Header Ads


 

សម្រង់​សម្ដី​ខ្លីៗ ​ចំនួន ៩ ជួយ​ឲ្យ​អ្នក​ចង់​បើក​អាជីវកម្ម​ដំបូង​​មាន​ក្តី​សង្ឃឹម​ឡើង




១)«ផលិតផល​ដែល​ឈ្នះ​ គឺ​ជា​ផលិតផល​ដែល​ដើរតួ​​ធ្វើ​ជា​ស្ពាន​​​​ផ្សារ​ភ្ជាប់​អតិថិជន​ទៅ​កាន់​អនាគត​មួយ មិនមែន​ត្រូវ​ការ​​ជំហាន​យក្ស​​​នោះ​ទេ​​»។ លោក Aaron Levie សហគ្រិន​អាមេរិក​​​
“The product that wins is the one that bridges customers to the future, not the one that requires a giant leap.”

២) «កំហុស​មិន​អាច​បញ្ចប់​អាជីវកម្ម​របស់​អ្នក​បាន​ឡើយ​។ ប្រសិន​បើ​អ្នក​ប៉ិនប្រសព្វ និង ស្វាគមន៍​ស្តាប់​​រាល់​ការ​រិះគន់​ដើម្បី​ស្ថាបនា អ្នក​នឹង​អាច​ធ្វើ​វា​បាន​ដោយ​ការ​រៀនសូត្រ និង ការ​វិវត្ត​ទៅ​មុខ»។ នាង Meridith Valiando Rojas​ ស្ថាបនិក​រួម និង ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនDigiTour Media​
“Mistakes will not end your business. If you are nimble and willing to listen to constructive criticism you can excel by learning and evolving.”

៣) «ត្រូវ​ធ្វើ​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​ចេះ​គោរព មាន​អំណាច និង ​មាន​អារម្មណ៍​រំភើប​ទៅ​នឹង​បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក​»។ លោក Tim Westergren ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន Pandora​
 “Make your team feel respected, empowered and genuinely excited about the company’s mission.”

៤) «បង្កើត​អ្វី​មួយ​ដែល​សាធារណជន​ចង់​បាន​ និង​ត្រូវ​​បង្កើត​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​សាធារណជន​ចង់​ធ្វើការ​ឲ្យ​​ផង​ដែរ​»។ លោក Sahil Lavingia ស្ថាបនិក​ក្រុមហ៊ុន Gumroad​​
“Make something people want” includes making a company that people want to work for.”

៥) «ទោះបីជា​អ្នក​​មិន​មាន​គំនិត​ដ៏​ល្អ​ឥតខ្ចោះ​ណា​​មួយ​​ដើម្បី​ចាប់​ផ្តើម​ក៏ដោយ ​អ្នក​​​អាច​សម្រប​ខ្លួន​បាន»។ នាង Victoria Ransom ស្ថាបនិក​រួម​របស់​ក្រុមហ៊ុនWildfire Interactive​​
“Even if you don’t have the perfect idea to begin with, you can likely adapt.” 

៦) «អាថ៌កំបាំង​ដ៏​ជោគជ័យ​​​នៃ​ការ​ជួល​មនុស្ស​មក​ធ្វើ​ការ​គឺ​ថា ត្រូវ​សម្លឹង​មើល​មនុស្ស​ដែល​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​នេះ»។ លោក Marc Benioff  ស្ថាបនិក​​ក្រុមហ៊ុន   Salesforce​​
“The secret to successful hiring is this: look for the people who want to change the world.”

៧) «ប្រសិន​បើ​អ្នក​មិន​ទាន់​បរាជ័យ អ្នក​មិន​ទាន់​មាន​ភាព​ច្នៃប្រឌិត​គ្រប់គ្រាន់​នៅ​ឡើយ​ទេ»។  លោក Elon Musk នាយ​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន Tesla Motors
 “If things are not failing, you are not innovating enough.”

៨) «យើង​ត្រូវ​រៀន​សូត្រ​ពី​អ្វី​ដែល​អតិថិជន​ត្រូវ​ការ​ពិតប្រាកដ មិនមែន​អ្វី​ដែល​ពួកគេ​និយាយ ពួកគេ​ចង់​បាន ឬ អ្វី​ដែល​អ្នក​គិត​ថា ពួកគេ​គួរ​តែ​​ចង់​បាន​នោះ​ឡើយ»។ លោក Eric Ries អ្នកនិពន្ធ​សៀវភៅ The Lean Startup
“We must learn what customers really want, not what they say they want or what we think they should want.”

៩) «កុំ​ចាប់​ផ្តើម​បង្កើត​ក្រុមហ៊ុន​ឲ្យ​សោះ​ ប្រសិន​បើ​អ្នក​មិន​មាន​ក្តី​ស្រមៃ​ជាប់ចិត្ត​ និង ក្តី​ស្រលាញ់​ចំពោះ​​វា។ បើ​អ្នក​មាន​យុទ្ធសាស្ត្រ​ដែល​ត្រូវ​​ដាក់​ចេញ​មក​នោះ​ នោះ​វា​មិនមែន​ជា​ក្តី​ស្រមៃ​​​​​​នោះ​​ឡើយ​»។ មហាសេដ្ឋី លោក Mark Cuban
 “Don’t start a company unless it’s an obsession and something you love. If you have an exit strategy, it’s not an obsession.”

No comments

Powered by Blogger.