Header Ads


 

ឆា-ក្ដាមពិសេស


sted on
1
គ្រឿង​ផ្សំ
ក្ដាម​ថ្ម​ល្អ​ 2 គីឡូ, ប្រេង​ឆា 2 ស្លាប​ព្រា​កាហ្វេ, ខ្ទឹម​ស 4 ដុំ បក​សម្បក​ចិញ្ច្រាំ​អោយ​ល្អិតៗ, ទឹក​ខ្ញី​ស្រស់ 3 ស្លាប​ព្រា, ម្ទេស 2-3 ផ្លែ​ចិញ្ច្រាំ​អោយ​ល្អិតៗ, ទឹក​ប៉េងប៉ោះ​ 2-3 ស្លាបព្រា, ទឹកត្រី 1 ស្លាបព្រា, ស្ករ 1ស្លាបព្រា, ស្រាស 1 ស្លាបព្រាកាហ្វេ, ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង 1ដុំចិញ្ច្រាំល្អិតៗ ។
វិធី​ចម្អិន
- យក​ក្ដាម​លាង​ទឹក​អោយ​ស្អាត​ បក​ស្នូក​ចេញ​បក​សរសៃ​វេ​នៅ​លើ​សាច់​ក្ដាម​ចេញ កាត់​ជើង​ចេញ ពុះ​សាច់​ក្ដាម​ជា​ដុំ ដង្កៀប​វ៉ៃបែក។
- ដាំ​ខ្ទះ​ឲ្យ​ក្ដៅ​ខ្លាំង រួច​ចាក់​ប្រេង​ឆា​ចូល គ្រលែង​ឲ្យ​សព្វ ហើយ​ឆា​ក្ដាម​ជាមួយ​នឹង​ប្រេង​ឆា 2 ទៅ 3 នាទី រហូត​ដល់​ក្ដាម​ឡើង​ពណ៌​ក្រហម ចាក់​ដាក់​ចាន ទុក​មួយ​អន្លើរ។
- បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ឆា​ប្រហែល 3 នាទី ដាក់​ខ្ទឹម​ស ខ្ញី ម្ទេស ចម្អិន​ប្រហែល 1 ទៅ 2 នាទី រួច​ចាក់​ទឹក​ប៉េងប៉ោះ ទឹក​ត្រី ស្ករ ស្រា​ស និងទឹក​បន្តិច រួច​ហើយ​យក​ក្ដាម​ដែល​ឆា​ហើយ​ចាក់​ចូល ឆា​ត្រឡប់​ឲ្យ​សព្វ​ជាមួយ​គ្នា​ប្រហែល 8 នាទី​ជា​ការ​ស្រេច៕
 
http://itcambo.com/

No comments

Powered by Blogger.