សំណើច រឿង៖ ឆាផ្សិត!
មានកវីនិពន្ឋដ៏ល្បីម្នាក់ បានធ្វើដំណើរទៅលេងនៅស្រុកបារាំង គាត់បានចូលទៅញ៉ាំបាយថ្ងៃត្រង់
នៅក្នុងភោជនីដ្ឋានមួយនៅពេលនោះគាត់នឹកចង់ញ៉ាំឆាផ្សិត ប៉ុន្តែគាត់មិនចេះភាសាបារាំងដូច្នេះ
គាត់ក៏យកក្រដាសមួយ សន្លឹកគូររូបផ្សិត រួចហុចទៅអោយអ្នកបំរើអ្នកបំរើនោះមើលរួចងក់ក្បាល
ហើយរត់ចេញបាត់ទៅ។

អ្នកកវីនិពន្ឋនោះ សើចរួចគិតក្នុងចិត្តថា យី! ថ្វីត្បិតតែការគូររូប របស់អញមិនល្អ ដូចការនិពន្ឋ
របស់អញ តែវាអាចប្រើការបានដែរតើ!"។មួយសន្ទះក្រោយមក ស្រាប់តែគេឃើញ អ្នកបំរើនោះ
រត់ត្រហេបត្រហបមកវិញ រួចហុចឆ័ត្រទៅអោយគាត់ ៕
http://camnews.com.kh
Post a Comment