Header Ads


 

ការ​សម្រេចចិត្ត​៣ យ៉ាង​​មាន​ឥទ្ធិពល​ដល់​ការ​ផ្លាស់ប្ដូរ​ហិរញ្ញវត្ថុ​របស់​អ្នក


រូបតំណាង​ប្រភព៖​ robbcorbett
មិន ​ចំពោះ​ថា អ្នក​មាន​ ឬ អ្នក​ក្រ​នោះ​ទេ ជា​ធម្មជាតិ​ត្រូវ​កើត​​មក​​ក្នុង​​លក្ខខណ្ឌ​មួយ​ដូចគ្នា។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​​​​ចំនួន​ជោគជ័យ ខណៈ​ដែល​បុគ្គល​មួយ​ចំនួន​ទៀត​បរាជ័យ? ចម្លើយ​នោះ​គឺ​ស្ថិត​នៅ​លោក​អ្នក​ថា តើ​បាន​ផ្លាស់ប្ដូរ​ការ​​​គិត និង សម្រេចចិត្ត​របស់​ខ្លួន​បាន​ដល់​កម្រិត​ណា? យ៉ាងណា​មិញ​គន្លឹះ​ចំនួន ៣ ខាងក្រោម​នេះ នឹង​ជួយ​ផ្តល់​ពន្លឺ​ដល់​​ការ​សម្រេចចិត្ត​របស់​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព​ ផ្លាស់ប្ដូរ​ជីវិត​ដ៏​​​​​គួរឲ្យ​ធុញ​ទៅ​​ជា​ជីវិត​មួយ​ដ៏​មាន​​ន័យ​។​​​​​

​១) មាន​ការ​ប្រុងប្រយ័ត្ន​លើ​អ្វី​ដែល​អ្នក​ផ្ដោត​យក​ចិត្ត​ទុកដាក់​​

សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​ អ្នក​អាច​ផ្ដោត​លើ​អ្វី​គ្រប់យ៉ាង​ដែល​​អ្នក​ចង់​​គិត​ ​ដែល​អាច​កើត​មាន​​ឡើង​នៅ​​ថ្ងៃ​​នេះ នៅ​ថ្ងៃ​ស្អែក ឬ ​អ្វី​ដែល​កន្លង​ហួស។ យ៉ាងណាមិញ ទោះបី​ជា​អ្នក​បាន​ផ្ដោត​លើ​អ្វី​ក៏ដោយ អ្នក​ត្រូវ​តែ​ប្រើប្រាស់​ថាមពល​របស់​អ្នក ហើយ​នេះ​នឹង​មាន​ឥទ្ធិពល​គ្របដណ្ដប់​​ពេញ​មួយ​ឆាកជីវិត​របស់​អ្នក។ តើ​​​អ្នក​កំពុង​ផ្ដោត​ទៅ​លើ​អ្វី? តើ​អ្វី​​ទៅ​ដែល​មាន និង គ្មាន​នៅ​ក្នុង​ឆាកជីវិត​របស់​អ្នក? ប្រាកដ​ណាស់​ដែល​​ថា អ្នក​នឹង​កំពុង​គិត​​លើ​ចំណុច​ទាំងអស់​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​គឺ​ថា ​តើ​មួយ​ណា​ដែល​អ្នក​ចំណាយ​​ពេលវេលា​លើ​វា​ច្រើន​ជាងគេ? ​​

ជាជាង​​ផ្ដោត​លើ​អ្វី​ដែល​អ្នក​គ្មាន ឬ គិត​ទៅ​លើ​អ្នកណា​ម្នាក់​ដែល​មាន​លុយ​ច្រើន​ជាង​​អ្នក យ៉ាងហោចណាស់​អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​មាន​មោទនភាព​ទៅ​នឹង​អ្វី​ដែល​មាន​​នៅ​ក្នុង​ថ្ងៃ​នេះ ហើយ​ត្រូវ​គិត​ថា អ្វីៗ​ដែល​មាន​នៅ​លើ​លោក​យើង​នេះ​មិនមែន​​សុទ្ធតែ​ត្រូវការ​លុយ​ដើម្បី​​ទិញ ​យក​វា​មក​នោះ​ឡើយ។ អ្នក​អាច​មាន​មោទនភាព​​ទៅ​លើ​សុខភាព គ្រួសារ មិត្តភក្ដិ ឱកាស និង ចំណេះដឹង​ជា​ដើម​ដែល​អ្នក​មាន​លុយ​មួយ​ចំនួន​មិន​មាន​ដូច​អ្នក។

...៦ ចំណុច​បញ្ជាក់​ថា ការងារ​​​​របស់​អ្នក​កំពុង​បំផ្លាញ​ជីវិត​របស់​អ្នក...


