Header Ads


 

បើ​ចង់​ក្លាយ​ជា​អ្នក​​មាន​អំណាច​ពិត​ប្រាកដ​ មិន​ត្រូវ​ធ្វើរឿង៤​យ៉ាង​ខាង​ក្រោម​នេះ​ឡើយ!


បើ​ចង់​ក្លាយ​ជា​អ្នក​​មាន​អំណាច​ពិត​ប្រាកដ​ មិន​ត្រូវ​ធ្វើរឿង៤​យ៉ាង​ខាង​ក្រោម​នេះ​ឡើយ!ប្រភព៖​ revealingthestuffs
មនុស្ស ​ភាគច្រើន​យល់​ឃើញ​ថា អ្នក​មាន​អំណាច ឬ​មាន​ឥទ្ធិពល​ គឺ តែង​តែ​ធ្វើ​រឿង​អវិជ្ជមាន​ ប៉ុន្តែ ការ​ពិត​ទៅ អ្នក​​ដែល​មាន​អំណាច​ពិតប្រាកដ​នោះ គឺ មនុស្ស​ដែល​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ និង ធ្វើ​ការ​ងារ​ខ្លាំង​ជាង​អ្នកដទៃ។ ​មនុស្ស​មានអំណាច តែងតែ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ជោគជ័យ ទៅ​តាមបំណង​របស់​ខ្លួន ហើយ​ក្នុង​នោះ​ពួកគេ​ក៏​ត្រូវ​ជៀសវាង​នូវ​ប្រការ​មិន​ល្អ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺជា ចំណុច​អវិជ្ជមាន​មួយចំនួន ដែល​អ្នក​មាន​អំណាច​ ជៀសវាង​មិន​ធ្វើ​ឡើយ៖

១) ស្តី​បន្ទោស​អ្នកដទៃ (Blame others)
នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ម្តងៗ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ខ្លាំង ឬ មាន​អំណាច​ពិតប្រាកដ វា​មិនមែន​ជា​រឿង​ដែល​ត្រូវ​បន្ទោស​លើ​អ្នកដទៃ​នោះ​ទេ តែ​គឺ​ជា​ការ​ហ៊ាន​ទទួលខុស​ត្រូវ​លើ​គ្រប់​ហេតុការណ៍​ដែល​កើត​ឡើង ហើយ​ព្យាយាម​រក​ដំណោះ​ស្រាយ។ ការ​ស្តី​បន្ទោស​លើ​អ្នកដទៃ គឺ​ជា​មិន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ក​បញ្ហា​ថ្មី​មួយ​ទៀត។ ការ​បង្កើត​បញ្ហា​ថ្មី គឺ​នៅ​ត្រង់​ថា អ្នក​បាន​ធ្វើ​ឲ្យ​អ្នកដទៃ​មិន​អារម្មណ៍​មិន​ល្អ​ ឬ អាច​ឈាន​ដល់​ការ​គុំគួន​ក៏​ថា​បាន។ ដូច្នេះ មនុស្ស​មាន​អំណាច​ពិតប្រាកដ តែងតែ​ជៀសវាង​ការ​ស្តី​បន្ទោស​អ្នក​ដទៃ តែ​បង្ហាញ​ទំនួលខុសត្រូវ​របស់​ខ្លួន​កាន់តែ​ខ្លាំង​។


២) ធ្វើ​ការ​តែ​ម្នាក់​ឯង (Work alone)

មនុស្ស មិនមែន​ជា​ព្រះ​នោះ​ទេ ដូច្នេះ ពួកគេ​ពិត​ជា​មិន​អាច​ធ្វើអ្វីៗ​ជោគជ័យ​គ្រប់យ៉ាង​តែ​ម្នាក់ឯង​ឡើយ បើ​ទោះ​បី​ជា​គេ​​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ត្រង់​ចំណុច​នេះ ដើម្បី​ឈាន​ដល់​ការ​ជោគជ័យ​លើ​ចំណុច​អ្វី​មួយ វា​ពិត​ជា​ចាំ​បាច់​ណាស់ ក្នុង​ការ​សហការ​ជា​មួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន ព្រោះ​មនុស្ស​ច្រើន​អាច​បញ្ចេញ​យោបល់​ល្អៗ ដែល​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការងារ។

