Header Ads


 

វីធីទស្សន៏ទាយរកគូព្រេងតាមរយៈថ្ងៃកំណើត



លោកអ្នកអាចទាយដឹងថាគូរព្រេង របស់លោកអ្នកជាមនុស្សរបៀបណា អត្តចរិតយ៉ាងដូចម្តេច ដោយគ្រាន់តែធ្វើការណែរនាំដូចខាងក្រោម ៖
គឺយកថ្ងៃ... ខែ... ឆ្នាំកំណើត របស់លោកអ្នក ជំនួសដោយលេខដូចខាងក្រោម ហើយយកមកបូកចូលគ្នា។
*ឧ, ថ្ងៃពុធ = ៤, ខែមិនា = ៣, ឆ្នាំចរ = ១១, យើងបាន ៤+៣+១១ = ១៨ យក ១៨ បូកបញ្ជូលគ្នាទៀតគឺបាន លេខ ៩។
ថ្ងៃ៖
ថ្ងៃអាទិត្យ = ១ ថ្ងៃព្រហសត្បិ៏ = ៥
ថ្ងៃចន្ទ = ២ ថ្ងៃសុក្រ = ៦
ថ្ងៃអង្គារ = ៣ ថ្ងៃសៅរ៏ = ៧
ថ្ងៃពុធ = ៤
ខែ៖
ខែមករា = ១ ខែកក្កដា = ៧
ខែកុម្ភៈ = ២ ខែសីហា = ៨
ខែមិនា = ៣ ខែកញ្ញា = ៩
ខែមេសា = ៤ ខែតុលា = ១០
ខែឧសភា = ៥ ខែវិច្ឆិកា = ១១
ខែមិថុនា = ៦ ខែធ្នូ = ១២
ឆ្នាំកំណើត៖
ឆ្នាំជូត = ១ ឆ្នាំមមី = ៧
ឆ្នាំឆ្លូវ = ២ ឆ្នាំមមែ = ៨
ឆ្នាំខាល = ៣ ឆ្នាំវក = ៩
ឆ្នាំថោះ = ៤ ឆ្នាំរការ = ១០
ឆ្នាំរោង = ៥ ឆ្នាំចរ = ១១
ឆ្នាំម្សាញ់ = ៦ ឆ្នាំកុរ = ១២
សំណល់ស្មើរ ០៖
គូរព្រេងរបស់លោកអ្នក ជាមនុស្សនិស្ស័យក៏ល្អ ឋានៈក៏ល្អ ជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង ចូលចិត្តរាប់អានមិត្ត ចូលចិត្តចូលរួមសង្គម មានចិត្តមានៈតែអត់ធ្មត់។ គេជាមនុស្សដែលត្រូវការឲ្យអ្នកដទៃមកយកចិត្ត និងចូលចិត្តដើរលេងកំសាន្តគ្រប់ទីកន្លែង។ ពេលខ្លះ គេធ្វើរូមែនទិចណាស់។ តែសូមប្រយ័ត្នបន្តិច! ព្រោះគេជាមនុស្សព្រានសម្បើមណាស់។
សំណល់ស្មើរ ១៖
គេជាមនុស្សសម្បុរស និងជាមនុស្សមានរបៀប។ គេជាមនុស្សមានឧត្តមគតិ ហើយចង់ឲ្យអ្នកជាមនុស្សមានរបៀបរៀបរយ។ ដូចនេះ លោកអ្នកត្រូវធ្វើតាមចិត្តគេ។ បើធ្វើឲ្យគេទើសចិត្តពេលណានោះ គេអាចនឹងមិនសប្បាយចិត្តនឹងលោកអ្នកបាន។ គូព្រេងរបស់លោកអ្នកម្នាក់នោះ គឺជាមនុស្សស្នេហ៏ស្មោះ។ បើសិនជាគេដាក់ចិត្តស្រឡាញ់ហើយ គេប្រាដកជារៀបការនឹងលោកអ្នកមិនខាន។
សំណល់ស្មើរ ២៖
គេជាជំពូកមនុស្សមិនប្រកាន់ខ្លួន មានសម្បុរពីពណ៌ ជាមនុស្សសប្បាយរីករាយ មានរបៀបរបប ហើយជាមនុស្សស្មោះ។ គេជាមនុស្សចូលចិត្តធ្វើតាមចិត្តអ្នកដទៃ មាននិស្ស័យល្អ ចិត្តល្អ ហើយជាទីចូលចិត្តរបស់អ្នកផងទាំងពួង។គេងអាចជាមនុស្សព្រានបន្តិច តែនៅពេលស្រឡាញ់អ្នកណាហើយ គឺស្រឡាញ់អ្នកនោះតែម្តង គ្មានចិត្តវៀចវេនោះទេ។
សំណល់ស្មើរ ៣៖
គូព្រេងរបស់លោកអ្នក ជាមនុស្សសប្បុរស-លឿង មានមន្តស្នេហ៏ក្នុងការនិយាយស្តី និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ សំរាប់រឿងគ្រប់យ៉ាង គេនឹងរៀបចំឲ្យលោកអ្នកជាស្រេច។ គេជាមនុស្សមានមិត្តភក្តិច្រើន ហើយគេម្នាក់នេះ ច្រើនមានតួនាទីជាប្រធានក្រុម និងមានឥទ្ធិពលអាចបង្គាប់បញ្ជាឲ្យអ្នកផ្សេងធ្វើតាមបាន។ គេជាមនុស្សដែលជាទីចូលចិត្តរបស់អ្នកផងទាំងពួង។