សូម​ចាប់​ផ្តើម​​បង្កើត​ទម្លាប់​មួយ​កោតសរសើរ និង លើកទឹកចិត្ត​ឲ្យ​​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​​ដែល​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​ មាន​ភាព​ស្រស់ស្រាយ សុភមង្គល ហើយ​វា​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​ប្រសើរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ទី​នេះ​នោះ​គឺ​ថា ​តើ​អ្នក​បាន​គិត​​ដល់​ខ្លួន​ឯង​ សុខភាព និង ​ទឹកចិត្ត​​របស់​អ្នក​បាន​ដល់​កម្រិត​ណា? បើ​អ្នក​គិត​វា​បាន​កាន់តែ​​ស៊ីជម្រៅ​​នោះ សុភមង្គល និង ជីវិត​ដ៏​រីករាយ​មួយ​នឹង​អាច​រក​ឃើញ​បាន​នៅ​ទី​នេះ។

សំនួរ​​មួយ​ទៀត​ដែល​សំខាន់​បំផុត​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​នោះ​គឺ​ ថា តើ​អ្នក​មាន​បំណង​​ចង់​គិត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន ឬ ​លើ​អ្វី​ដែល​អ្នក​​មិន​អាច​គ្រប់គ្រង​បាន​ដែរ​ឬទេ? ប្រសិន​បើ​អ្នក​គិត​ទៅ​លើ​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន ជីវិត​របស់​អ្នក​នឹង​កាន់តែ​​ស្មុគស្មាញ​ជាក់ជា​មិនខាន ព្រោះ​ថា​វា​បាន​គ្របដណ្ដប់​ស្ទើរ​មួយ​ឆាកជីវិត​របស់​អ្នក​ដែល​អ្នក​មិន​អាច ​ធ្វើ​បាន​ទាល់តែសោះ។ ហេតុ​នេះ​ហើយ​​នៅ​ពេល​ដែល​អ្នក​បាន​ជួប​បញ្ហា​នេះ​ អ្នក​ត្រូវ​បង្កើត​ការ​សម្រេចចិត្ត​ផ្សេង​​វិញ ដែល​មាននៅ​ក្នុង​ចំណុច​ទី​២​នេះ។ ​

២) រក​ឲ្យ​ឃើញ​ពី​និយមន័យ​ជីវិត​របស់​អ្នក
​មិន​ចំពោះ​ថា ​អ្នក​បាន​គិត​ទៅ​លើ​ជីវិត​របស់​អ្នក​ដោយ​របៀបណា​​នោះ​ទេ ឬ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ​ ​​ភាគ​ច្រើន​អ្នក​ទំនង​មិនអាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក ឬ ហិរញ្ញវត្ថុ​របស់​អ្នក​ប្រែប្រួល​នោះ​​ឡើយ។ ជីវិត​ដ៏​​មាន​តម្លៃ​មួយ​ គួរតែ​ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​ និង ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​​របស់​អ្នក​ជានិច្ច។ ជានិច្ចកាល អ្នក​អាច​មិនដឹង​ថា​​​ការ​គិត​ដ៏​ស្លុង​របស់​អ្នក​នៅ​លើ​ផ្លូវ​អវិជ្ជមាន​​ តូចៗ​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​ជីវិត​របស់​អ្នក​នោះ​ឡើយ ហើយ​នៅ​ពេល​ដែល​បញ្ហា​ទាំង​នោះ​កើត​ឡើង​ដូចជា សុខភាព បាត់បង់​ការងារ គ្រោះថ្នាក់ តើ​នោះ​ជា​កំហុស​របស់​អ្នកណា?

