អាកប្បកិរិយាចំនួន៩ ជាសញ្ញាណអាក្រក់កំពុងរុញច្រានអ្នកឲ្យបរាជ័យ

១) វាយតម្លៃភ្លាមៗជាអវិជ្ជមានទៅលើអ្នកណាម្នាក់
នេះជាសញ្ញាណមួយបញ្ជាក់ថា ភាពបរាជ័យរបស់អ្នកបានចូលមកដល់ហើយ នៅពេលដែលអ្នកយល់ឃើញមនុស្សជុំវិញខ្លួនសុទ្ធតែមានភាពអវិជ្ជមាន ទាំងអស់។ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងមានតម្លៃរៀងៗខ្លួន ហើយសេចក្តីសុខសុភមង្គល និង ភាពជោគជ័យ អាចកើតមានលុះត្រាតែអ្នកឲ្យតម្លៃ និង គោរពអ្នកដទៃ មិនមែនគិតថា ខ្លួនអ្នកសុទ្ធតែត្រូវទាំងអស់នោះទេ។
២) រីករាយនៅពេលឃើញអ្នកដទៃបរាជ័យ
ចំណុចនេះ គេឃើញមានច្រើនបំផុតនៅលើបុគ្គលបរាជ័យ។ ហេតុអ្វី? ព្រោះថាបុគ្គលបរាជ័យគឺជា អ្នកបរាជ័យរួចស្រេចទៅហើយ ហើយបើឃើញគេជោគជ័យតែខ្លួនបរាជ័យវិញ ដូចជារស់នៅមិនសូវសុខនោះឡើយ។ ដូច្នេះហើយ បើបានឃើញអ្នកណាម្នាក់បរាជ័យដែរហើយនោះ រឿងអីដែលមិនត្រូវសប្បាយចិត្ត?
...បើមិនចង់មានវិប្បដិសារីក្នុងជីវិតទៅអនាគត គួរជៀសវាងចំណុចអវិជ្ជមាន ៤នេះ!...
៣) ឆាប់សម្រេចចិត្តភ្លាមៗមិនបានត្រិះរិះពិចារណាជាមុន
ចំណុចនេះជាអកប្បកិរិយាមិនល្អមួយទៀតរបស់បុគ្គលបរាជ័យ ព្រោះថាតាមក្បួនខ្នាតដូចជាពាក្យចាស់បានពោលថា "គិតមុនគួរ” ទើបធ្វើឲ្យអ្នកសម្រេចការងារដោយជោគជ័យបាន។ ការសម្រេចចិត្តធ្វើអ្វីភ្លាមៗដោយមិនបានគិតជាមុននេះ ប្រៀបដូចជាមនុស្សពិការភ្នែកកំពុងដើរចូលទៅក្នុងព្រៃជ្រៅនោះ ដែរ។
៤) គិតថា ជីវិតគឺជារឿងងាយស្រួលមិនបាច់មានក្បួនខ្នាត
មនុស្សដែលបរាជ័យតែងមានអកប្បកិរិយាបែបនេះ ពោលគឺមិនសូវជាខ្វាយខ្វល់រឿងគោលដៅជីវិតប៉ុន្មាននោះឡើយ។ បុគ្គលបែបនេះប្រើខ្សែជីវិតរស់នៅគិតមួយថ្ងៃធ្វើមួយថ្ងៃ គ្មានគម្រោងច្បាស់លាស់មិនដឹងជាទៅទីណា? នៅកន្លែងណា? ដោយមធ្យោបាយណា? និយាយឲ្យស្រួលស្តាប់ គឺធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង។
៥) បែងចែករកខុសត្រូវមិនឃើញ
ស ខ្មៅ អាក្រក់ ឬ ល្អ គឺជាស្រមោលអន្ទោលតាមប្រាណរបស់បុគ្គលបរាជ័យ ព្រោះថាបុគ្គលដែលមានអកប្បកិរិយាបែបនេះច្រើនតែយល់ថា សទៅជាខ្មៅ ខ្មៅទៅជាស និង ការមិនបានវែកញែករកហេតុផលនេះឯង។ ភាសាដែលគេនិយមហៅមួយទៀតនោះគឺថា មោហ៍បាំងតែម្តង បើស្រលាញ់គឺស្រលាញ់ងប់ បើស្អប់គឺស្អប់គ្មានទីបញ្ចប់ មិនមានគោលការណ៍គិតពិចារណាបន្តិចទាល់តែសោះ។