...កំពូល​​សៀវភៅ​១០ ក្បាល​ ​​មាន​ចំនួន​អ្នក​អាន​ច្រើន​ជាង​គេ​បំផុត​​​ក្នុង​ប្រវត្តិសាស្ត្រ​​ពិភពលោក...

៣) ចេះ​តែ​ស្រប​តាម​គេ (Go with the flow)
វា ពិត​ជា​រឿង​ដ៏​ចាំបាច់​ខ្លាំង​​ក្នុង​ការ​ស្តាប់​មតិ​របស់​អ្នកដទៃ ដើម្បី​ទទួល​បាន​យោបល់ ​និង គំនិត​ល្អៗ​ជុំវិញ​បញ្ហា​អ្វី​មួយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ អ្នក​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ជំហរ​ច្បាស់លាស់ ហើយ​ផ្អែក​លើ​ហេតុផល ដើម្បី​អាច​កំណត់​ថា គំនិត​មួយ​ណា ល្អ​ដែល​គួរ​ស្របតាម ហើយ​គំនិត ឬ មតិ​មួយ​ដែល​​ត្រូវ​ប្រឆាំង។ ប្រសិន​បើ​អ្នក​ចេះ​តែ​ស្រប​តាម​អ្នកដទៃ​តែ​ម្យ៉ាង​នោះ អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​សម្រេច​គោល​ដៅ​អ្វី​ឡើយ ព្រោះ​វា​បង្ហាញ​ថា អ្នក​គ្មាន​គោលការណ៍​ច្បាស់លាស់​នោះ​ទេ។ ដូច្នេះ យើង​អាច​និយាយ​បាន​ថា មនុស្ស​មាន​អំណាច​ពិតប្រាកដ គឺ​មិនមែន​ចេះ​តែ​ស្របតាម​គេ​ដោយ​គ្មាន​ការ​ពិចារណា​ច្បាស់លាស់​នោះ​ឡើយ។

...មេរៀន​ទាំង​៥​នេះ សហគ្រិន​គ្រប់រូប មិន​រៀន​មិនបាន បើ​សិន​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម!...

៤) ធ្វេសប្រហែស​លើ​សុខភាព​ផ្ទាល់ខ្លួន (Neglect personal health )
សុខភាព គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ ព្រោះ​វា​ជា​កត្តា​​មួយ​ដែល​កំណត់​អនាគត​របស់​អ្នក​ផង​ដែរ។ មានន័យថា បើ​សុខភាព​មាន​បញ្ហា​អ្នក​ប្រាកដ​ជា មិន​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ ឬ អស្ចារ្យ​អ្វី​ក្នុង​សង្គម​បាន​ឡើយ។ ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​អាច​សម្រេច​គោល​ដៅ​អ្វី​មួយ រឿង​សំខាន់​អ្នក​ត្រូវ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ដូច្នេះ ចំពោះ​មនុស្ស​ដែល​មាន​អំណាច ឬ ឥទ្ធិពល​នោះ គឺ​ពិត​ជា​កម្រ​ធ្វេសប្រហែស​នឹង​បញ្ហា​សុខ​ណាស់៕

...រៀបចំយុទ្ធសាស្ត្រ​សំខាន់ៗ៦យ៉ាងនេះ ដើម្បីសាង​ផ្លូវ​ជោគជ័យ​ឲ្យហើយ​ នៅ​វ័យ​ខ្ទង់ ២០ឆ្នាំ...

http://thebnews.com/news/4318/

No comments

Powered by Blogger.