កំហុសឆ្គង ៩ ចំណុច ធ្វើឲ្យអ្នកនៅតែក្រ
ដើម្បីអាចក្លាយទៅជាអ្នកមាន អ្នកត្រូវប្រើសមត្ថភាពខួរក្បាល, ចេះគ្រប់គ្រងលើខ្លួនឯង និងចេះស្វែងយល់ក្នុងពេលសម្រេចលើលើការប្រើប្រាស់ហិរញ្ញវត្ថុ។ ប៉ុន្តែមានកំហុសឆ្គង ៩ ចំណុច ដែលមនុស្សជាច្រើនណាស់តែងតែប្រព្រឹត្តិដោយមិនដឹងខ្លួន ហើយធ្វើឲ្យពួកគេមិនអាចងើបពីភាពក្រីក្រនេះរួច។
ការវិនិយោគលើខ្លួនឯង
សេដ្ឋីទី ១ ជនជាតិអាមេរិចលោក Benjamin Franklin បាននិយាយថា “កុំវិនិយោគលើខ្លួនឯង ដើម្បីប្រាក់” ព្រោះវាមិនអាចធ្វើឲ្យអ្នក ក្លាយទៅជាអ្នកមានដូចបំណងឡើយ ។
ការកំសាន្តច្រើនពេក
ការកំសាន្តជារឿងមួយសំខាន់ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយ និងមានកម្លាំងឡើងវិញ បន្ទាប់ពីធ្វើការងារពេញមួយថ្ងៃ ប៉ុន្តែមនុស្សភាគច្រើនមិនត្រូវចំណាយពេលលើការកំសាន្ត ៥០% ឡើយ។
ការទិញរបស់មិនល្អ
ប្រសិនបើអ្នកទិញអ្វីមួយ ដែលអ្នកមិនទាន់ត្រូវការ អ្នកនឹងមិនអាចទិញរបស់អ្វីដែលអ្នកនឹងត្រូវការនៅថ្ងៃក្រោយឡើយ។ ដូច្នេះត្រូវមានភាពឆ្លាតវៃក្នុងការចំណាយ។
ការទិញរបស់ដោយប្រើកាតឥណទាន
គ្រប់ធនាគារទាំងអស់នឹងចែកចាយកាតឥណទានដោយឥតគិតថ្លៃ ប៉ុន្តែត្រូវសួរខ្លួនឯងសិន ថាតើអ្នកពិតជាត្រូវការ ឬក៏អត់។
ការបញ្ចាំផ្ទះ
ការបញ្ចាំផ្ទះរបស់អ្នកអាចធ្វើឲ្យអ្នកបង់រំលួសវិញគ្មានទីបញ្ចប់, គ្មានប្រាក់បង់ ហើយការប្រាក់កាន់តែឡើងខ្ពស់។ នៅពេលអ្នកបញ្ចាំផ្ទះរបស់អ្នក អ្នកនឹងត្រូវចំណាយសងគេវិញទ្វេដង។
ស្វាមីភរិយាចេះលាក់បាំងគ្នា
ជាធម្មតា គូស្វាមីភរិយាជាច្រើនមិនគួរនិយាយពីរឿងប្រាក់ឡើយ។ ការនិយាយពីរឿងប្រាក់ធ្វើឲ្យពួកគេមិនសប្បាយក្នុងចិត្ត និងអាចបង្កជាជម្លោះ។ គូស្វាមីភរិយាត្រូវចេះចុះសម្រុងនឹងគ្នា ហើយពិភាក្សាពីហិរញ្ញវត្ថុជាមួយគ្នា។
គ្មានពេលសប្បាយរីករាយ
ដោយសារតែចង់ស្វែងរកប្រាក់ចំណូលបានច្រើន មានមនុស្សជាច្រើនតែងតែគិត និងព្រួបារម្ភចំពោះការងាររបស់ខ្លួនជានិច្ច បើទោះបីជាកំពុងតែវិស្សមកាលក៏ដោយ។ យកល្អដើម្បីឲ្យមានភាពសប្បាយរីករាយ កុំដាក់បន្ទុកការងារមកលើខ្លួនទៀតអី ក្នុងដំណាក់កាលនេះ។
ដោយសារតែចង់ស្វែងរកប្រាក់ចំណូលបានច្រើន មានមនុស្សជាច្រើនតែងតែគិត និងព្រួបារម្ភចំពោះការងាររបស់ខ្លួនជានិច្ច បើទោះបីជាកំពុងតែវិស្សមកាលក៏ដោយ។ យកល្អដើម្បីឲ្យមានភាពសប្បាយរីករាយ កុំដាក់បន្ទុកការងារមកលើខ្លួនទៀតអី ក្នុងដំណាក់កាលនេះ។
មិនចេះសន្សំសំចៃ
ការមិនចេះសន្សំប្រាក់ គឺជាកំហុសឆ្គងមួយដល់ធំ ជាពិសេសអ្នកនឹងដឹងខ្លួននៅពេលដែលមានឱកាសល្អចូលមកដល់ តែបែរជាគ្មានប្រាក់ដើម្បីប្រើប្រាស់។
ការមិនចេះសន្សំប្រាក់ គឺជាកំហុសឆ្គងមួយដល់ធំ ជាពិសេសអ្នកនឹងដឹងខ្លួននៅពេលដែលមានឱកាសល្អចូលមកដល់ តែបែរជាគ្មានប្រាក់ដើម្បីប្រើប្រាស់។
ធ្វើការដើម្បីលុយ
មនុស្សភាគច្រើននៅលើពិភពលោកនេះសុទ្ធតែធ្វើការដើម្បីលុយ ហើយអ្នកមានលុយតែងតែឲ្យលុយធ្វើការឲ្យពួកគេ។ ពួកគេដឹងថា លុយជាសេវាកម្មអនុផល ឬជាផលិតផលដែលពួកគេកំពុងលក់។ ត្រូវយកចិត្តទុកដាក់មើលតម្លៃសង្គម កុំរត់ក្រោយលុយ៕
http://www.khmer-press.com/news/14867
Post a Comment