៦) យកបទពិសោធន៍អាក្រក់មួយរបស់ខ្លួន វាយតម្លៃរួមជាអវិជ្ជមាន (គិតថាបើអាក្រក់មួយ គឺអាក្រក់ទាំងអស់)
មានពាក្យមួយឃ្លាដែលប្រិយមិត្តធ្លាប់ឮគេនិយាយនោះគឺថា "ត្រីមួយកន្ត្រកបើស្អុយមួយគឺស្អុយទាំងអស់”។ នេះជាទស្សនៈមួយដែលមិនសមហេតុផល ត្បិតអីមានតែបុគ្គលបរាជ័យប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ តាមពិតបុគ្គលម្នាក់នោះអាចជាអ្នក ព្រោះថាការដែលអ្នកយល់ថាអ្នកដទៃសុទ្ធតែខុសនេះហើយ ដែលអ្នកគ្មានផ្លូវបានជោគជ័យនេះឯង។
...សញ្ញាណ ៧ ចំណុចបញ្ជាក់ថា អ្នកផ្សេងជាមនុស្សឆ្លាតជាងអ្នក...
៧) ខ្ជះខ្ជាយលុយកាក់ និង ពេលវេលាលើរឿងដែលឥតប្រយោជន៍
នេះជាចំណុចអវិជ្ជមានមួយទៀតដែលធ្វើឲ្យអ្នកបរាជ័យទាំងមិនដឹង ខ្លួន។ តើអ្នកបានសង្កេតទេថា មហាសេដ្ឋី និង បុគ្គលល្បីៗនៅជុំវិញពិភពលោកសុទ្ធតែមនុស្សធ្វើរឿងដែលឥតប្រយោជន៍ ឬ ខ្ជះខ្ជាយពេលវេលាទទេៗ? ចម្លើយនោះគឺគ្មានទេ ហើយបើអ្នកយល់ឃើញថា អកប្បកិរិយារបស់អ្នកផ្ទុយពីបុគ្គលជោគជ័យទាំងនោះ ល្មមដល់ពេលជម្រុះចេញហើយ។
៨) សើចចំអកទស្សនរបស់អ្នកដទៃដែលផ្ទុយពីទស្សនរបស់ខ្លួន
គ្មានឡើយពាក្យមើលងាយ មើលស្រាល ឬ សើចចំអកលើទស្សនៈអ្នកដទៃធ្វើឲ្យបុគ្គលម្នាក់ទទួលបានជោគជ័យក្នុង ឆាកជីវិតបាន។ យ៉ាងណាមិញ សម្រាប់អ្នកផ្ទាល់នេះគ្រាន់តែធ្វើឲ្យអ្នកបាត់បង់ទំនាក់ទំនង និងរមែងគ្មានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនតែប៉ុណ្ណោះ។
៩) ទាត់ចោលទស្សន ឬ គំនិតទាំងឡាយណាដែលផ្ទុយពីខ្លួន
ការទាត់ចោលទស្សន ឬ គំនិតយោបល់ទាំងឡាយណាដែលផ្ទុយពីខ្លួន គឺជាសញ្ញាណអាក្រក់មួយទៀតធ្វើឲ្យអ្នកបរាជ័យ។ មានមនុស្សច្រើនណាស់ដែលមានចំណេះដឹង បទពិសោធន៍ល្អៗជាងអ្នកដែលអ្នកគួររៀនសូត្រតាមឲ្យបានកាន់តែច្រើន។ ផ្ទុយទៅវិញ បើអ្នកនៅតែប្រកាន់អកប្បកិរិយាបែបនេះរហូតនោះ ភាពជោគជ័យច្បាស់ជាស្ថិតនៅឆ្ងាយដៃពីអ្នកបន្តិចហើយ៕
http://thebnews.com/news/6253/
Post a Comment