Header Ads


 

ក្រចកដៃវែង ឬខ្លី អាច​បញ្ជាក់ថា អ្នកជា​មនុស្ស​បែបណា!


សូម្បីតែប្រវែង​ក្រចក​ដៃវែង ឬខ្លីក៏​អាច​បញ្ជាក់ និង​ប្រាប់​អ្នកឱ្យ​ដឹង​ពីបុគ្គលិក​លក្ខណៈ​របស់អ្នក​បានដែរ។ ទន្ទឹម​នឹងនេះ អ្នកក៏​អាច​មើល​ដឹង​ពីបុគ្គលិក​លក្ខណៈ​របស់​នរណា​ម្នាក់ ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក តាមរយៈ
​ការ​សង្កេត​មើល​ទៅលើ​ប្រវែង​ក្រចក​ដៃរបស់​ពួកគេ។ តើអ្នក​ចូល​ចិត្តទុក និង​ស្រឡាញ់​ក្រចកដៃ​វែង ឬខ្លី?




១. ក្រចក​ដៃវែង
អ្នក​ជាមនុស្ស​មាន​គំនិត​ចាស់ទុំ និង​មាន​ភាពនឹង​នរ​ណាស់។ អ្នកមិន​ចូលចិត្ត​ការ​ឈ្លោះ​ប្រកែក​ជាមួយ​នឹង​អ្នកដទៃ អ្នកមាន​សុខ​សន្តិភាព​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់។ អ្នក​ជា​មនុស្ស​មាន​គោល​ការណ៍​ច្បាស់​លាស់​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើ​កិច្ចការ​អ្វីមួយ។ អ្នក​ជាមនុស្ស​មិន​ចូលចិត្ត​ទទួល​យក​បញ្ហា​នោះទេ នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​អ្នក​បង្ហាញ​ពីភាព​ទំនួល​ខុសត្រូវ​របស់​អ្នក។ អ្នក​ចូលចិត្ត​អាន​សៀវភៅ​ស្ដីអំពី​ការ​អភិវឌ្ឍន៍​ខ្លួន និង​ការវិភាគ​ប្រភេទ​ឈាម។ ហើយ​អ្នក​ជាមនុស្ស​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ពេលវេលា និងប្រាក់​កាក់​ ដើម្ប​ធ្វើឱ្យ​​ជីវិតរបស់ខ្លួន​មានមាន​ភាព​សប្បាយ​រីករាយ និងមាន​សុភមង្គល។

២. ក្រចក​ដៃខ្លី
ក្រចកដៃរបស់អ្នក​អាច​បញ្ជាក់​បាន​ថា ជា​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់​លាស់។ អ្នក គឺជា​មនុស្ស​ម្នាក់​មានការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​នឹង​ការងារ​របស់ខ្លួន មាន​ជំហ៊ាន​ក្នុង​ការ​រៀបចំ​ផែន​ការ​កសាង​អនាគត​របស់​ខ្លួន។ អ្នក​មនុស្ស​ដែល​ធ្វើឱ្យ​អ្នកនៅ​ជុំវិញខ្លួន​របស់អ្នក យល់​ឃើញថា អ្នកជា​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន ប៉ុន្តែ​អ្នក​ជាមនុស្ស​ដែល​មាន​ភាព​ស្ងាត់​ស្ងៀម និង​ចូលចិត្ត​សំងំ​លាក់ខ្លួន ដើម្បីឱ្យ​គោលដៅ​របស់ខ្លួន​ទទួល​បាន​ជោគជ័យ​ទៅថ្ងៃ​អនាគត៕

http://khmerpropey.com/love-and-education/847

No comments

Powered by Blogger.