ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Samsung
Samsung ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានទ្រង់ទ្រាយធំ អាចបង្កើតផលិតផលអេឡិចត្រូនិចជាច្រើន ដូចជាស្មាតហ្វូន, ថេប្លេត, ផាប្លេត, កុំព្យូទ័រ, ទូរទស្សន៍, ម៉ាស៊ីនបោកខោអាវ, ទូរទឹកកក, ម៉ាស៊ីនបូមធូលី, ម៉ាស៊ីនដុតនំ និងផលិតផលជាច្រើន ដោយមានទីតាំងធំ និងដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង។
សម្រាប់អត្ថបទនេះ ខេមបូ សូមរៀបរាប់ពីការកកើតដំបូងរបស់ក្រុមហ៊ុន Samsung ក្នុងគោលបំណង ផ្តល់ជាការយល់ដឹង ដល់មហាជន ពីក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ នៅលើពិភពលោកនេះ ដែលធ្លាប់បាន
ឆ្លងកាត់ និងមានអាយុកាលជិត 100 ឆ្នាំ។
ឆ្លងកាត់ និងមានអាយុកាលជិត 100 ឆ្នាំ។
អំឡុងឆ្នាំ 1938 ដល់ 1970
ក្រុមហ៊ុននេះ ត្រូវបានរកឃើញ និងផ្តើមកំណើតបង្កើតឡើងដោយលោក Lee Byung Chull តាំងពីឆ្នាំ 1938 ដែលគាត់ជាកូនអ្នកមានម្នាក់ ក្នុងក្រុមគ្រួសារដែលមានដីច្រើនហិចតា ហើយគាត់ក៏បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Samsung នេះឡើង ជាទ្រង់ទ្រាយទូចមួយ ក្រោមការផលិតមី និងគ្រឿងទេស្តផ្សេងៗ មានបុគ្គលិកធ្វើការប្រមាណ 40 នាក់ ដែលមានទីតាំងនៅតំបន់ Su-Dong នៅពេលនេះហៅថា Lngyo-dong ។ ដោយសារតែការរីកលូតលាស់ និងការទទួលបានភាពជោគជ័យ ទើបធ្វើឲ្យលោក Lee មានគំនិតប្តូរទីតាំងទៅ Seoul វិញ ក្នុងឆ្នាំ 1947 ។ ពេលសង្គ្រាមកូរ៉េ ត្រូវបានផ្ទុះឡើង, គាត់ត្រូវបានគេបង្ខំឲ្យចាកចេញពី Seoul ។ គាត់ក៏ចាប់ផ្តើមផលិតស្ករ នៅតំបន់ Busan ហៅថា Cheil Jedang ក្នុងឆ្នាំ 1954, បន្ទាប់លោក ក៏បានបង្កើតរោងចក្រមួយ ដែលមានម៉ាស៊ីនកិនរោមចៀមធំជាងគេបង្អស់ នៅក្នុងតំបន់នេះ។
បន្ទាប់ពីទទួលបានជោគជ័យទៀត គាត់ក៏បានបែងចែក Samsung ជាច្រើនសាខា នៅតំបន់ខុសៗគ្នា ហើយគាត់ជាអ្នកគ្រប់គ្រងដដែល ដោយបង្កើតជំនួញថ្មី ជាការធានារ៉ាប់រង និងប្រព័ន្ធសុវត្ថិភាព។ ក្នុងឆ្នាំ 1947 លោក Cho Hong-Jai ដែលជាអ្នកបង្កើត Hyosung Group បានបោះទុនលើ Samsung ថ្មីមួយទៀតដោយហៅ Samsung Mulsan Gongsa ឬក្រុមហ៊ុន សាំមសុងសាជីវកម្មពាណិជ្ជកម្ម ជាមួយលោក Lee ។ ហើយក្រុមហ៊ុននេះមានដំនើរការល្អ រហូតមកដល់សព្វថ្ងៃនេះ ហៅថា Samsung C&T Corporation ។ បន្ទាប់ប៉ុន្មានឆ្នាំក្រោយមក លោក Cho និង Lee បានប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងថ្មី ដោយគ្រប់គ្រងផ្សេងគ្នាវិញ ស្របពេលដែល លោក Cho មានភាពហ៊ុន 30 ភាគរយ, ដូចនេះ Samsung Group ត្រូវចែកជា 2 គឺ Samsung Group និង Hyosung Group ដោយធ្វើជំនួយជាច្រើនផ្សេងទៀត។
