ជា​ច្រើន​ដែល​ អ្នក​អាច​ទទួល​បាន»។ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី Joan Rivers។ លោក​ស្រី​បាន​បន្ថែម​ថា៖« កុំ​និយាយ​ពាក្យ​ថា ខ្ញុំ​មិន​អាច ឬ ខ្ញុំ​ហត់​នឿយ​ណាស់។ បើ​មិន​ដូច្នេះ​ទេ អ្នក​មិន​ជោគជ័យ​ឡើយ»។

...កំហុស​សំខាន់ៗ​​ចំនួន​៤ នាំឲ្យ​អាជីវកម្ម​របស់​អ្នក​​ដួលបះជើង​​ទាំង​មិន​ដឹង​ខ្លួន!...


៥) ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត

លោក​ស្រី Joan Rivers បញ្ចេញ​ទស្សនៈ​ថា៖ « ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ក្នុង​មួយ​ឆាក​ជីវិត​របស់​ខ្ញុំ​នេះ ​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​តែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​សន្យា​ឲ្យ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​​អាជីព​ការងារ​​ខ្ញុំ​ត្រូវ​តែ​ធ្វើ​បែបនេះ។ កិច្ចការ​ដែល​ខ្ញុំ​ពេញចិត្ត​ធ្វើ​ដោយ​ក្តី​រីករាយ នឹង​ធ្វើ​ឲ្យ​ជីវិត​ការងារ​របស់​ខ្ញុំ​ស្រស់ស្រាយ​ និង​ ជោគជ័យ​ទៀត​ផង»។

៦) បើ​អ្នក​​ដឹង​ពី​ទេពកោសល្យ​របស់​អ្នក​នៅ​កន្លែង​ណា កុំ​បំផ្លាញ​វា​ឲ្យ​សោះ
« ខ្ញុំ​បាន​ប្រឡូក​ក្នុង​អាជីវកម្ម​នៅ​កន្លែង​ណា​ដែល​គ្មាន​ការ​ ប្រកួតប្រជែង។ នោះ​គឺ​ទេពកោសល្យ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្ញុំ​​ និង ខិតខំ​យ៉ាង​អស់​ពី​លទ្ធភាព ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​​អាច​ទទួល​បាន​ជោគជ័យ»។ នេះ​​ជា​ការ​លើកឡើង​របស់​លោក​ស្រី Joan Rivers

៧) ភាព​ល្អ​ឥតខ្ចោះ​មិន​អាច​ធ្វើ​​ឲ្យ​អ្នក​ជោគជ័យ​នោះ​ឡើយ
នៅ​ទី​នេះ​លោក​ស្រី Joan Rivers បាន​ផ្តល់​ដំបូន្មាន​ថា ៖« កិច្ចការ​ណា​ក៏ដោយ បើ​អ្នក​ចង់​បាន​ភាគ​ល្អ​ឥតខ្ចោះ​ភ្លាមៗ​ មិន​យូរ​នោះ​ឡើយ វា​នឹង​ដួល​រលំ​ទៅវិញ។ អ្នក​ត្រូវ​ចាំ​ថា ការ​ធ្វើ​អ្វី​​ឲ្យ​ប្លែក​ពី​គេ​ក្នុង​ស្ថានភាព​មួយ​ដែល​មនុស្ស​ទូទៅ​​អាច​ ទទួល​យក​បាន គឺ​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ផង​ដែរ»។ យ៉ាងណាក៏ដោយ​ លោកស្រី​បាន​បន្ថែម​ថា បើ​​អ្នក​ចង់​បាន​ភាព​ល្អ​ឥតខ្ចោះ អ្នក​ត្រូវ​កសាង​វា​​​ឡើង​បន្តិច​ម្តងៗ។


...សំដី​ទាំង ៨ឃ្លា​របស់​មនុស្ស​ល្បីៗ អាច​ជួយ​ជំរុញ​ឲ្យ​អ្នកក្លាយ​ជា​អ្នក​លក់​ដ៏​ជោគជ័យ!...



៨) ​ត្រូវ​ញញឹម​ឲ្យ​បាន​ច្រើន

លោកស្រី Joan River បាន​ផ្តាំ​នៅ​ចុងក្រោយ​ថា ៖ « បើ​អ្នក​ញញឹម​​ឲ្យ​បាន​ច្រើន ជីវិត​របស់​អ្នក​នឹង​ស្រស់ស្រាយ​ទៅ​តាម​នោះ​ដែរ។ ការ​ទស្សនា​រឿង​កំប្លែង ជជែក​កម្សាន្ត​ជា​មួយ​ក្រុម​គ្រួសារ​ មិត្តភក្ដិ អាច​ជួយ​អ្នក​បាន។ សូម​ចាំ​ថា ជីវិត​របស់​​អ្នក​​​ជួប​បញ្ហា​ជា​ច្រើន​ដែល​អ្នក​អាច​រៀនសូត្រ​បាន តែ​សូម​កុំ​បណ្តោយ​ឲ្យ​បញ្ហា​ទាំង​នោះ​មក​បំផ្លាញ​ជីវិត​អ្នក​ឲ្យ​សោះ»៕

http://thebnews.com/news/4139/

No comments

Powered by Blogger.