អ្វីទៅជា ម៉ាឃីតធីង?
ពាក្យថា Marketing គឺ ចង់សំដៅទៅលើសកម្មភាពទំាងឡាយណាដែលមានទំនាក់ទំនងជាមួយទីផ្សារ ហើយដែលទីផ្សារនេះទៀតសោតជាកន្លែងដែលអ្នកលក់និងអ្នកទិញជួបគ្នា៕ វាក៏ជាសកម្មភាពមួយដែល
ក្រុមហ៊ុនធ្វើឡើងដើម្បី បញ្ចុះបញ្ចូល ឫ ក៏ជាកក្តាជំរុញអោយអតិថិជនជាវនូវផលិតផលរបស់ខ្លួនផងដែរ។ លើសពីនេះទៅទៀត Marketing ក៏ត្រូវបានគេចាត់ទុកថាជាកក្តាមួយដែលជួយបង្កើននូវចំនង់ចង់បានរបស់បុគ្គលម្នាក់ៗផងដែរ៕ ក្រុមហ៊ុនធ្វើការបង្កើននូវចំណង់របស់អ្នកប្រើប្រាស់ អោយជាវផលិតផលរបស់ខ្លួនតាមរយះការផ្សាយពាណិជ្ជកម្ម ការបង្ហាញពីអត្ថប្រយោជន៍របស់ផលិតផលទៅកាន់អតិថិជនគោលដៅ។
ក្រុមហ៊ុនធ្វើឡើងដើម្បី បញ្ចុះបញ្ចូល ឫ ក៏ជាកក្តាជំរុញអោយអតិថិជនជាវនូវផលិតផលរបស់ខ្លួនផងដែរ។ លើសពីនេះទៅទៀត Marketing ក៏ត្រូវបានគេចាត់ទុកថាជាកក្តាមួយដែលជួយបង្កើននូវចំនង់ចង់បានរបស់បុគ្គលម្នាក់ៗផងដែរ៕ ក្រុមហ៊ុនធ្វើការបង្កើននូវចំណង់របស់អ្នកប្រើប្រាស់ អោយជាវផលិតផលរបស់ខ្លួនតាមរយះការផ្សាយពាណិជ្ជកម្ម ការបង្ហាញពីអត្ថប្រយោជន៍របស់ផលិតផលទៅកាន់អតិថិជនគោលដៅ។
យើងឃើញថានៅពេលដែលតំរូវការទីផ្សារមានភាពតូចចង្អៀតជាងការផ្គត់ផ្គង់ ការប្រកួតប្រជែងគ្នានៅលើទីផ្សារមានសន្ទុះខ្លាំងខ្លាទៅតាមនឹងដែរ។
ដោយសារតែការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនេះហើយទើប Marketing មានតួនាទីយ៉ាងសំខាន់ដែលពុំអាចខានបាននៅស្ទើរគ្រប់សា្ថប័នទាំងអស់មិនថាពាណិជ្ជកម្មឯកជន ឫក៏រដ្ឌនោះទេ៕
ក្រុមហ៊ុនភាគច្រើនបែងចែកដំណាក់ការនៃការធ្វើ Marketing ជាបីដំណាក់កាលដូចខាងក្រោម៖
ក៖ ការសិក្សាអំពីទីផ្សារ
ខ៖ ការរៀបចំយុទ្ធសាស្រ្តMarketing
គ៖ Marketing ចំរុះ ៖ ៤ បូក ២
ក៖ ការសិក្សាអំពីទីផ្សារ
ការសិក្សាទីផ្សារត្រូវបានគេធ្វើឡើងដើម្បីប្រមូលទិន្នន័យមួយចំនួនដែលក្រុមហ៊ុនចង់បាន។ ទិន្នន័យទាំងនេះមានដូចជា៖ មតិរបស់របស់អតិថិជន តំរូវការចម្បងរបស់អតិថិជន អ្វីដែលអតិថិជនទន្ទឹងរងចំាពីក្រុមហ៊ុនឫក៏ផលិតផលនេះ ប្រតិបត្តការទីផ្សារ ការប្រែប្រួលរបស់ទីផ្សារ ទំនោទីផ្សារនាពេលបច្ចុប្បន្ន មានក្រុមហ៊ុនណាខ្លះដែលផ្គត់ផ្គង់ផលិតផលបែបនេះ ជាដើម។