ចុងឆ្នាំ 1960 ក្រុមហ៊ុន Samsung Group ចាប់ផ្តើមប្រលោកចូលវិស័យអេឡិចត្រូនិច ដោយមានជា Samsung Electronics Devices, Samsung Electro-Mechanics, Samsung Corning និង Samsung Semiconductor & Telecommunications ដែលទីតាំងនៅ Suwon ។ ផលិតផលដំបូងគឺទូរទស្សន៍ដែលមានអេក្រង់សខ្មៅ។
អំឡុងឆ្នាំ 1970 ដល់ 1990
ឆ្នាំ 1980 ក្រុមហ៊ុន Samsung បានទិញយក Gumi ដែលឈានដល់ផលិត Hardware ទូរគមនាគមន៍ ដោយផលិតផលដំបូងជា ឧបករណ៍សម្រាប់ទាក់ទង។ បន្ទាប់ឈានដល់ការផលិតទូរស័ព្ទ និងម៉ាស៊ីន Fax រហូតដល់ការផលិតទូរស័ព្ទចល័ត និងផលិតបានរហូតដល់ 800 លានទូរស័ព្ទចល័ត រួចក៏ចាប់ផ្តើមប្រើឈ្មោះក្រុមហ៊ុនជា Samsung Electronics ក្នុងឆ្នាំ 1980 ។
បន្ទាប់ពីលោក Lee ទទួលមរណៈភាព ក្នុងឆ្នាំ 1987, Samsung Group ត្រូវបាន ចែកជា 4 ក្រុមហ៊ុន ដូចជា Samsung Group, Shinsegae Group, CJ Group និង Hansol Group ។ Shinsegae ជាហាងលក់ទំនិញ ដែលបែងចែកចេញពី Samsung Group, ចំនែកឯ Samsun Group នៅតែសហការនិងដំនើរការជាមួយ CJ Group ផ្នែកអាហារ, ផ្នែកដឹកជញ្ជូន, ផ្នែកកំសាន្ត និង Hansol Group ផ្នែកផលិតក្រដាស និងទូរគមនាគមន៍។ រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនដែលបានបែងចែកនេះ គ្មានទំនាក់ទំនងអ្វីជាមួយ Samsung Group ទៀតទេ។
ដល់ឆ្នាំ1980 ក្រុមហ៊ុន Samsung Electronics ចាប់ផ្តើមវិនិយោគយ៉ាងខ្លាំងក្លា លើវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ រហូតធ្វើឲ្យក្រុមហ៊ុននេះឈានដល់ពិភពលោក។ ឆ្នាំ 1982, ក្រុមហ៊ុននេះបានផលិតទូរទស្សន៍ ដល់ប្រទេសប៉ទុយហ្គាល់, ឆ្នាំ 1985 បានផលិតទូរទស្សន៍ ដល់ទីក្រុងញ៉ូវយក, ឆ្នាំ 1987 បានផលិតទូរទស្សន៍ ដល់ទីក្រុងតូក្យូ, ប្រទេសអង់គ្លេស និងអូស្រ្ទីន, តិចសាស់ ឆ្នាំ 1996 ។ រួចក៏បានវិនិយោគបន្ថែមនៅ អូស្រ្ទីន ក្រោមឈ្មោះ Samsung Austin Semiconductor ។
អំឡុងឆ្នាំ 1990 ដល់ 2000
Samsung បានចាប់ផ្តើមពង្រីកជាក្រុមហ៊ុនអន្តរជាតិ ក្នុងឆ្នាំ 1990។ Samsung’s Construction branch ក៏ទទួលបានពានរង្វាន់ ក្នុងការសហការសាងសង់អាគារ Petronas Towers នៅម៉ាឡេស៊ី, អាគារតៃប៉ិ 101 នៅតៃវ៉ាន់, និងអាគារ Burj Khalifa នៅអារ៉ាប់រួម។ ក្នុងឆ្នាំ 1993 លោក Lee Kun-hee បានលក់ Samsung Group ប្រមាណ 10 កន្លែង រួចបញ្ចូលក្រុមហ៊ុនដែលនៅសេសសល់ ចូលក្នុងវិស័យផលិត អេឡិចត្រូនិច, វិស្វកម្ម និងវិជ្ជសាស្រ្ត។ Samsung Group ក៏បានទិញយក សកលវិទ្យា Sungkyunkwan ។
