Header Ads


 

ចំណុចសំខាន់ខ្លះៗសម្រាប់ការសម្ភាសន៍ការងារ


កា​សម្ភាសន៍​ការងារ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ទោះបីជា​អ្នក​ធ្លាប់​ឆ្លងកាត់​ច្រើន​ក៏​នៅតែ​ពិបាក ចុះ​ទំរាំ​អ្នកថ្មី​ថ្មោង​ដែល​កំពុង​រក​ការងារ​ធ្វើ​វិញ? អ្នក​ត្រូវ​ជួប​មនុស្ស​ថ្មី ព្យាយាម​និយាយ​យ៉ាងណា​ឱ្យគេ​ទទួល​អ្នក ទាំង​ខ្លួន​អ្នក​ផ្ទាល់ រួមផ្សំ​នឹង​ចំណេះ​របស់​អ្នក។ ខាងក្រោម​នេះ ជា​ចំណុចសំខាន់ខ្លះៗសម្រាប់​សំរួលការ​សម្ភាសន៍​ការងារ​របស់​អ្នក​ឱ្យ​កាន់តែ ​ប្រសើរ។ អ្នក​កាន់តែ​រៀបចំ​ទុក​មុន​នោះ អ្នកនឹង​កាន់​តែមាន​ភាពងាយស្រួល​ក្នុងពេល​សម្ភាសន៍។
1.ហាត់​សម ហាត់​សម​ឆ្លើយ​សំនួរ​ដែល​ត្រូវបាន​ឧស្សា​ហ៏​សួរ​ដោយ​អ្នក​សម្ភាសន៍ និង​ត្រៀម​ចម្លើយ​ឱ្យ​ត្រូវ​នឹង​សំនួរ។ អ្នក​អាច​ស្វែងរក សំណួរ និង​ចំលើយ​គំរូ ពី​អ៊ី​ន​ធើ​ណេ​ត​បាន។ អ្នក​គួររៀបចំ​បង្កើត​សំណួរ​សម្រាប់​សួរ​អ្នក​សម្ភាសន៍​វិញ ពេល​ចុងបញ្ចប់​នៃ​ការសំភាស​ន៏ ព្រោះ​ការ​សួរ​សំណួរ​ទៅវិញ បង្ហាញថា​អ្នក​យកចិត្តទុកដាក់ និង​ពិតជា​ចង់បាន​ការងារ​នោះ​មែន។  
2.ស្រាវជ្រាវ គិត និង​រៀបចំ​ចម្លើយ​ឱ្យ​រួចជាស្រេច អំពី​ក្រុមហ៊ុន ឬ​ស្ថាប័ន​ដែល​អ្នកដាក់ពាក្យសុំ​ការងារ ប្រវត្តិ និង​គោលដៅ​របស់គេ​ឱ្យ​ច្បាស់លាស់ ព្រោះ​គេ​ប្រាកដជា​សួរ​អ្នក​ពី​អ្វីដែល​អ្នកដឹង​អំពី​ស្ថាប័ន​របស់គេ។ ព្យាយាម​ភ្ជាប់​អ្វីដែល​អ្នកដឹង​ទាំង​ប៉ុន្មាន​ទៅនឹង​ចម្លើយ ពេលដែល​គេ​សួរ។  


3.រៀបចំ​ឱ្យ​រួចរាល់ ត្រូវ​រៀបចំខ្លួនប្រាណ​ឱ្យ​ស្អាតបាត ត្រឹមត្រូវ ដូចជា​សំលៀកបំពាក់ និង​សក់​មាន​របៀប និង​ថ្លៃថ្នូរ សមស្រប​នឹង​អ្នកធ្វើការ។ ភ្ជាប់​ជាមួយ​នៅ​ប្រវត្តិ​រួប​របស់​អ្នក រួមទាំង​សៀវភៅ និង​ប៊ិច​សម្រាប់​សរសេរ​អ្វីដែល​គួរ​សរសេរ។
4.ទៅឱ្យ​ទៀង​ម៉ោង គួរ​បង្កើត​ការ​ចំណាប់​អារ​ម្ម​ណ៏​ល្អ​ពេល​ដំបូង​ចំពោះ​អ្នក​សម្ភាសន៍។ អ្នក​គួរ​ទៅដល់​កន្លែង​សម្ភាសន៍​ទៀង​ម៉ោង យ៉ាងហោចណាស់ ៥ ទៅ ១០នាទី​មុខ​ម៉ោង​កំណត់។
5.រក្សា​ភាពស្ងប់ស្ងាត់ អំឡុងពេល​សំភាស​ន៏ អ្នក​ត្រូវ​ព្យាយាម​រក្សា​ចិត្ត​ឱ្យ​ស្ងប់ និង​សម្រួល​អារ​ម្ម​ណ៏​ឱ្យ​ស្រួល។ ព្យាយាម​ស្តាប់​រាល់​សំណួរ​ដែល​បាន​សួរ​មក និង​កុំ​ភ័យ​ស្លន់ ព្រោះ​ខ្លាច​មិនចេះ​ឆ្លើយ​សំណួរ។
6.លើកឡើង​ចំណុចខ្លាំង​របស់​អ្នក ព្យាយាម​ភ្ជាប់​នូវ​អ្វី​ដែលជា​ចំណុចខ្លាំង​របស់​អ្នក​ពេល​ឆ្លើយ​សំណួរ។ លើក​ពី​គុណសម្បត្តិ​អ្វីដែល​អ្នក​ធ្លាប់ធ្វើ តែ​កុំ​អួតខ្លួន​ខ្លាំងពេក ហើយ​ត្រូវ​ប្រាកដថា​ចំណុចខ្លាំង​របស់​អ្នក ត្រូវ​គ្នា​នឹង​អ្វីដែល​គេ​កំពុង​ចង់បាន​សម្រាប់​មុខតំណែង​នោះ៕

No comments

Powered by Blogger.