ផ្គុំខ្សែបាតដៃទាំងពីរបញ្ចូលគ្នា អាចដឹងពីជីវិតស្នេហា និងអាពាហ៍ពិពាហ៍របស់អ្នក
នៅលើលោកនេះគ្មាននរណាម្នាក់ដែលមិនចង់ដឹងពីរឿងរ៉ាវទៅថ្ងៃអនាគត់ និងជីវិតស្នេហារបស់ខ្លួននោះទេ។ ហេតុនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើនរត់គ្រូទាយដើម្បីចង់ដឹងជាពិតមុនអ្វីៗឈានចូលមកដល់។
ប៉ុន្តែរឿងមួយបដែលធ្វើឲ្យអ្នកនឹកស្មានមិនដល់សោះ គឺខ្សែបាតដៃទាំងសងខាង អាចប្រាប់ពីរឿងរ៉ាវស្នេហារបស់អ្នកបាន។ អ្នកអាចដឹងដោយសង្កេតមើលខ្សែបាតដៃរបស់អ្នកខ្លួនឯងបាន ដោយគ្រាន់តែសម្លឹងមើលខ្សែបាតដៃដំបូងបំផុតនៅក្រោមម្រាមដៃ នៅពេលដាក់ដៃរបស់អ្នកទន្ទឹមគ្នា។ ខ្សែបន្ទាត់នេះ គឺត្រូវបានគេហៅថា ខ្សែជីវិតស្នេហា ហើយវាអាចឲ្យបានដឹងរឿងរ៉ាវជាច្រើនអំពីស្ថានភាពទំនាក់ទំនងរបស់អ្នក។
ឥលូវនេះផ្គុំខ្សែបាតដៃទាំងពីរបញ្ចូលគ្នា អ្នកនឹងដឹងច្បាស់ពីជីវិតស្នេហា និងអាពាហ៍ពិពាហ៍ដោយខ្លួនឯង៖
១. កម្ពស់ស្មើគ្នា
ជាប្រភេទមនុស្សដែលមានចរិកសុភាពរាបសារ, ទន់ភ្លន់, ចិត្តទន់, ជាទូទៅចេះស្គាល់នូវអ្វីដែលល្អ, មិនចូលចិត្តនូវអ្វីដែលរហ័សពេក, ហើយអាចព្រមទទួលនរណាម្នាក់ធ្វើជាគូជីវិត លុះត្រាតែមានការយល់ព្រមទាំងសងខាង។ មានន័យថា ក្រុមគ្រួសាររបស់អ្នកចូលចិត្ត ហើយព្រមទទួលយកប្ដី ឬប្រពន្ធរបស់អ្នក។
២. ដៃខាងស្ដាំខ្ពស់ជាង
អ្នកចូលចិត្តមនុស្សដែលមានវ័យចាស់ជាងខ្លួន, អាចនឹងត្រូវរៀបការជាមួយនរណាម្នាក់ដែលមានអាយុច្រើន។ មនុស្សប្រភេទនេះតែងតែសម្លឹងមើលពីបរិយាកាសនៃសង្គម, ពីស្ថានភាព, និងមិនចូលចិត្តខ្វល់អំពីអ្វីដែលអ្នកផ្សេងគិតឡើយ។ មានន័យថា ពួកគេមិនចូលចិត្តធ្វើតាមអ្វីដែលសង្គមបានកំណត់ ហើយពួកគេនឹងធ្វើអ្វីដែលពួកគេចង់ធ្វើតែប៉ុណ្ណោះ។
៣. ដៃខាងឆ្វេងខ្ពស់ជាង
ជាមនុស្សដែលតែងតែបង្កភាពប្រទូសសារាយ, បង្កហេតុអាក្រក់, ចូលចិត្តការប្រកួតប្រជែង, ចូលចិត្តការងប់ងល់ ឬឈ្លុកវង្វេងជាមួយភ្លើងនៃសេចក្ដីស្រឡាញ់។ អ្នកអាចរៀបការជាមួយសិស្សនិស្សិត ឬជាជនបរទេស។ មនុស្សដែលមានខ្សែបាតដៃបែបនេះភាគច្រើន បើប្រុសជាប្រុសសង្ហា ហើយបើស្រីវិញស្រីដែលស្រស់ស្អាត។
មានន័យថា អ្នកគឺមនុស្សមិនមានការភ័យខ្លាច និងទទួលយកសេចក្ដីស្រឡាញ់ដោយមានការប្រកួតប្រជែង, មិនចូលចិត្តការបង្ខិតបង្ខំ និងមានការស្ម័គ្រចិត្តទាំងសងខាង៕
http://www.khmer-press.com/news/13430
Post a Comment