Samsung បានក្លាយជាក្រុមហ៊ុនផលិតមេម៉ូរីឈីបធំបំផុតលើលោក ក្នុងឆ្នាំ 1992 និងក្រុមហ៊ុនផលិតបន្ទះឈីបធំទី 2 គឺ Intel ។ ក្នុងឆ្នាំ 1995, ក្រុមហ៊ុននេះបានបង្កើតកញ្ចក់អេក្រង់ Liquid-crystal ។ 10 ឆ្នាំក្រោយមក, Samsung ក៏បានក្លាយជាក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ប្រភេទ Liquid-crystal ធំបំផុតលើលោក សូម្បីតែ Sony បានព្យាយាមសហការជាមួយ Samsung ក្នុងគំរោងផលិតកញ្ចក់នេះដែរ។ រួចក៏បានសំរេច Sony និង Samsung បានផលិតកញ្ចក់ LCD ជាមួយគ្នា ដោយមានការគ្រប់ដោយ Samsung ចំនួន 50 ភាគរយ និង Sony ចំនួន 50 ភាគរយ ដោយការផលិតមានដំនើរការយ៉ាងល្អ រហូតដល់ឆ្នាំ 2011 ខែធ្នូ ថ្ងៃទី 26, Samsung បានប្រកាសទិញភាគហ៊ុនផលិតកញ្ចក់នេះពី Sony ។
បើប្រៀបធៀបជាមួយក្រុមហ៊ុនកូរ៉េផ្សេងៗ Samsung បានគេចផុតពីគ្រោះសេដ្ឋកិច្ចធ្លាក់ចុះកាលពីឆ្នាំ 1997 រីឯក្រុមហ៊ុនផ្សេងៗទទួលរងផលប៉ះពាល់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ Samsung Motor នៅតែលក់ឲ្យ Renault ក្នុងឆ្នាំ 2010 ដោយ Renault Samsung មានហ៊ុន 80.1 ភាគរយ ដែលគ្រប់គ្រងដោយ Renault និង 19.9 ភាគរយ គ្រប់គ្រងដោយ Samsung ។ Samsung ក៏ធ្លាប់បានផលិតយន្តហោះចំបាំង នៅអំឡុងឆ្នាំ 1980 ដល់ឆ្នាំ 1990 ។ រហូតបានបង្កើត Korea Aerospace Industries (KAI) ក្នុងឆ្នាំ 1999 ។
អំឡុងឆ្នាំ 2000 ដល់ 2015
ឆ្នាំ 2000, Samsung បានបើកកន្លែងធ្វើតេស្តកម្មវិធីកុំព្យូទ័រ ក្នុងតំបន់ Warsaw ប្រទេសប៉ូឡូញ។ រួចបានឈានដល់ការផលិតទូរទស្សន៍ឌីជីថល និងស្មាតហ្វូន ថែមទាំងបានជ្រើសរើសបុគ្គលិកចំនួន 400 នាក់ បន្ថែមកាលពីឆ្នាំ 2013 ។
ឈានដល់ឆ្នាំ 2012 ត្រីមាសទី 1, Samsung Electronics បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តធំជាងគេលើពិភពលោក ដោយការលក់ទូរស័ព្ទបានចំនួនច្រើនជាងគេ លើសចំនួនលក់ទូរស័ព្ទរបស់ Nokia ដែលធ្លាប់តែក្តោបក្តាប់ទីផ្សារទូរស័ព្ទចល័តបានច្រើនជាងគេកាលពីឆ្នាំ 1998 ។ Samsung បានបញ្ជាក់ថាចំណាយប្រាក់ 3 ទៅ 4 ពាន់លានដុល្លារ លើក្រុមហ៊ុនផលិតបន្ទះឈីប Austin ក្នុងគំរោងអភិវឌ្ឍន៍បន្ទះឈីបនេះកាន់តែមានតម្រូវការខ្ពស់ ហើយក៏ចាប់ផ្តើមផលិតជារបស់ខ្លួន នៅដើមឆ្នាំ 2013 ស្របពេលដាក់បង្ហាញ Galaxy S4 ។
ឆ្នាំ 2012 ខែសីហា ថ្ងៃទី 24, Samsung បានបង់ប្រាក់ដល់ Apple ប្រមាណ 1.05 ពាន់លាន ដោយសារការល្មើសប៉ាតង់ទាក់ទងនឹងការផលិតស្មាតហ្វូន តែតាមការប្តឹងរបស់ Apple នោះ ដល់ទៅ 2.5 ពាន់លានដុល្លារឯនោះ។ លើសពីនេះទៅទៀត Apple ក៏ហាមឃាត់មិនឲ្យ Samsung លក់ស្មាតហ្វូនចំនួន 8 ម៉ូឌែលបន្តទៀត ដែលមានដូចជា Galaxy S 4G, Galaxy S2 AT&T, Galaxy S2 Skyrocket, Galaxy S2 T-Mobile, Galaxy S2 Epic 4G, Galaxy S Showcase, Droid Charge និង Galaxy Prevail នៅលើទឹកដីសហរដ្ឋអាមេរិច។
ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2014, Samsung បានប្រកាសបង្ហាញ Gear VR ដែលអាចប្រើប្រាស់បានតែជាមួយ Galaxy Note 4 និងមានការចូលរួមសហការផលិតជាមួយក្រុមហ៊ុន Oculus ។
ខែតុលា ឆ្នាំ 2014, Samsung បានបន្ថែមប្រាក់ 14.7 ពាន់លានដុល្លារទៅលើការសាងសង់អាគារផលិតបន្ទះឈីប នៅកូរ៉េខាងត្បូង ដោយមិនទាន់បញ្ជាក់ថាផលិតបន្ទះឈីបសម្រាប់ឧបករណ៍អ្វីនៅឡើយ និងបានបន្ថែមប្រាក់ 560 លានដុល្លារ លើការសាងសង់កន្លែងដំឡើងម៉ាស៊ីនស្មាតហ្វូននៅប្រទេសវៀតណាម ដែលមានសណ្ឋានដី 700,000 ម៉ែត្រការេ។
ដល់ឆ្នាំ 2015, Samsung បានបង្កើតប៉ាតង់ថ្មីៗជាច្រើនលើសពីក្រុមហ៊ុនផ្សេងៗ រួមមាន IBM, Google, Sony, Microsoft និង Apple ។ ដោយក្រុមហ៊ុននេះ មានប៉ាតង់សរុប 7,679 ដែលសរុបតាំងពីខែធ្នូ ឆ្នាំ 2011 រហូតមកដល់ពេលនេះ។
ខែមករា ឆ្នាំ 2016, Samsung ក៏បានប្រកាស ធ្វើការជាមួយ និងក្រុមអ្នកអភិវឌ្ឍន៍ Microsoft លើឧបករណ៍ IoT ដែលដំនើរការ Windows 10 ។
បើនិយាយពីស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុននេះវិញ មានច្រើនត្រកូល ដូចជាត្រកូល Galaxy J, A, S, Tab, Note, Grand និងច្រើនទៀត។
***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើអ៊ីនធឺណែតរហូតដល់ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយនឹងអត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូបបានច្បាស់ទោះនៅទីងងឹត ។
សរុបសេចក្តីមក ក្រុមហ៊ុន Samsung Group មានអាយុកាលមកដល់ពេលនេះ 78 ឆ្នាំហើយ ថែមទាំងមិនមែនមានតែមួយក្រុមហ៊ុននោះទេ ក្នុងនោះចែកជាក្រុមហ៊ុនផ្សេងៗទៀត ដូចជា Samsung Electronics, Samsung C&T Corporation, Samsung Heavy Industries, Samsung SDS, Samsung Life Insurance, Samsung Fire & Marine Insurance និង Cheil Worldwide ដែលផលិតវត្ថុប្រើប្រាស់ជាច្រើនទៀត ហើយចំនែកភាគហ៊ុនក៏មានអ្នកកាន់តែកាប់ច្រើនដែរ និងចំនួនបុគ្គលិកទាំងអស់ដែលកំពុងបំពេញការងារនាពេលសព្វថ្ងៃនេះមានចំនួន 489,000 នាក់ ដូចនេះទើបបានធ្វើឲ្យក្រុមហ៊ុននេះរីកចម្រើនសឹងតែគ្រប់វិស័យ មិនថាតែស្មាតហ្វូន, ផលិតអេឡិចត្រូវនិច ដែលជីវភាពប្រចាំថ្ងៃត្រូវការក៏មានដែរ។
http://cambo-report.com/general-knowledge/post/40453
Post a Comment