សំណល់ស្មើ ៤៖
គូព្រេងរបស់លោកអ្នក គឺជាមនុស្សសប្បាយរីករាយ កំប្លែង មិនប្រកាន់ខ្លួន ពួកែនិយាយស្តី មិនចូលចិត្តឲ្យអ្នកផ្សេងបង្គាប់បញ្ជា ហើយចូលចិត្តធ្វើតាមអ្វីដែលខ្លួនឯងគិតថាត្រូវ។ បើសិនជាគេតាំងចិត្ត ថាធ្វើអ្វីមួយហើយនោះ គេនឹងធ្វើវាឲ្យទាល់តែបានសំរេច។ មានពេលខ្លះ គេអាចនឹងទន់ជ្រាយបន្តិច តែជាមនុស្សមានជំនឿខ្ពស់។ គេអាចរាប់បានថាជាមនុស្សដែលគួរឲ្យស្រឡាញ់ម្នាក់ដែរ។
សំណល់ស្មើ ៥៖
គេជាមនុស្សដែលមានសម្បុរស ជាមនុស្សទឹកចិត្តល្អ សប្បាយរីករាយនឹងការនិយាយស្តី ជាមនុស្សទន់ភ្លន់ ហើយជាមនុស្សដែលពូកែប្រច័ណ្ឌ។ គេជាមនុស្សដែលពិបាកនឹងទស្សន៏ទាយចិត្តគំនិតណាស់។ គេជាមនុស្សដែលចូលចិត្តនិយាយត្រង់ទៅត្រង់មក។ ពេលខ្លះ គេអាចធ្វើខ្លួនគួរឲ្យស្រឡាញ់ និងជាមនុស្សដែលមានអារម្មណ៏ល្អ ហើយថែមទាំងសម្តីផ្អែមទៀតផង។
សំណល់ស្មើ ៦៖
គូរបស់លោកអ្នក ជាមនុស្សសម្បុរស ហើយមាននិស្ស័យល្អ។ គ្រប់យ៉ាងដែលលោកអ្នកចូលចិត្ត គេក៏ចូលចិត្តដែរ។ គេនឹងធ្វើតាមចិត្តលោកអ្នកជានិច្ច។ គេជាមនុស្សដែលចូលចំណោមគេចុះ ជាមនុស្សចូលចិត្តនិយាយស្តីមានមន្តស្នេហ៏ និងមានចិត្តចង់ឲ្យអ្នកដែលនៅក្បែរមានសេចក្តីសុខ។ ហេតុនេះហើយ ទើបគេក្លាយជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្ត។
សំណល់ស្មើ ៧៖
គេគឺជាមនុស្សមាននិស្ស័យទន់ភ្លន់ ស្មោះត្រង់នឹងស្នេហា មិនចូលចិត្តនៅមួយកន្លែង ហើយចូលចិត្តសប្បាយរីករាយ។ គេមិនចូលចិត្តឲ្យអ្នកផ្សេងបង្គាប់បញ្ជាឲ្យធ្វើនេះធ្វើនោះ និងជាមនុស្សឆាប់មានអារម្មណ៏ទន់ជ្រាយ។ ជួនកាល គេអាចជាមនុស្សស្ងប់ស្ងាត់ និងចូលចិត្តនៅកន្លែងស្ងាត់ម្នាក់ឯង។ គេជាមនុស្សដែលពូកែច្នៃប្រឌិត ហើយចូលចិត្តធ្វើអ្វីដោយខ្លួនឯង និងមិនចូលចិត្តពឹងពាក់អ្នកដទៃ។
សំណល់ស្មើ ៨៖
គេជាមនុស្សចូលចិត្តយកចិត្តអ្នកដទៃ និងចូលចិត្តទីដែលមានមនុស្សច្រើន។ គេនឹងមានភាពរីករាយនៅពេល ដែលបាននិយាយជាមួយអ្នកដទៃ។ គេចូលចិត្តធ្វើអ្វីដែលងាយៗ ស្លៀកពាក់សប្បាយៗ និងជាមនុស្សបើកចំហរ។ គេជាមនុស្សមិនចូលចិត្តលាក់រឿងសម្ងាត់ ហើយជាមនុស្សដែលស្មោះត្រង់នឹងរឿង ស្នេហា តែពូកែប្រច័ណ្ឌលេខមួយ។ គេនឹងថា្នក់ថ្នមលោកអ្នកបានយ៉ាងល្អ ហើយនឹងមិនឲ្យអ្នកណាម្នាក់មករញ៉េរញៃជាមួយលោកអ្នកបានឡើយ។
សំណល់ស្មើ ៩៖
គូព្រេងរបស់លោកអ្នក ជាមនុស្សមានសម្បុរស ជាមនុស្សម្នាក់ស្ងប់ស្ងាត់ចូលចិត្តគិតអ្វីដែលមិនដូចគេ និងមិនសូវខ្វល់ពីការគិតឃើញរបស់អ្នកផ្សេងឡើយ។ គេចូលចិត្តធ្វើខ្លួនជាអ្នកដឹកនាំ ហើយមានចរិករាងផ្តាច់ ការបន្តិចចូលចិត្តអង្គុយស្រមៃគិតអ្វីតែម្នាក់ឯង ព្រោះជាមនុស្សស្ងប់ស្ងៀមស្រាប់ទៅហើយ៕

ប្រភពពី៖ ចង់ដឹង

No comments

Powered by Blogger.