Header Ads


 

ប្រភព​បុ​រេ​អង្គរ និង ប្រភេទ​នាគ​ខ្មែរ​


នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ប្រភេទ​នាគ​ត្រូវបាន​កំណត់ដោយ​ចំនួន​ក្បាល​។ មិនតែប៉ុណ្ណោះ​សោត នាគ​ទាំងនោះ​សុទ្ធសឹងតែ​មានឈ្មោះ​ខុសៗ​គ្នា​ទាំងអស់​​។ វត្តមាន​របស់​នាគ​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​មុនដំបូង​បង្អស់ នៅ​អំឡុង​ស​.​វ​ទី ១-៣ នៃ​គ​.​ស ជា​សម័យ​កាលដែល​ប្រទេស​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។​
​    ​និមិត្តរូប​នៃ​សត្វ​នាគ​ទាំងនោះ មិនមែន​ពាក់ព័ន្ធ​តែទៅនឹង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា រវាង​ព្រហ្មញ្ញសាសនា ទាំង​ព្រះពុទ្ធសាសនា​ផងដែរ។​
​    ​ម្យ៉ាងវិញទៀត គប្បី​ជម្រាប​ផងដែរ​ថា នាគ​គ្រប់​ប្រភេទ​ទាំងនោះ ដែលជា​សត្វ​អច្ឆរិយ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា ចូលក្នុង​ប្រទេស​ខ្មែរ​បុរាណ ដែល​ចិន​ហៅថា ហ្វូ​-​ណន (​នគរ​ភ្នំ​) តាមរយៈ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។​
ក​- នាគ​បែប​ព្រាហ្មណ៍​និយម​
​    ​១- នាគ​អនន្ត​
​     ​ជា​និមិត្តរូប​នៃ​ទឹក ។ខ្មែរ​ច្រើនតែ​តំណាង​នាគ​អនន្ត ក្បាល​ប្រាំ ក្នុង​ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ទាក់ទិន​ទៅ​នឹង​ការបង្កើត​លោក​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នាគ​អនន្ត គឺជា​គ្រែ​ផ្ទុំ​របស់​ព្រះ​វិស្ណុ ឬ​នារាយណ៍ នៅលើ​មហាសមុទ្រ​នៃ​បុព្វកាល​។​
គំនូរ ​ក្បាច់​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ស​.​វ​ទី ៧ (Cf. J. Boisselier, 1966) ចម្លាក់​ផ្តែរ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​អាន​ន្ត ប្រាសាទ​កំពែង​ធំ ស​.​វ​ទី ១១ ខេត្ត​ស៊ីសាកេត និង​នាគ​អនន្ត​ហ៊ុំព័ទ្ធ​ស្រះ ប្រាសាទ​ក្រោម (​មឿង​តាំ​) ស​.​វ​ទី ១១ (​ម​.​ត ១៩៧១ និង ១៩៩៤)

​     ​ការ​លំអ​មាត់​ស្រះ (​ស្រង់​) ក្នុង​ទេវស្ថាន ក៏​ស្ថិតក្នុង​បរិបទ​មនោ​គម​វិទ្យា​នេះដែរ ព្រោះថា សត្វ​នាគ​នេះ​តំណាង​ភាពត្រជាក់ត្រជុំ មានតួនាទី​ការពារ​ទេវ​ល័យ​។ យើង​មាន​ព័ត៌មាន​ជា​ប្រយោល​ស្តីពី វត្តមាន​របស់​នាគ​អនន្ត​នេះ​ក្នុងសម័យ​នគរ​ភ្នំ តាមរយៈ​សិលាចារឹក​បុ​រេ​អង្គរ​ទាក់ទិន​ទៅនឹង​ការបង្កើត​លោក ដោយ​ព្រះ​នា​រាយ៍ ឬ​វត្ថុ​ដ៏​មាន​មហិទ្ធិឫទ្ធិ​។​
​    ​២- នា​គក​ល្យៈ​
​     ​មាន​ក្បាល ៧ ។នា​គក​ល្យៈ ត្រូវបាន​បរិយាយ​ក្នុង​គម្ពីរ​មហាភារតៈ ក្នុងឋានៈ​ជានា​គ​តំណាង​សភា​វ​អាក្រក់​។ នា​គក​ល្យៈ មាន​បង្ហាញ​នៅ​ក្បាច់​ផ្តែរ​នៅ​ប្រាសាទបន្ទាយស្រី នៅ​ឆ្នាំ ៩៦៧ នៃ​គ​.​ស ហើយ​បន្ទាប់មក​កាន់តែ​ញឹកញាប់​ក្នុង​រចនា​ប័​ថ្ម​បាពួន​នា​ស​.​វ​ទី ១១ នៃ​គ​.​ស​។​
​ផ្តែរ​គ្រិ​ស្ណៈ ហែក​នា​គក​ល្យៈ​ជា​ពីរ រចនា​ប័​ថ្ម​បាពួន ស​.​វ​ទី ១១ (Cf. J. Boisselier, 1966)

No comments

Powered by Blogger.