សំណើច រឿង៖ គ្មានអ្នកណាល្អ ជាងប្រពន្ធខ្ញុំ!
ថ្ងៃមួយ ប្តីនិយាយ ទៅកាន់ប្រពន្ឋថា ពីមុនយើងក្រណាស់ ឥឡូវយើង មានជីវភាពល្អប្រសើរ
មានឡានល្អជិះ បងក៏មានតំណែងការងារខ្ពស់ ជាប្រធានក្រុមហ៊ុនមួយ បងដឹងថា ទាំងអស់
នេះក៏ព្រោះតែអូន បានជូយបងច្រើនណាស់ បងអរគុណ អូនសម្លាញ់!
ប្រពន្ឋ៖ តែអូនក៏បានធ្វើរឿង មិនគប្បី ចំពោះបងច្រើនដែរ!
ប្តី៖ រឿងអ្វីខ្លះ ទៅអូន?
ប្រពន្ឋ៖ កាលបងឈឺធ្ងន់ យើងគ្មានសល់លុយ សូម្បីតែមួយសេន អូនបានដេកជាមួយនឹង
លោកដុកឌ័រ ទើបគាត់ព្រមជួយព្យាបាលជំងឺឱ្យបង។ ម្តងទៀតគឺពេលបងមានបញ្ហានៅក្រុម
ហ៊ុន អូនបានដេក ជាមួយប្រធានបង ទើបគាត់យល់ព្រម មិនដេញបងចោល។
ប្តីឮហើយ ស្ទើរធ្លាយបេះដូង តែខំរំងាប់ចិត្ត ដោយសារទង្វើរបស់នាងទាំងអស់ គឺដើម្បីខ្លួន
ប្តីតប៖ ប៉ុណ្ណឹង មិនអីទេណាអូន!
ប្រពន្ធ៖ នៅមានលើកចុងក្រោយនេះទៀត បងចាំទេ! ដើម្បីជាប់ឆ្នោត ជាប្រធានក្រុមហ៊ុន
បងចាំបាច់ត្រូវការសន្លឹកឆ្នោត គាំទ្រពីបុគ្គលិកចំនួន ៩៩នាក់... ដូច្នេះ អូនបាន......?
ប្តី៖ ពុទ្ធោ! អូនសម្លាញ់!
http://camnews.com.kh
Post a Comment