នេះជាវិធីសាស្ត្រពីរយ៉ាង ដែលគេនិយមយកមកធ្វើការសិក្សាស្រាវជ្រាវទីផ្សារ៖ វិធីសាស្ត្របរិមាណ (quantitative method) និង វិធីសាស្ត្រគុណភាព (qualitative method) ។
ខ៖ ការរៀបចំយុទ្ធសាស្ត្រ Marketing
ការរៀបចំយុទ្ធសាស្ត្រ Marketing គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតំរូវការទាំង រូបីយណ៍ និង អរូបីយណ៍ នៅលើទីផ្សារ៕ យុទ្ធសាស្ត្រគឺជាផែនការរយះពេលវែង ដែលក្រុមហ៊ុនត្រូវធ្វើការអនុវត្តតាម ប៉ុន្តែវាក៏អាចមានការប្រែប្រួល ឫ ក៏ផ្លាស់ប្តូរផងដែរ ដោយអាស្រ័យទៅលើភាពជាក់ស្តែងក្នុងការអនុវត្ត។
ក្រុមហ៊ុនមួយធ្វើផែនការយុទ្ធសាស្ត្រឡើងគឺដើម្បីឆ្លើយទៅនឹងភាពមិនប្រក្រតីរបស់ក្រុមហ៊ុន ដែលមានជាអាទន៍ដូចជា បរិមាណនៃការលក់ធ្លាក់ចុះខ្លាំងខុសប្រក្រតី ការប្រកួតប្រជែងនៅលើទីផ្សារកាន់តែមានភាពតានតឹងទៅៗ៕ បើទោះជាក្រុមហ៊ុនមួយកំពុងតែរីកលូតលាស់ឈានមុខគេនៅលើទីផ្សារ ក៏ចាំបាច់ត្រូវតែរៀបចំផែនការយុទ្ធសាស្ត្រសំរាប់ពេលបន្តបន្ទាប់ទៀតដែរ។
យុទ្ធសាស្រ្តមួយដែលល្អ ហើយមានប្រសិទ្ធភាពក្នុងការអនុវត្ត ពុំអាចបង្កើតឡើងទៅបាន ដោយគ្មាន ទិន្នន័យអំពីការធ្វើការស្រាវជ្រាវទីផ្សារនោះទេ ព្រោះថា លទ្ធផលដែលបានពីការសិក្សារស្រាវជ្រាវទីផ្សារនេះបានបង្ហាញយ៉ាងច្បាស់អំពី ចំនុចខ្លាំង ឫ ខ្សោយរបស់ក្រុមហ៊ុន មតិយោបល់របស់់អ្នកប្រើប្រាស់ចំពោះក្រុមហ៊ុន ឫក៏ផលិតផលរបស់ក្រុមហ៊ុន៕
គ៖ មា៉ឃីតធីងចំរុះ ៤ បូក ២
ប្រតិបត្តិការ marketing គឺចង់សំដៅទៅលើការអនុវត្តជាក់ស្តែង ការធ្វើការសំរេចចិត្តភ្លាមៗនៅនឹងកន្លែងដែលបត់បែនទៅតាមសភាពការជាក់ស្តែង។
វាជាការធ្វើការសំរេចចិត្ត ឫអនុវត្ត បច្ចេកទេស តិកនិករយះពេលខ្លី ដើម្បីដោះស្រាយបញ្ហាអោយមានភាពប្រសើរឡើង និង ទាន់ពេលវេលា៕
ពីដំបូងឡើយ ម៉ាឃីតធីងចំរុះ ដែលភាគច្រើនត្រូវបានគេស្គាល់ ៤P នោះមានតែ ៤ប៉ុណ្ណោះ គឺ៖ Product, Price, Place and Promotion.៕ ដោយមានអ្នកខ្លះយល់ឃើញថា ការវិចខ្ចប់ (Packaging) និង បុគ្គលិកអ្នកលក ់ (Personnel)ក៏មានតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការបង្កើនការលក់របស់ក្រុមហ៊ុននោះទើប 4Ps បានក្លាយទៅជា 6Ps យ៉ាងដូច្នេះ។
https://lemarketingetlatechno.wordpress.com/2013/03/20/49/
Post a Comment