រឿងកំប្លែងខ្លីៗ តាចាស់ប៉ះក្រមុំបី
លោកតា ប៊ន ដឹកចៅចេញពីវង្សល្បែងមកវិញ គាត់បានទិញនំចំណីឆ្ងាញ់ៗ ផ្ញើយាយរបស់គាត់នៅឯផ្ទះ។ ពេលមកដល់ផ្ទះភ្លាមចៅរបស់គាត់លោតជើងបីជើងបួនហើយ អួតប្រាប់យាយវាថា៖
-យាយអើយយាយ! តាប៉ះចំក្រមុំបីម្តងអរប្រកាច់ប្រកិន…មានអីហុចពីពាន់មកឲ្យខ្ញុំ (នែអាចៅឯងយកពីរពាន់ថយចេញឲ្យឆ្ងាយទៅកុំនៅរំខានតា ទុកឲ្យតាលេងផ្តាំចាស់ម្តង! តែប៉ុណ្ណេះ ហេង ហើយ អាចៅ…) ខ្ញុំបានលុយភ្លាមចេញភ្លែត ទុកឲ្យតាលេងតាមតែចិត្តគាត់…
*ស្អីៗ អាចៅ!តាឯងឥឡូវចេះខូចផង? ផ្តេសផ្តាសមែនតាកញ្ចាស់នេះ លោតែចេះខូចក្រមុំដល់ទៅបី។
+ខូចស្អី យាយវា! ម្តេចក៏ខឹងសំបារខុសរឿងអញ្ចឹង?
-យីខុសរឿងផង អាចៅមកដល់វានិយាយក្តែងៗ ថាកញ្ចាស់ ឯងបានក្រមុំបីអរប្រកាច់ប្រកិន…
+អូ…! អូ…! ស្មានតែរឿងស្អីយាយវា ! ប្រញាប់តែច្រឡោតមិនមែនក្រមុំបីនៅក្នុងបារក្នុងបនទេ គឺក្រមុំបីនៅក្នុងបៀរណាមួយដៃ នោះខ្ញុំអ៊ុត ទៅប៉ះក្រមុំបី (អុង បី)ត្រូវចំខ្ញុំចាក់ធំផង មេសងញ័រដៃ ណេះយកទៅលុយឈ្នះ ប៉ះក្រមុំបីកុំអីស៊ីសៀង!!!
ប្រភព http://www.khmerstation.com
Post a Comment