ជម្លោះរវាងម្ចាស់ហ៊ុន
ការចូលហ៊ុនគ្នាដើម្បីចាប់ផ្ដើមដំណើរការអាជីវកម្មមួយ ផ្តល់នូវលទ្ធភាពច្រើនក្នុងការទទួលជោគជ័យ ជាងការដំណើរការអាជីវកម្មតែម្នាក់ឯង ដោយយោងទៅហេតុផលជាច្រើន ។
អត្ថបទពាក់ព័ន្ធ៖ Entrepreneurs, Your Should Not Go Solo។
បញ្ហា
តែជាញឹកញាប់ តែងមានជម្លោះកើតឡើងរវាងសហស្ថាបនិក ឬភាគហ៊ុនិក នៃក្រុមហ៊ុន។ ជម្លោះអាចកើតឡើងដោយសារហេតុផលច្រើនយ៉ាងដូចជា៖ ការយល់ថាភាគីម្ខាងមិនខិតខំ, ការកើតឡើងនូវការសង្ស័យ, ការមិនទុកចិត្តគ្នា, ការមិនឳ្យតម្លៃយោបល់អ្នកដទៃ, ការកើតឡើងនូវការកេងបន្លំ, ការមិនបែងចែកការងារច្បាស់លាស់, ការមិនឯកភាពគ្នាលើលក្ខខណ្ឌចូលហ៊ុនថ្មីជាដើម។
ជម្លោះទាំងនោះ អាចនាំទៅដល់ការបែកបាក់មិត្តភាព, ការបាត់បង់ឳកាសវិនិយោគ, ការខាតបង់ប្រាក់កាសឬការក្ស័យធន, ការក្ដាំក្ដីនៅតុលាការ ជាដើម។
ដំណោះស្រាយ
ភាគច្រើននៃមូលហេតុសុទ្ធតែអាចជៀសវាងឬដោះស្រាយបាន ដោយចាត់វិធានការ ឬគោរពគោលការណ៍មួយចំនួន ដូចខាងក្រោម៖
កំណត់ឳ្យបាននូវក្តីសុបិន្ត(Aspiration)រួម ដែលនេះជាចំណុចចាប់ផ្ដើម នៃការ ” ជិះទូកជាមួយគ្នា”
បែងចែកការងារច្បាស់លាស់ និងប្រជុំពិភាក្សាទៀងទាត់
រៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ (ការកំណត់គោលការណ៍និងនីតិវិធីនៃចំណាយ, ការសម្រេចលើគម្រោងថវិកានិងការតាមដាន, ការផ្ដាច់ចេញពីគ្នានូវគណនីប្រតិបត្តិការនិងគណនីដើមទុនជាដើម)
រៀបចំកិច្ចព្រមព្រៀងម្ចាស់ហ៊ុនឳ្យបានត្រឹមត្រូវ ដោយកំណត់អំពីលក្ខខណ្ឌនៃការចូលហ៊ុន, នៃការលក់ហ៊ុនបន្ថែម, នៃការដកខ្លួន, នៃការដោះស្រាយទំនាស់ជាយថាហេតុ។
ក្នុងករណីគ្មានការឯកភាពគ្នា ត្រូវស្វែងរកមតិភាគច្រើន ។ល។
ត្រូវចងចាំ
បន្ថែមលើអត្ថប្រយោជន៍ផ្សេងទៀត លោកអ្នកនឹងមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ឬការចូលហ៊ុនពីអ្នកដទៃ (ជាពិសេស ពី Venture Capital) ប្រសិនបើលោកអ្នកមានសហស្ថាបនិក ចាប់ពីពីរនាក់ឡើងទៅ។ ដូច្នេះ យើងគ្រប់គ្នាត្រូវរៀនរកស៊ីរួមគ្នា ដើម្បីអនាគតរុងរឿង ទាំងអស់គ្នា។
http://blog.1001stores.net/cofounder-dispute/
Post a Comment