ជា​ការ​ពិត ការ​គិត​របស់​អ្នក​យ៉ាងម៉េច ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​នោះ​​ដែរ។ បើ​អ្នក​​​គិត​ក្នុង​​ផ្លូវ​អវិជ្ជមាន ជីវិត​របស់​អ្នក​ក៏​ស្លុង​ទៅ​រឿងរ៉ាវ​អវិជ្ជមាន​នេះ​ដែរ។ ​ប៉ុន្តែ ជីវិត​មាន​តម្លៃ​ណាស់ ហេតុដូច្នេះ​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ស្រស់ស្រាយ វា​ជា​ឱសថ​ដ៏​ប្រសើរ​ធ្វើ​ឲ្យ​​អ្នក​មាន​ជំនឿ​ជឿជាក់​កាន់តែ​រឹងមាំ​ឡើង លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ពី​មុន​ទៅ​ទៀត។ ការ​ផ្លាស់ប្ដូរ​ការ​គិត ​គឺ​ជា​បដិវត្ត​ខួរក្បាល​ដ៏​ធំ​មួយ​នាំ​ទៅ​រក​ភាព​ជោគជ័យ ត្បិតអី​អ្នកប្រាជ្ញ​ រួម​ទាំង​បុគ្គល​ជោគជ័យ​ជា​ច្រើន​សុទ្ធតែ​ផ្តល់​ដំបូន្មាន​ក្នុង​ទស្សនៈ​ ដូចគ្នា​នេះ។ ​​

សូម​ចាំ​ថា ជីវិត​ដ៏​មានន័យ​ស្មើ​នឹង​ការ​គិត​របស់​អ្នក ហេតុដូច្នេះ​អ្នក​ត្រូវ​​ក្តោប​វា​ឲ្យ​ជាប់​នូវ​ចំណុច​វិជ្ជមាន​នានា​មក​ដល់ ​ក្នុង​ខ្លួន​របស់​អ្នក។ អ្នក​ត្រូវ​​រៀន​រស់​ជា​មួយ​បច្ចុប្បន្ន​កាល​របស់​អ្នក​ឲ្យ​មានន័យ​បំផុត ហើយ​​​បង្កើត​ការ​គិត​ជា​វិជ្ជមាន​មួយ​ ព្រោះ​ថា​ អ្នក​​ចាំបាច់​ត្រូវ​​​ឈានជើង​ចូល​ដល់​​ការ​​សម្រេចចិត្ត​នៅ​ក្នុង​ ដំណាក់កាល​​ទី​៣​នេះ។

...អនុវត្ត​តាម​គន្លឹះ​​ទាំង​​៤​នេះ ដើម្បី​ដុសខាត់​ជំនាញ​របស់​អ្នក​​ឲ្យ​កាន់តែ​មុត​ស្រួច...


៣) គោលដៅ​ដែល​អ្នក​ត្រូវ​ទៅ

អ្នក​បញ្ចេញ​​ឥរិយាបថ​​អ្វី​​មួយ​​​ក៏​ដោយសារតែ​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ របស់​អ្នក។ ប្រសិន​បើ​អ្នក​ខឹង អ្នក​​នឹង​​ឫកពា​របស់​អ្នក​នឹង​បញ្ចេញ​ឡើង​ខុស​​ប្លែក​​ពី​ប្រក្រតី។​ ហេតុដូច្នេះ​ បើ​​អ្នក​ចង់​គ្រប់គ្រង​​ឥរិយាបថ​របស់​អ្នក លុះត្រា​តែ​អ្នក​បាន​ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​បាន​ផ្ដោត​កាន់តែ​ឆាប់​ដែរ ដើម្បី​​ធ្វើ​ឲ្យ​ជីវិត​​ដ៏​មានន័យ​របស់​អ្នក​​កាន់តែ​មាន​ថាមពល​ឡើង។ ​​​​
មនុស្ស​ដែល​មាន​កំហឹង នឹង​ធ្វើ​បញ្ចេញ​​ឥរិយាបថ​ខុស​ពី​ប្រក្រតី​​បោក​នេះ​បោក​នោះ ស្រែក​ឡូឡា ឬ ស្ដីបន្ទោស​ខ្លាំងៗ​​គ្មាន​ហេតុផល​ទៅ​លើ​អ្នកដទៃ។ តែ​ក៏​មាន​ដែរ​ដែល​មាន​បុគ្គល​ដែល​​មាន​កំហឹង​ហើយ​ចូលចិត្ត​នៅ​ស្ងៀម​មិន​ និយាយ​ស្តី​​អ្វី​ទាំងអស់។ យ៉ាងណាមិញ មាន​​បុគ្គល​មួយ​ចំនួន​ទៀត​បាន​ទប់ស្កាត់​កំហឹង​របស់​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​​​សម្លឹង​មើល​​ឱកាស​ដ៏​ល្អ​មួយ​ឲ្យ​​​ប្រសើរ​ជាង​​​នេះ​​ប្រៀប​ដូច​ជា​ ការ​សងសឹក​នៅ​អ្វី​ដែល​ខ្លួន​បាន​​បាត់បង់។

​តើ​ធ្វើ​​ម៉េច​ដើម្បី​ទទួល​​បាន​ឱកាស​ទាំង​នោះ​ឲ្យ​ធ្លាក់​មក​លើ​កណ្ដាប់ដៃ ​របស់​អ្នក? តាម​ពិត​ទៅ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះ​ថា​បើ​អ្នក​មិន​បាន​ដឹង​ថា តើ​គ្រប់គ្រង​សេចក្តី​ខកចិត្ត កំហឹង ទុក្ខព្រួយ ឬ អារម្មណ៍​ឯកោ​​​របស់​អ្នក​ទេ​នោះ អ្នក​មិន​អាច​​ផ្លាស់ប្ដូរ​ជីវិត​​របស់​អ្នក​បាន​ឡើយ។ ឥឡូវ​នេះ​ដល់​ពេល​ដែល​អ្នក​ផ្លាស់ប្ដូរ​ហើយ ​ដើម្បី​​រៀបចំ​គោលដៅ​ដ៏​ល្អ​​មួយ​​ដែល​អ្នក​ចង់។

​​​​ទោះបី​ជា​បែប​នេះ​ក្តី ​គោលដៅ​ដ៏​ជោគជ័យ​មួយ​អាច​កើត​មាន​បាន​លុះត្រា​តែ​អ្នក​បាន​បង្កើត​គម្រោង​ ដ៏​ជាក់លាក់​មួយ​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​សម្រេច​គោលដៅ​​នោះ ព្រោះ​គម្រោង​ដ៏​ត្រឹមត្រូវ​របស់​អ្នក ​នឹង​ការពារ​អ្នក​មិន​ឲ្យ​ដើរ​ខុស​ផ្លូវ។ អ្វី​ដែល​សំខាន់​ទន្ទឹម​នឹង​នេះ​ទៀត​នោះ​​គឺ​ថា សូម​ពង្រីក​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​បាន​​កាន់តែ​ច្រើន​ជា​មួយ​មនុស្ស​ ថ្មីៗ ជា​ពិសេស​អ្នក​ដែល​មាន​បទពិសោធន៍​ជីវិត​ប្រហាក់ប្រហែល​នឹង​អ្នក ឬ លើក​យក​បុគ្គល​ល្បីល្បាញ​​ណាមួយ​មក​រៀន​សូត្រ​តាម​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ ខ្លួន​ឯ។ វា​ប្រាកដ​ណាស់​ដែរ​ថា នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់ទំនង​ដ៏​ល្អ​មួយ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍ និង គំនិត​​ថ្មីៗ​កាន់តែ​ច្រើន។ រឿង​ដែល​សំខាន់​បំផុត​មួយ​ទៀត​នោះ គឺ​រក្សា​​ការ​ផ្លាស់ប្ដូរ​ឬ​ជា​វិជ្ជមាន​ជានិច្ច ទើប​ជីវិត​របស់​អ្នក​អាច​ស្គាល់​ពន្លឺ​នៃ​សុភមង្គល និង ជោគជ័យ​បាន៕

http://www.thebnews.com/news/6469/

No comments

Powered by Blogger.